CamNews

ព្រឹតិការណ៍អន្ដរជាតិសំខាន់ៗ ក្នុងឆ្នាំ ២០១១

ការប្រឆាំងនៅអារ៉ាប វិបត្តិបំណុលដ៏ស្មុគស្មាញ ការកំចាត់បានមេដឹកនាំភេរវកម្មពិភពលោក
ការបញ្ចប់សង្គ្រាមនៅ លីប៊ី ឬការស្លាប់របស់មេដឹកនាំកូរ៉េខាងជើងជាដើម គឺជាព្រឹតិការណ៍
សំខាន់ និងលេចធ្លោជាងគេសម្រាប់ឆ្នាំ ២០១១។


មេដឹកនាំផ្ដាច់ការកូរ៉េខាងជើង លោក Kim Jong Il ទទួលមរណភាព

អាមេរិកថា លោក Kim Jong Il ស្លាប់នៅក្នុងវិមាននៃគ្រួសាររបស់លោក

ទីភ្នាក់ងារសារព័ត៌មានផ្លូវ KCNA របស់កូរ៉េខាងជើង បានចេញផ្សាយពីព័ត៌មានលោក Kim
Jong Il បានទទួលមរណភាពកាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១១ ខណៈពេលដែលគាត់កំពុង
ជិះនៅលើរថភ្លើងមួយក្នុងដំណើរត្រួតពិនិត្យនៅក្រៅរដ្ឋធានី ព្យុងយ៉ាង ប៉ុន្ដែភ្នាក់ងារស៊ើប
ការណ៍សម្ងាត់របស់អាមេរិកបាននិយាយថា លោក Kim Jong Il បានស្លាប់មុននោះ ២ថ្ងៃ នៅ
ក្នុងវិមានរបស់គ្រួសារលោក។ ក្រោយពីមរណភាពរបស់លោក Kim Jong Il មានសំណួរជា
ច្រើនត្រូវបានគេលើកឡើង ស្ដីពីអនាគតរបស់ប្រទេសកុម្មុយ និសផ្ដាច់ការមួយនេះ ។

ឧត្តមសេនីផ្កាយ ៤លោក Kim Jong Un ដែលកូនប្រុសទីបីរបស់លោក Kim Jong Il បានឡើង
កាន់កាប់អំណាចជំនួសឱពុករបស់ខ្លួន ដែលតំណែងនេះត្រូវបានរៀបចំទុកជាមុនក្នុងរយៈ
ពេលពីរឆ្នាំមកនេះ។

ប្រជាជនទូទាំងពិភពលោក បានកើនដល់ ៧ពាន់លាននាក់

លោក បានគីមូន(កណ្ដាល) ឈរថតជាមួយសិស្សសាលា Nest+m នៅក្រុង ញូវយ៉ក
កាលពីថ្ងៃទី ៣១តុលា ឆ្នាំ២០១១ក្នុងពិធីអបអរប្រជាជនរបស់ពិភពលោក បានកើន
ដល់ ៧.០០០.០០០.០០០នាក់


ទារកទី ៧ពាន់លាននាក់ បានចាប់កំណើតនៅក្នុងពិភពលោកកាលពីខែតុលា ឆ្នាំ ២០១១ ដែលជាសញ្ញាកើនឡើងមួយកម្រិតទៀតនៃចំនួនមនុស្ស នៅទូទាំងសកលលោក។

រហូតមកទល់នឹងពេលនេះ ចំនួនប្រជាជននៃពិភពលោក បានកើនឡើងរហូតដល់ ៣ដង
បើធៀបនឹងកាលពីពេលបង្កើតអង្គការសហប្រជាជាតិនាឆ្នាំ ១៩៤៥ ។

ជាមួយនឹងចំនួននៃពលកម្មដែលភាគច្រើនជាយុវវ័យ នោះគឺជាការសំខាន់សម្រាប់កំណើន
សេដ្ឋកិច្ច ប៉ុន្ដែទន្ទឹមនឹងនេះ វាក៏បង្កអោយមានបញ្ហាធំៗជាច្រើន ជាដំបូងគឺបញ្ហារស្បៀង
អាហារ និងសន្ដិសុខសង្គម។

ការរាលដាលនៃចលនា "Occupying wall street"

ចលនា "Occupying wall street" រាលដាលពាសពេញពិភលោក

"Occupying wall street" គឺជាចលនាប្រឆាំងមួយដែលត្រូវបានក្រុមបាតុករ ចាប់ផ្ដើមប្រមូល
ផ្ដុំគ្នាតវ៉ាជាលើកដំបូងនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុនៃទីក្រុងញូយ៉ក អាមេរិក កាលពីថ្ងៃទី ១៧
កញ្ញា ដើម្បីប្រឆាំងទៅនឹងគោលនយោបាយបន្ថយពន្ធរបស់រដ្ឋចំពោះក្រុមហ៊ុនធំៗ និងគោល
នយោបាយកាត់បន្ថយប្រាក់ជំនួយផ្នែកសង្គម របស់រដ្ឋាភិបាលចំពោះប្រជាជន។

