CamNews

យល់ដឹង 

ប្រដាប់ប្រដាក្មេងលេង ដែលកូនៗលោកអ្នក គួរជៀសវាងដាច់ខាត

គួរយល់ដឹង ៖ បើតាមប្រភពសារព័ត៌មាន Edvantage ដែលបានចេញផ្សាយនាពេលកន្លង
ទៅ
បានអោយដឹងថា ប្រដាប់ប្រដាក្មេងៗលេង មានពេលខ្លះមានភាពអវិជ្ជមាន ហើយមាន
ពេល
ខ្លះទៀត ក៏មានភាពវិជ្ជមានផងដែរ ពោលគឺ ប្រដាប់ប្រដាទាំងឡាយណា​  ដែលមាន
បង្កប់ការ
អប់រំ  រួមមាន ប្រដាប់ប្រដា ទាក់ទងនឹងការគិត ការវិភាគ ក៏ដូច ទាក់ទិននឹងវិទ្យា
សាស្រ្តផងដែរ។

ប្រដាប់ប្រដាក្មេងៗលេង  វាមិនគ្រាន់តែជាការកំសាន្តអារម្មណ៍តែមួយមុខប៉ុណ្ណោះទេ តែវាក៏អាចធ្វើ
អោយក្មេងៗ មានការលូតលាស់ខាងបញ្ញាស្មារតី  គឺមានការគិត  ការវិភាគពិចារណាជាដើម ។  គួរ
បញ្ជាក់ផងដែរថា    ប្រសិនណា  បើក្មេងណាមួយមានគោលបំណងចង់ធ្វើអ្វី  នាពេលអនាគតនោះ
លោកអ្នកត្រូវបា្រកដអោយបានថា  ប្រដាប់ប្រដា  ដែលគេកំពុងតែលេងសព្វថ្ងៃ វាមានទំនាក់ទំនង
គ្នាផងដែរ។

លើសពីនេះទៅទៀត  បើយោងតាមប្រភពសារព័ត៌មានដដែលនេះ ក៏បានបញ្ជាក់បន្ថែមផងដែរថា
រាល់ប្រដាប់ប្រដាក្មេងៗលេងទាំងអស់  វាមិនសុទ្ធតែល្អដូចគ្នានោះទេ  ដូច្នេះលោកអ្នកត្រូវបា្រកដ
អោយបានថា មិនទិញនូវរាល់ប្រដាប់ប្រដាក្មេងលេងទាំងឡាយណា  ដែលប៉ះពាល់ដល់បញ្ញាស្មា
រតី ឬក៏ធ្វើអោយគេភ័យខ្លាចនោះទេ។

ទន្ទឹមនឹងពេលនេះ  សារព័ត៌មានដដែលនេះ  ក៏បានចេញនូវបណ្តារូបភាពមួយចំនួនដែលទាក់ទិន
ទៅនឹងប្រដាប់ប្រដាក្មេងៗលេង  ដូច្នេះ   លោកអ្នកត្រូវជៀសវាងជាដាច់ខាតក្នុងការទិញយកមក
អោយកូនៗលេង ។ យ៉ាងណាមិញ  សូមទស្សនានូវបណ្តារូបភាពមួយចំនួន   ដែលលោកអ្នកត្រូវ
ជៀសវាងជាដាច់ខាត ៕

ដោយ ៖ ពិសី
ប្រភព ៖ Evantage


Tags: international news strange entertainment