CamNews

ទូរស័ព្ទ 

LG Gx2 បង្ហាញខ្លួន ៖ អេក្រង់ធំ កាមេរ៉ាប្រើឡាស៊ែរ តម្លៃអាចទាបជាងកំណែមុន

បន្ទាប់ពីម៉ូដែល LG G3 Stylus ក្រុមហ៊ុន LG បានបន្តឧទ្ទេសនាមស្មាតហ្វូន “សិស្សប្អូន” របស់
LG G Vista នៅអាស៊ី ដែលមានឈ្មោះថា LG Gx2 ហើយវាក៏ជាម៉ូដែល ហ្វាប្លេត ជំនាន់ទីពីរ
នៃស្រឡាយ LG Gx ដែលត្រូវបានបញ្ចេញលក់ កាលពីចុងឆ្នាំទៅ។

LG Gx2 មានគោលដៅទៅរកអតិថិជន អ្នកប្រើប្រាស់ ហ្វាប្លេត ដែលមិនយកចិត្តទុកដាក់
សំខាន់ទៅលើគ្រឿងម៉ាស៊ីនហើយប្រការនេះ នឹងនាំឱ្យផលិតនេះ មានតម្លៃថោកជាងមុន។

LG Gx2 បំពាក់ អេក្រង់ 5.7 inch IPS LCD រីសូលូសឹន 720p, ឈីប 4-core 1.2GHz រួមនឹង
RAM 1.5GB ។ ម៉ាស៊ីននេះនឹងដំណើរការដោយ Android KitKat ជាមួយនឹងអ៊ីនធឺរហ្វេសថ្មីរបស់
LG , មានមុខងារ Knock Code និងសម្បកការពារឆ្លាតវៃ LG Quick Circle ជំនាន់ថ្មី។ ទន្ទឹមនឹង
នេះ Gx2 ក៏បំពាក់ប្រព័ន្ធ LTE-A និង ថ្មីដែលមានថាមពល 3.200mAh ។

កាមេរ៉ារបស់ Gx2 មាន រីសូលូសឹន 8MP ដោយមានបំពាក់មុខងារចាប់រូបភាពដោយ ឡាស៊ែរ
ដូចទៅនឹងស្មាតហ្វូន G 3 ចំនុចនេះ ក៏ជួយឱ្យវា ចាប់យករូបភាពបានច្បាស់ល្អ សូម្បីតែស្ថិតក្នុង
ស្ថានភាពខ្វះពន្លឺ។ ចំណែកកាមេរ៉ាមុខរបស់ Gx2 មានកម្រិត 1.3MP ។

ស្មាតហ្វូនថ្មីនេះ មានទំហំ 152.1 x 79.2 x 9.1ម.ម មានទម្ងន់ ១៦៥ក្រាម។ Gx2 នឹងពីរពណ៌
សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ និងពណ៌.ស។ តាមគម្រោង  Gx2 នឹងត្រូវបានដាក់លក់ចាប់ពី
ថ្ងៃទី ១៨កញ្ញាខាងមុខ ប៉ុន្ដែ តម្លៃរបស់វា មិនទាន់ត្រូវបានបង្ហើបឱ្យដឹងនៅឡើយ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gsmarena