"Occupying wall street" ក្រោយមកក៏បានរីករាលដាលទៅកាន់ទីក្រុងជាច្រើននៅពាសពេញ
អាមេរិក និងប្រទេសចំនួន ៨០ ផ្សេងទៀត។


កំពូលមេភេរវករពិភពលោក ត្រូវបានកំចាត់

Osama Binladen ត្រូវបានសម្លាប់កាលពីថ្ងៃទី ២ខែឧសភា ឆ្នាំ ២០១១
នៅក្នុងទីប្រជុំជន Bilal ស្រុក Abbottabad ប្រទេស Pakistan


កាលពីថ្ងៃទី ២ ខែឧសភា កំពូលមេដឹងនាំភេរវកម្មពិភពលោក Osama Binladen ត្រូវបានគេ
សម្លាប់ ដោយកងកម្លាំងពិសេស SEAL របស់អាមេរិក នៅមុនពេលប្រទេសនេះ រំឮកខួប
លើកទី ១០ឆ្នាំ នៃព្រឹតិការណ៍ ថ្ងៃទី ១១កញ្ញា។ អាមេរិក បានព្យាយាមស្វែងរកមេភេរវកម្មរូប
នេះដោយប្រើគ្រប់ម្យោបាយទាំងអស់តាមដែលអាចធ្វើទៅបាន។

នៅទីបំផុត អាមេរិក ប្រមាញ់បាន Osama Binladen ខណៈពេលកំពូលមេភេរវកររូបនេះស្ថិតនៅ
ក្នុងភូមិគ្រឹះរបស់ខ្លួន នៅក្នុងទីប្រជុំជន Bilal ស្រុក Abbottabad ប្រទេស Pakistan ។


គុយបា កែទម្រង់សេដ្ឋកិច្ច

លោក អតិតប្រធានរដ្ឋ លោក Fidel Castro (ឆ្វេង) លោក Raul Castro(ស្ដាំ)

កាលពីថ្ងៃទី ១៦មេសា នៅរដ្ឋធានី Havana ប្រទេស គុយបា មហាសន្និបាទបក្សកុម្មុយនិស
លើកទី ៦ ត្រូវបានធ្វើឡើង ខណៈពេលប្រទេសនេះកំពុងមានបំណងចង់កែទម្រង់សេដ្ឋកិច្ច
របស់ខ្លួន។ ព្រឹតិការណ៍នេះ ត្រូវបានគេវាយតម្លៃថា នឹងអាចកែប្រែទំព័រថ្មីក្នុងប្រវត្តិសាស្ដ្រនៃ
ប្រទេសនេះ។ កិច្ចប្រជុំនេះ ត្រូវបានគេយល់ថាជាព្រឹតិការណ៍សំខាន់បំផុតចាប់តាំងពីមហា
សន្និបាទបក្សកុម្មុយនិស ឆ្នាំ ១៩៧៥ ដែលពេលនោះ ប្រទេសនេះបានប្រើប្រាស់រូបមន្ដរបស់
សូវៀត។ ប៉ុន្ដែនៅក្នុងសម័យនេះ រូបមន្ដរបស់អតិតសូវៀត លែងមានប្រសិទ្ធិភាពទៅហើយ។


វិបត្តិបំណុលនៅអ៊ឺរ៉ុប


នាយករដ្ឋមន្ដ្រីអ៊ីតាលី លោក ស៊ី Silvio Berlusconi ត្រូវបង្ខំចិត្តចុះចេញ
ពីតំណែង
វិបត្តិបំណុលយ៉ាងធ្ងន់ធ្ងរ បានកើតឡើងនៅពាសពេញតំបន់អ៊ឺរ៉ុប ដែលជាតំបន់មួយ មាន
ការរីកចម្រើនជាងគេនៅក្នុងពិភពលោក។ វិបត្តិបំណល់យ៉ាងធ្ងន់ធ្ងរនេះ បាន ចាប់ផ្ដើមកើត
ឡើងនៅប្រទេសក្រិក អៀកឡង់ និងប៉រទុយហ្គាល បន្ទាប់មកវា ក៏បានរាលដាលទៅកាន់
បណ្ដាប្រទេសមានសេដ្ឋកិច្ចលេចធ្លោ ក្នុងនោះមានបារាំង និងអាឡឺម៉ង់ ជាដើម។

នាយករដ្ឋមន្ដ្រីនៃប្រទេស ក្រិក និង អ៊ីតាលី បានលាលែងពីតំណែងដោយសារមានការរិះគន់
ច្រើនដែលទាក់ទិននឹងការបរាជ័យក្នុងការគ្រប់គ្រងប្រាក់បំណល់ របស់ប្រទេសទាំងពីរនេះ។


