CamNews

តារា 

កំពូលអ្នកចាំទីល្អបំផុតនៅក្នុងឆ្នាំ២០១១


Manuel Neuer កំពស់ ១.៩៤មែត្រចាំទីអោយក្រុមបាល់ទាត់ Schalke និង Bayern Munich, ប្រទេសអាឡឺម៉ង់កីឡាកររូបនេះមានសញ្ញាតិអាឡឺម៉ង់ដែលបានកើតនៅថ្ងៃ ២៧ ខែមិនា
ឆ្នាំ១៩៨៦ដែលក្នុងឆ្នាំ២០១១នេះរូបគេមានវ័យ២៥ឆ្នាំ។
ដោយសារតែការចាំទីដ៏ល្អរបស់រូបគេបានធ្វើអោយក្លឹប Bayern Munich ទិញរូបគេក្នុងតំលៃ
២៥លានផោន។

Iker Casillas មានកំពស់ ១.៨២មែត្រចាំទីអោយក្លឹប Real Madrid របស់អេស្បាញ។
កីឡាកររូបនេះកើតនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ១៩៨១ ដែលមានវ័យ៣០ឆ្នាំ។
ចាប់តាំងពីរូបគេបានចូលប្រលូកក្នុងវិស័យបាល់ទាត់មក, Casillas ត្រូវបានគេទទួលស្គាល់
ថាជាអ្នកចាំទីល្អបំផុតនៅក្នុងតំបន់អ៊ឺរ៉ុប។

Joe Hart កំពស់ ១.៩៦មែត្រ ចាំទីអោយក្លឹប Manchester City របស់អង់គ្លេស។
Hart កើតនៅថ្ងៃ ១៩ ខែមេសា ឆ្នាំ១៩៨៧ ដែលមានអាយុ២៤ឆ្នាំ។ ចាប់តាំងពីការចាំទីដ៏ ល្អរបស់រូបគេនៅក្នុងការប្រកួតលក្ខណៈអន្តរជាតិកាលពីខែកញ្ញា ឆ្នាំ២០១០មកកីឡាករ
រូបនេះត្រូវបានគេទទួលស្គាល់ថាជាអ្នកចាំទីជំរើសទីមួយរបស់ក្រុមជំរើសជាតិអង់គ្លេស។

Hugo Lloris កំពស់ ១.៨៨មែត្រ បច្ចុប្បន្នគឺជាអ្នកចាំទីអោយក្លឹបបាល់ទាត់ Lyon របស់
បារាំង។ Hugo Lloris​ មានវ័យ២៥ឆ្នាំ កើតនៅក្នុងថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ១៩៨៦។ កីឡាកររូបនេះ
ក៏ជាអ្នកចាំទីជំរើសជាតិរបស់ក្លឹបបាល់ទាត់បារាំងផងដែរ។

Vyacheslav Malafeev បច្ចុប្បន្នចាំទីអោយក្លឹបបាល់ទាត់ Zenit St Petersburg របស់
រុស្ស៊ី។ នៅក្នុងឆ្នាំ២០១១កីឡាកររូបនេះមានវ័យ ៣២ឆ្នាំ។ Vyacheslav មានកំពស់ ១.៨៥
មែត្រ។ រូបគេក៏ជាអ្នកចាំទីរបស់ក្រុមបាល់ទាត់ជំរើសជាតិរុស្ស៊ីផងដែរ។

ប្រភព៖ wikipedia, Espnstar

Tags: 2011goalkeeper