CamNews

ជីវិតរស់នៅ 

ជីវប្រវត្តិ First Lady សហរដ្ឋអាម៉េរិក Michelle Obama

អាម៉េរិក៖ លោកស្រី Michelle LaVaughn Robinson Obama កើតនៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៦៤ ជាអ្នក ជំនាញខាងច្បាប់ និង អ្នកនិពន្ធម្នាក់។ លោកស្រីជាភរិយារបស់លោក Barak Obama ជាប្រធានាធិបតីទី៤៤  របស់សហរដ្ឋអាម៉េរិក ដែលកំពុងកាន់អំណាច ក្នុងពេលបច្ចុប្បន្ន ។

ភរិយាមេដឹកនាំប្រទេសមហាអំណាចរូបនេះ ជាស្ត្រីជនជាតិអាហ្វ្រិកទីមួយ ដែលបានក្លាយជា First Lady របស់ សហរដ្ឋអាម៉េរិក។ Michelle បានធំពេញវ័យ ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ នៅតំបន់ភាគខាងត្បូងទីក្រុង  Chicago ហើយបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Princeton និងសាលាច្បាប់ Harvard ។

នៅពេលប្រឡូកក្នុងជីវិតការងារ ជាលើកដំបូង លោកស្រីបានធ្វើការនៅ ការិយាល័យច្បាប់ Sidley Austin ជា កន្លែងដែលលោកស្រី បានជួបជាមួយលោក អូបាម៉ា ជាលើកដំបូង។ ក្នុងនាមជា First Lady របស់សហរដ្ឋ អាម៉េរិក លោកស្រីបានក្លាយ ជាមនុស្សគំរូសម្រាប់ស្ត្រីទូទៅ ព្រមទាំងជាអ្នកប្រឹក្សាយោបល់ ដ៏មានឥទ្ធិពលម្នាក់  ក្នុងការដោះស្រាយបញ្ហាផ្សេងៗ។

ម្តាយរបស់ Michelle ធ្លាប់ស៊ីឈ្មួល ធ្វើការពេញម៉ោង ជាមេផ្ទះរហូតដល់ Michelle ចូលរៀននៅវិទ្យាល័យ ។ ខ្សែស្រឡាយទាំងខាងម្តាយ និងខាងឪពុកជាច្រើនជំនាន់មុន របស់លោកស្រីសុទ្ធ តែធ្លាប់ជាទាសករទាំងអស់។  ដោយឡែកជីដូនជីតាទាំងបួន របស់លោកស្រី សុទ្ធតែមនុស្សកាត់ច្រើន ជាតិសាសន៍ដូចគ្នា ដែលនេះបានឆ្លុះ បញ្ចាំងអំពីភាគស្មុគស្មាញ ផ្នែកជាតិសាសន៍ នៅក្នុងប្រវត្តិសាស្ត្រ របស់សហរដ្ឋអាម៉េរិក ។

កាលពីតូច Michelle រស់នៅក្នុងបន្ទប់ជួលមួយនៅជាន់ទីពីរនៃផ្ទះមួយខ្នង ដែលត្រូវជាផ្ទះសាច់ញាតិរបស់ លោកស្រីផ្ទាល់ នៅទីក្រុង Chicago។ ទោះបីជាគ្មានលំនៅដ្ឋានផ្ទាល់ខ្លួនក្តី តែលោកស្រីចាត់ទុកថា វាជាលំនៅ ដ្ឋានដ៏កក់ក្តៅ ដោយមានម្តាយជាស្ត្រីមេផ្ទះ និងឪពុកចេញទៅធ្វើការ នៅខាងក្រៅ ។ លោក Craig ជាបងប្រុស ម្នាក់របស់លោកស្រី អតីតជាគ្រូបង្វឹកកីឡា baseball នៅក្នុងសកលវិទ្យាល័យ Oregon State និងសកលវិទ្យា ល័យ Brown ។

