CamNews

យល់ដឹង 

វិធី ជួយឱ្យក្បាលជង្គង់ និង កែងដៃ សភ្លឺរលោង បានឆាប់រហ័ស

ក្បាលជង្គង់ខ្មៅ ពិតជាបញ្ហាមួយដ៏ចម្បង សំរាប់អ្នកដែលមានស្បែកខ្លួន និង ស្បែកមុខសស្អាត
ភ្លឺរលោង។ ពិសេស  នៅពេលដែលអ្នកស្លៀកខោខ្លី  ពិតជាពិបាកមើលណាស់ ព្រោះកន្លែងខ្មៅ
ពីរ នៅលើក្បាលជង្គង់ ដែលធ្វើឱ្យបាត់បង់នូវភាពស្រស់ស្អាត និង ការទាក់ទាញរបស់អ្នក។ តើ
ជួបនឹងបញ្ហាបែបនេះ មែនដែរ ឬទេ? ខាងក្រោមនេះ គឺជាវិធីងាយមួយចំនួន អាចជួយឱ្យស្បែក
ត្រង់ក្បាលជង្គង់របស់អ្នកសស្អាត ភ្លឺរលោង បានយ៉ាងឆាប់រហ័ស។

 

១/ យកទឹកក្រូចឆ្មារ  លាបនៅត្រង់កន្លែងខ្មៅលើក្បាលជង្គង់ ២ដង ក្នុង ១ថ្ងៃ។ អ្នកអាចជ្រលក់
ក្រណាត់ ឬ សំឡី  ទៅក្នុងទឹកក្រូឆ្មារ លាបនៅលើជង្គង់ ទុករយៈពេល ១៥ ទៅ ២០នាទី បន្ទាប់
មក លាងសំអាតទឹកចេញ។ ម្យ៉ាងវិញទៀត  អ្នកក៏អាច យកសាច់ក្រូឆ្មារដុសខាត់នៅលើក្បាល
ដោយផ្ទាល់បានផងដែរ ទុករយៈពេល ៤ ទៅ៥នាទី។ ប៉ុន្តែ មុននឹងដុសខាត់ ត្រូវប្រើក្រែមលាប
ស្បែកនៅពេលយប់ (ឡេ) លាបនៅលើ  ក្បាលជង្គង់មុនសិន  ដើម្បីកុំឱ្យស្បែកស្ងួត  ព្រោះទឹក
ក្រូឆ្មារនឹងធ្វើឱ្យស្បែកស្ងួត និង ធ្វើឱ្យស្បែកក្បាលជង្គង់របស់អ្នកសភ្លឺរលោង បានឆាប់រហ័ស។
ចំណាំ៖ ប្រើកែ្រម (ឡេ) លាបស្បែកហើយ   សូមកុំប្រញាប់លាបទឹកក្រូចឆ្មារ  លើក្បាលជង្គង់
លឿនពេក មុន និង ក្រោយ លាបទឹកក្រូចឆ្មារ។

២/ លាបប្រេងដូង នៅលើកួយដៃ (កែងដៃ) និងក្បាលជង្គង់ រួចម៉ាស្សា រយៈពេល ៥ ទៅ៨នាទី
បន្ទាប់មក   លាងសំអាតទឹកចេញ។ វិធីមួយទៀត អ្នកអាច  លាយប្រេងដូង  ជាមួយទឹកក្រូឆ្មារ
២ ទៅ ៣ ដំណក់ លាបនៅលើកួយដៃ និង ក្បាលជង្គង់ នឹងធ្វើឱ្យស្បែកសភ្លឺរលោង។

៣/ យកទឹកដោះគោជូរ លាយជាមួយនឹងទឹកខ្មេះ ពីរ បី ដំណក់ រួចលាបនៅលើក្បាលជង្គង់ឬ
កែងដៃ របស់អ្នក។

៤/ លាយស្ករស ជាមួយនឹងម្ស៉ៅសូដា បន្ទាប់មក លាបវា នៅលើកន្លែងដែលខ្មៅ  នៅកែងដៃ
និង  ជង្គង់ ម៉ាស្សាឱ្យសព្វ រយៈពេល ៣ ទៅ​ ៤នាទី រួចទុករយៈពេល ១០ ទៅ ១៥នាទី ហើយ
លាងសំអាតឱ្យបានស្អាត រួចលាបឡេការពារស្បែក៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ boldsky

Tags: knowledge Ways To Get White Knees Naturally