កិច្ចប្រជុំកំពូលអាស៊ីបូព៌ា(EAS)ជាលើកដំបូង អាមេរិក រូស្ស៊ី បានចូលរួម


មេដឹកនាំកំពូលៗនៃបណ្ដាប្រទេសក្នុងពិធីជប់លៀងមួយសម្រាប់កិច្ចប្រជុំកំពុល
អាស៊ាន និង EAS នៅកោះបាលី ប្រទេស ឥណ្ដូនេស៊ីកាលពីយប់ថ្ងៃទី ១៨ខែវិច្ឆិកា
ឆ្នាំ ២០១១។


កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី ៦ ត្រូវធ្វើឡើងនៅថ្ងៃទី ១៩វិច្ឆិកា បន្ទាប់ពីអាមេរិកបានធ្វើ
ជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលនៃសមាគមន៍សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកលើកទី ១៩(APEC 19)
នៅហាវ៉ៃ។ នៅក្នុងកិច្ចប្រជុំ APEC លើកទី ៩ នោះ ប្រទេសទាំងឡាយបានចាប់អារម្មណ៍ទៅ
លើបញ្ហាសេដ្ឋកិច្ច ប៉ុន្ដែនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី ៦ នេះវិញ ប្រទេសទាំងឡាយ
បានផ្ដោតការយកចិត្តទុកដាក់ទៅលើ បញ្ហាសន្ដិសុខ។

រញ្ជួយដី/រលកយក្ស និងគ្រោះមហន្ដរាយនុយក្លេអែរ នៅជប៉ុន


យន្ដហោះ រថយន្ដ និងអ្វីៗផ្សេងទៀត ត្រូវបានកំទេចដោយសាររលកយក្សកាល
ពីថ្ងៃទី ១១មិនាឆ្នាំ ២០១១ បានកំទេចតំបន់មួយនៅភាគខាងជើងប្រទេសជប៉ុន។


គ្រោះរញ្ជួយដីដែលមានកម្លាំង ៩,០នៃជញ្ជីងរិចទ័រ បានធ្វើអោយកក្រើកឆ្នេរសមុទ្រភាគខាង
ជើងឆៀងខាងលិចរបស់ជប៉ុនកាលពីថ្ងៃទី ១១មិនា ដែលបានបង្កើតឡើងជារលកយក្សដ៏សា
ហាវមិនធ្លាប់មានក្នុងអំឡុងពេលរាប់ទសវត្សមកនេះ។

គ្រោះរញ្ជួយដី និងរលកយក្សនេះមិនត្រឹមតែបណ្ដាលអោយមានមនុស្សស្លាប់ ១៥.៤០០នាក់
ត្រូវស្លាប់ ៨០០នាក់បាត់ខ្លួន ឬបានបង្កការខូចខាតទ្រព្យសម្បតិ្ដមហាសាលនោះទេ តែវាក៏
បានធ្វើអោយប្រទេសជប៉ុនត្រូវប្រឈមនឹងវិបត្តិនុយក្លេអែរដ៏អាក្រក់បំផុតនៅលើពិភពលោក ចាប់តាំងពីគ្រោះនុយក្លេអែរ Chernobyl កាលពីឆ្នាំ ១៩៨៦ នៅប្រទេស Ukraine ។

ការខូចខាតដែលកើតឡើងដោយសារគ្រោះរញ្ជួយដី និងរលកយក្សនេះ ត្រូវបានគេប៉ាន់
ប្រមាណថា បានកើនឡើងដល់ ២១០ពាន់លានដុល្លារ ដោយមិនទាន់រួមបញ្ចូលការខូចខាត
ដោយនៅរោងចក្រនុយក្លេអែរ Fukushima ១។

�រដូវផ្ការីកនៅ អារ៉ាប�

ក្រុមបាតុករវាយប្រហារទៅលើនគរបាលម្នាក់ កាលពីថ្ងៃទី ១៤ មករា
នៅរដ្ឋធានី Tunis នៃប្រទេស ទូនេស៊ី

ការប្រឆាំងបានចាប់ផ្ដើមផ្ទុះឡើងដោយការដុតខ្លួនឯងនៃយុវជនជនជាតិ Tunisia ម្នាក់កាល
ពីថ្ងៃទី ២ ខែមករាឆ្នាំ២០១១។ ការក្រោកឡើងប្រឆាំងនេះ បានរីករាលដាលនៅទូទាំង ២២
ប្រទេស ក្នុងតំបន់ អារ៉ាប។

ការផ្ទុះឡើងនៃបញ្ហានយោបាយ និងសង្គមនេះ បានបណ្ដាលអោយរដ្ឋភិបាលនៅ Tunisia
អេហ្ស៊ីប យ៉េម៉ែន ដែលកាន់កាប់អំណាចរាប់សិបឆ្នាំ ត្រូវដួលរលំផងដែរ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ GD

Tags: 2011international newshighlights