ដើម្បីជួយឱ្យកិច្ចសម្ភាស ប្រព្រឹត្តទៅបានរលូន អ្នកគួរយកទៅតាមខ្លួននូវរបស់តំណាងស្នាដៃ
ការងារ ប៊ិច ទូរស័ព្ទ លុយ និងអាហារសម្រន់។
១.ឯកសារ
ចូរប្រាកដថា អ្នកបានយកទៅជាមួយនូវសញ្ញាបត្រថតចម្លង និងលិខិតបញ្ជាក់ពីបទពិសោធ
ការងារ។ អ្នកអាចនឹងត្រូវបានស្នើឱ្យភ្ជាប់វាជាមួយនឹងឯកសារផ្សេងៗ ឬអ្នកសម្ភាស អាចនឹង
ចង់មើលវា។
២.ខ្លឹមសារនៃកិច្ចសម្ភាស
អ្នកគួរកត់ត្រាឱ្យបានត្រឹមត្រូវនូវឈ្មោះរបស់អ្នកសម្ភាស អាសយដ្ឋាន ដែលបុគ្គលិកក្រុមហ៊ុន
នោះបានប្រាប់អ្នក។
៣.ប៊ិច
អ្នកសម្ភាសមិនចូលចិត្តបេក្ខជនណាដែលមិនមានការទទួលខុសត្រូវរហូតដល់ភ្លេចយកប៊ិច
ទៅតាមខ្លួន។ ប៉ុន្តែត្រូវប្រាកដថា ប៊ិចរបស់អ្នក គឺជាប្រភេទធម្មតា។
៤.ភ័ស្តុតាងនៃស្នាដៃការងារ
ការនិយាយដោយមាត់ទទេរបស់អ្នក នឹងមិនអាចធ្វើឱ្យអ្នកសម្ភាសជឿជាក់ ដូច្នេះ ចូរយកតាម
ខ្លួននូវផលិតផលដែលជាស្នាដៃផ្ទាល់របស់ខ្លួន ដើម្បីបញ្ជាក់អំពីសមត្ថភាព។
៥.ប្រាក់
អ្នកអាចនឹងត្រូវការប្រាក់នៅពេលទៅសម្ភាស ដូច្នេះត្រូវយកប្រាក់ល្មមគ្រប់គ្រាន់ដើម្បីដោះ
ស្រាយបញ្ហា។
៦.CV និងរូបថត
អ្នកត្រូវតែយក CV ថ្មីបំផុតដែលមានបិទរូបថតត្រឹមត្រូវ។ ក្រុមហ៊ុនខ្លះនឹងតម្រូវឱ្យអ្ននកភ្ជាប់
ប្រវត្តិរូបសង្ខេបជាមួយនឹងក្រដាស់សំនួរចម្លើយ។
៧.លិខិតឧទ្ទេសនាម
អ្នកនឹងទទួលបានប្រយោជន៍ដោយសារតែលិខិតឧទ្ទេសនាមដែលអ្នកមាន។ វានឹងជួយបក
ស្រាយសំនួរមួយចំនួនដែលទាក់ទិន។
៨.ទូរស័ព្ទ
ការយកទូរស័ព្ទតាមខ្លួន ក៏ជារឿងល្អ ព្រោះ ពេលខ្លះអ្នកសម្ភាស អាចស្នើសុំពន្យាពេលទៅ
ថ្ងៃក្រោយ។ល។ ហើយអ្នកក៏ហអាចប្រើវាដើម្បីសួរទៅក្រុមហ៊ុនអំពីផ្លូវផងដែរ។
៩.ក្រាស កញ្ចក់ និងរបស់ផាត់មុខ
រូបរាងមុខមាត់ខាងក្រៅ ដើរតួយ៉ាងសំខាន់ ព្រោះវាគឺជាទីចាប់អារម្មណ៍ដំបូងរបស់អ្នកសម្ភាស
ដូច្នេះ ចូរយកវាទៅតាមខ្លួន ដើម្បីរក្សាសក់ក្បាល មុខមាត់របស់អ្នក ឱ្យនៅស្អាតសមរម្យជា
និច្ច។
១០.អាហារសម្រន់
ចូរយកអាហារសម្រន់តាមខ្លួន ដើម្បីទប់ទល់នឹងការឃ្លាន ដោយសារថា អ្នកអាចនឹងត្រូវរង់ចាំ
យូរព្រោះតែមានបេក្ខជនច្រើន ឬអ្នកសម្ភាសមានបញ្ហា។ល។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Job Cluster