ស្ថិតវ័យកុមារ Michelle បានចូលរៀននៅសាលា Whitney Young High School និងសាលា magnet high  school ដោយត្រូវចំណាយពេលបីម៉ោងដើម្បីធ្វើដំណើរទៅសាលា។ ក្រោយមកMichelle បានចូលសិក្សានៅ សកលវិទ្យាល័យ Princeton University ដូចបងប្រុស ហើយបញ្ចប់ការសិក្សាក្នុងឆ្នាំ១៩៨៥។ ក្នុងឆ្នាំ១៩៨៨  លោកស្រីបន្តយកថ្នាក់បណ្ឌិតផ្នែក Juris នៅសាលា Harvard Law School។

គ្រួសារ៖

លោកស្រីបានជួបជាមួយលោក អូបាម៉ាជាលើកដំបូង ក្នុងពេលពួកគេកំពុងធ្វើការនៅក្នុងការិយាល័យច្បាប់មួយ កន្លែងដែលមានឈ្មោះថា Sidley Austin។ នៅទីនោះលោកស្រីត្រូវបានតែងតាំងជាអ្នកជួយផ្តល់យោបល់ និង ណែនាំលោក អូបាម៉ាក្នុងនាមលោកជាបុគ្គលិកច្បាប់ម្នាក់។ ទំនាក់ទំនងរបស់អ្នកទាំងពីរ ចាប់ផ្តើមកើតឡើង  ហើយលោកបានធ្វើឲ្យMichelle រំភើបនឹងចាប់ផ្តើមចាប់អារម្មណ៍ លើលោកក្នុងកិច្ចប្រជុំមួយស្តីពី community  organization ។ អ្នកទាំងពីរចាប់ផ្តើមណាត់ ជួបគ្នាជាលើកដំបូង ដោយការមើលខ្សែរភាពយន្ត Do the Right  Thing ហើយបានរៀបការ នៅក្នុងខែតុលា ឆ្នាំ១៩៩២ ព្រមទាំងមានកូនស្រីពីរនាក់ គឺកញ្ញា Malia Ann កើតឆ្នាំ ១៩៩៨ និងកញ្ញា Natasha កើតឆ្នាំ២០០១។

បន្ទាប់ពីលោក អូបាម៉ា ជាប់ឆ្នោតជាសមាជិកសភាគ្រួសារនេះ នៅតែបន្តរស់នៅទីក្រុង Chicago ដោយមិនបាន ផ្លាស់មករស់នៅទីក្រុង វ៉ាស៊ីនតោន D.C ឡើយ។ ក្នុងពេលលោកអូបាម៉ា ឃោសនាបោះឆ្នោតក្នុងឆ្នាំ២០០៨  លោកស្រីប្តេជ្ញាចិត្តថា អ្នកទាំងពីរនឹងសម្រាកនៅខាងក្រៅ ត្រឹមតែម្តងប៉ុណ្ណោះក្នុងមួយសប្តាហ៍ ហើយចំណាយ ពេលឃោសនា ត្រឹមតែពីរថ្ងៃក្នុងមួយសប្តាហ៍ ដោយវិលត្រលប់ មកលំនៅដ្ឋានវិញភ្លាមៗ បន្ទាប់ពីបញ្ចប់ការងារ  ដើម្បីមានពេលវេលាគ្រប់គ្រាន់ សម្រាប់កូនស្រី ជាទីស្រឡាញ់ទាំងពីរ ។

ក្រោយមក ទំនាក់ទំនងរបស់ Michelle និង Obama ប្រៀបបាននឹងជំនោរ និងលំនាចទឹក ព្រោះវាត្រូវការ ច្របាច់បញ្ជូលគ្នារវាងជីវិតគ្រួសារ និងនយោបាយ ដែលបង្កឲ្យមានការអាក់អន់ចិត្ត ជាច្រើនកើតឡើង ទាក់ទិន នឹងការបែងចែកពេលវេលា មិនបានគ្រប់គ្រាន់។

កត្តានេះជំរុញឲ្យលោកអូបាម៉ា សរសេរសៀវភៅមួយក្បាលដែលមានចំណងជើងថា The Audacity of Hope:  Thoughts on Reclaiming the American Dream វាពណ៌នាអំពីជីវិតរបស់លោក ដែលតែងតែជួបបញ្ហាការ អស់កម្លំាង មានសម្ពាធការមានពេលវេលាតិចតួច សម្រាប់ការសន្ទនាជាមួយភរិយា និងការបាត់បង់ភាពផ្អែម ល្ហែមជាដើម។ បើទោះបីមមាញឹកជាមួយមានកាតព្វកិច្ចជាច្រើនក្តី ពួកគេនៅតែបន្តចំណាយពេលជួបគ្នា តាម ពេលវេលាដែលបាន កំណត់ទុក និងមើលថែកូនបានយ៉ាងល្អ។ ជាក់ស្តែងអ្នកទាំងពីរបានយកលោកស្រី  Marian Robinson ដែលត្រូវជាម្តាយរបស់លោកស្រី Michelle មករស់នៅសេតវិមាន ដើម្បីមើលថែកូនស្រី ទាំងពីរ។

ការងារ៖

បន្ទាប់ពីបញ្ចប់ការសិក្សានៅសាលាច្បាប់ លោកស្រីបានធ្វើការនៅស្ថាប័នច្បាប់ Sidley Austin ដែលមាន ការិយាល័យស្ថិតនៅទីក្រុងChicago។ នៅក្នុងឆ្នាំ១៩៩១ លោកស្រី បានកាន់ដំណែងមុខងារសាធារណៈ នៅ ក្នុងទីក្រុង Chicago ក្នុងនាមជាជំនួយការរបស់មេធាវី និងជាជំនួយការមន្ត្រីផ្នែកគម្រោង និងការអភិវឌ្ឍន៍។ ក្នុង ឆ្នាំ១៩៩៣ លោកស្រី បានក្លាយជាប្រធានប្រតិបត្តិនៅអង្គការសម្ព័ន្ធសាធារណៈ ដែលជាអង្គការមិនស្វែងរក ប្រាក់ចំណូល ជួយជម្រុញយុវជនចូលរួមធ្វើការនៅក្នុងសង្គម។

លោកស្រីបានធ្វើការនៅទីនោះរយៈពេលជិតបួនឆ្នាំ ព្រមទាំងបានផ្តើមគំនិតបង្កើតមូលនីធី (Foundraising)  សម្រាប់អង្គការ ដែលសកម្មភាពស្វែងរកមូលនីធិនេះបានបន្តរហូតដល់រយៈពេល១២ឆ្នាំ បន្ទាប់ពីលោកស្រី ឈប់ធ្វើការងារនៅទីនោះ។ ក្នុងឆ្នាំ១៩៩៦ លោកស្រីបានធ្វើជាព្រឹទ្ធបុរសនៃសកលវិទ្យាល័យ Chicago ដោយ នៅទីនោះ លោកស្រីបានអភិវឌ្ឍន៍ឲ្យមានជា មជ្ឈមណ្ឌលសេវាកម្មសហគមន៍សម្រាប់សកលវិទ្យាល័យ។ នៅ ក្នុងឆ្នាំ២០០២ លោកស្រីចាប់ផ្តើមធ្វើការសម្រាប់មន្ទីរពេទ្យ Chicago ដោយដំបូងលោកស្រីកាន់ដំណែងជា ប្រធានប្រតិបត្តិសម្រាប់កិច្ចការសហគមន៍ និងក្រោយមកក្នុងខែឧសភា ឆ្នាំ២០០៥ លោកស្រីបានធ្វើជាអនុ ប្រធានផ្នែកសហគមន៍ និងកិច្ចការទំនាក់ទំនងវិញម្តង។ លោកស្រីនៅតែបន្តកិច្ចការរហូតដល់ការធ្វើ យុទ្ធនា ឃោសនាបោះឆ្នោតលើកទីមួយ របស់លោកអូបាម៉ា ប៉ុន្តែក្នុងពេលនោះ លោកស្រីបានផ្លាស់មកធ្វើការក្រៅម៉ោង វិញម្តង ដើម្បីមានពេលវេលាគ្រប់គ្រាន់សម្រាប់កូនស្រីទាំងពីរ និងជួយការងាររបស់ស្វាមី ក្នុងពេលលោកឈរ ឈ្មោះបោះឆ្នោត។

យោងតាមរបាយការណ៍កាលពីឆ្នាំ២០០៦ បានបង្ហាញថា លោកស្រីបានទទួលប្រាក់ខែចំនួន ២៧៣.៦១៨ ដុល្លារអាម៉េរិក ពីសកលវិទ្យាល័យនៃមន្ទីរពេទ្យ Chicago ខណៈដែលស្វាមីរបស់លោកស្រីទទួលបានប្រាក់ខែ ត្រឹមតែ ១៥៧.០៨២ដុល្លារប៉ុណ្ណោះ ពីសភាសហរដ្ឋអាម៉េរិក។ ការពិតទៅលោកស្រីទទួលបានប្រាក់ខែសរុប រហូតដល់៩៩១.២៩៦ដុល្លារអាម៉េរិក ដោយក្នុងនោះ ប្រាក់ចំនួន ៥១.២០០ដុល្លារ ជាប្រាក់ខែក្នុងនាមជា ប្រធាន TreeHouse Foods និងការធ្វើវិនិយោគទុនផ្សេងៗ។

ជីវិតជា First Lady របស់សហរដ្ឋអាម៉េរិក៖

បន្ទាប់ពីក្លាយជា First Lady របស់សហរដ្ឋអាម៉េរិកក្នុងរយៈពេលប៉ុន្មានខែដំបូង លោកស្រីបានធ្វើទស្សនកិច្ចនៅជំរុំ ស្នាក់នៅរបស់អ្នកគ្មានទីជម្រក និងsoup kitchens ជាកន្លែងផ្តល់អាហារដោយ ឥតគិតថ្លៃសម្រាប់អ្នកទី ទាល់ក្រ។ លោកស្រីក៏ធ្លាប់ធ្វើជាដំណាងរបស់សាលា និងជួយឧបត្ថម្ភដល់សេវាកម្មសាធារណៈផងដែរ។ ដោយ ឡែកនៅសេតវិមានវិញ លោកស្រីបានធ្វើជាម្ចាស់ផ្ទះសម្រាប់ទទួលភ្ញៀវមួយចំនួន ជាក់ស្តែងដូចជាការទទួល ណាត់ជួបជាមួយ អ្នកជំនាញច្បាប់ស្តីពីសិទ្ធិស្រ្តីជាដើម ដើម្បីសម្តែងការអបអរចំពោះ ភាពជោគជ័យរហូតឈាន ដល់ការអនុមត័ច្បាប់នេះ។ អ្នកវិភាគមួយចំនួនយល់ស្របចំពោះ សកម្មភាពរបស់ Michelle ក្នុងការលូកដៃនៅ ក្នុងផ្លូវច្បាប់ ខណៈដែលមួយចំនួនទៀតលើកឡើងថា លោកស្រីមិនគួរធ្វើខ្លួនឲ្យពាក់ព័ន្ធនឹ ងរឿងនយោបាយ ច្រើនពេកនោះទេ។

យោងតាមការលើកឡើងរបស់អ្នកតំណាង លោកស្រី Michelle បានឲ្យដឹងថា First Lady រូបនេះមានបំណង ចង់ជួបជាមួយ គ្រប់មន្ត្រីជាន់ខ្ពស់គ្រប់រូបរបស់សហរដ្ឋអាម៉េរិក ដើម្បីបានស្គាល់ពួកគេកាន់តែច្បាស់។

កិច្ចការសំខាន់ៗផ្សេងទៀតរបស់ Michelle ក្នុងនាមជាភរិយារបស់ប្រធានាធិបតី មានដូចជាធ្វើជាតំណាងឲ្យ ក្រុមគ្រួសារយោធាទាំងអស់ ជួយស្ត្រីដែលមានការងារធ្វើ ដើម្បីឲ្យចេះបែងចែកពេលវេលាសម្រាប់ការងារ និង គ្រួសារប្រកបដោយតុល្យភាព ជួយជម្រុញវិស័យសេវាកម្មរដ្ឋ វិស័យសិល្បៈ និងការអប់រំជាដើម។ លោកស្រី ថែមទាំងចូលរួម ឧបត្ថម្ភគាំទ្រក្រុមគ្រួសារយោធា និងស្វាមីភរិយាដែលជាប់បេសកកម្មទ័ព ព្រមទាំងបង្កើនភាព ជិតស្និតជាមួយគ្រួសារយោធាផងដែរ។ យោងតាមការលើកឡើងរបស់ ជំនួយការលោកស្រី បានឲ្យដឹងថា  រឿងរ៉ាវនៃការពលីកម្មរបស់គ្រួសារយោធា ធ្លាប់ធ្វើឲ្យលោកស្រីស្រក់ទឹកភ្នែកថែមទៀតផង។

កាលពីខែវិច្ឆិកា ឆ្នាំ២០១៣កន្លងទៅនេះ អត្ថបទមួយដែលមានចំណងជើងថា Politico ដែលសរសេរដោយ  Michelle Cottle ដែលបានសរសេរចោទប្រកាន់លោកស្រីថាជា "feminist nightmare" ដែលមិនបានប្រើ ប្រាស់តួនាទី និងការអប់រំរបស់ខ្លួន ដើម្បីជួយដោះស្រាយ បញ្ហាស្រ្តី ។ ការផ្សព្វផ្សាយអត្ថបទនេះ បានបង្កើតជា ការរិះគន់ភ្លាមៗតែម្តង ទៅលើលោក Michelle នៅក្នុងឆាកនយោបាយ។ អ្នកនិពន្ធរូបនេះ ក៏បានដកស្រង់សំដី របស់លោកស្រីLinda Hirshman ដែលបានរិះគន់ទៅលើ ភាពហ៊ឺហា ទាន់សម័យ និងសកម្មភាពផ្សេងៗទៀត របស់លោកស្រី ។

ដោយឡែកសម្រាប់អ្នកគាំទ្រ ទៅលើស្ត្រីជាន់ខ្ពស់ រូបនេះ បានលើកឡើងថា លោកស្រី Michelle ជាមនុស្សតែ ម្នាក់គត់នៅក្នុងរដ្ឋាភិបាល ដែលបានចូលរួម ជួយដោះស្រាយបញ្ហា «ជំងឺធាត់លើសទម្ងន់» តាមរយៈការបង្កើន ទម្លាប់បរិភោគអាហារ ដែលផ្តល់ផលល្អ សម្រាប់សុខភាព និងជាផ្នែកមួយនៃការ ដោះស្រាយវិបត្តិ នៃសុខភាពសាធារណៈ ។

ក្រៅពីកិច្ចការក្នុងប្រទេស លោកស្រី ក៏បានបំពេញកិច្ចការ ក្រៅប្រទេសច្រើនផងដែរ។ ជាក់ស្តែងកាលពីខែមីនា  ឆ្នាំ២០១៤កន្លងទៅនេះ Michelle បានសរសេរនៅក្នុងគេហទំព័រនៃសេតវិមានថា លោកស្រី កូនស្រីទាំងពីរ  ព្រមទាំងម្តាយ នឹងធ្វើដំណើរទៅប្រទេស ចិន ដើម្បីជួបជាមួយលោកស្រី Peng Liyuan ភរិយាលោក Xi  Jinping ប្រធានាធិបតីចិន រួមជាមួយការធ្វើទស្សនកិច្ច នៅតំបន់វប្បធម៌ ប្រវត្តិសាស្ត្រ ក៏ដូចជាសកលវិទ្យាល័យ  និងសាលារៀនផ្សេងៗ ផងដែរ។

មិនតែប៉ុណ្ណោះ កាលពីខែឧសភា ឆ្នាំ២០១៤កន្លងទៅនេះ លោកស្រី ក៏បានចូលរួមក្នុងយុទ្ធនាការ ដើម្បីរំដោះ ក្មេងស្រីសិស្សសាលា ដែលត្រូវបានគេចាប់ជម្រិត នៅក្នុងប្រទេសនីហ្សេរីយ៉ា ផងដែរ។ ដោយឡែកក្នុងពេលឆា ប់ៗខាងមុខនេះ Michelle នឹងបំពេញទស្សនកិច្ច នៅក្នុងទីក្រុង តូក្យូប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២០  ខែមីនា ព្រមទាំងបំពេញ ទស្សនកិច្ចជាលើកដំបូង និងជាប្រវតិ្តសាស្ត្រ នៅក្នុងប្រទេស កម្ពុជាពីថ្ងៃទី២០ ដល់ថ្ងៃទី ២២ ខែមីនា ខាងមុខនេះផងដែរ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news USA United States Michelle Obama