CamNews

ព្រឹតិការណ៍វិទ្យាសាស្ដ្រគួរចាប់អារម្មណ៍បំផុត ក្នុងឆ្នាំ ២០១១

ក្នុងរយៈពេល ១ឆ្នាំកន្លងទៅ ក្រុមអ្នកវិទ្យាសាស្ដ្រនៅលើពិភពលោក បានខិតខំប្រឹងប្រែង
ក្នុងការស្រាវជ្រាវ និងបង្កើតនូវបច្ចេកវិទ្យាផ្សេងៗ ដើម្បីបម្រើដល់សេចក្ដីត្រូវការនានារបស់
មនុស្សនាសម័យទំនើបនេះ។ Camnews.com.kh សូមលើកយកព្រឹតិការណ៍វិទ្យាសាស្ដ្រ
លេចធ្លោមួយចំនួនដែលបានកើតឡើងក្នុងអំឡុងពេល ១ឆ្នាំកន្លងទៅនេះ ដើម្បីជាចំណេះ
ដឹងបន្ថែមជូនមិត្តអ្នកអាន។



បរាជ័យរបស់គម្រោង Phobos-Grunt

គម្រោង Phobos-Grunt របស់រូស្ស៊ី ដែលប្រកប់ដោយភាពអស្ចារ្យ និងមហិច្ឆតាខ្ពស់ក្នុងការ
ស្រាវជ្រាវអាវកាស ត្រូវបានបញ្ចប់ដោយបរាជ័យគួរឈឺចាប់បំផុត។ ស្ថានីយ៍អាវកាសរបស់
រូស្ស៊ីដែលស្ថិតក្នុងគម្រោង Phobos-Grunt បន្ទាប់ពីត្រូវបានបាញ់បង្ហោះឡើង និងផ្ដាច់ចេញ
ពីកាំជ្រួចភ្លាម វាមិនបានបែរទិសដៅឆ្ពោះទៅកាន់ភពព្រះអង្គារនោះទេ ប៉ុន្ដែវាបានហោះវិល
ជុំវិញផែនដី រង់ចាំថ្ងៃធ្លាក់។

Phobos-Grunt គឺជាគម្រោងដំបូងដែលមានរយៈពេល ១៥ឆ្នាំ របស់រូស្ស៊ីកំពុងអណ្ដែតត្រ
សែតនៅក្នុងលំហអាកាសក្បែរផែនដី។ នេះគឺជាគម្រោងការដែលទទួលបរាជ័យមួយ បន្ទាប់
ការបរាជ័យរបស់ស្ថានីយ៍អាវកាស Mars-96 ដែលត្រូវបានបាញ់បង្ហោះកាលពីខែវិច្ឆិកា ឆ្នាំ
១៩៩៦ ។

ជោគជ័យរបស់ស្ថានីយ៍ឧតុនិយមអាវកាស Radioastron

ទន្ទឹមនឹងការបរាជ័យខាងលើ ក្រុមអ្នកវិទ្យាសាស្ដ្ររូស្ស៊ី ក៏បានទទួលជោគជ័យក្នុងការបាញ់
បង្ហោះស្ថានីយ៍ត្រួតពិនិត្យរូបសាស្ដ្រនៃឧតុនិយម Radioastron ឬហៅថា Spectr-R។

Radioastron វិលជុំវិញផែនដី និងមានចម្ងាយឆ្ងាយបំផុតពីផែនដីគឺ ៣៥០.០០០គម ដែល
អនុញ្ញាតអោយក្រុមអ្នកវិទ្យាសាស្ដ្របង្កើតបាន interferometer ធំបំផុតក្នុងប្រវត្តិសាស្ដ្រ
ជាមួយនឹងកែវយឹតអាវកាសប្រើរលកវិទ្យារបស់អាមេរិក និងអ៊ឺរ៉ុប។ កាលពីដើមខែធ្នូ ទីភ្នាក់
ងារនេះបានចាប់ផ្ដើមធ្វើការតាមគម្រោងរបស់ខ្លួន។

យានស្វ័យប្រវត្ត Curiosity ស្រាវជ្រាវលើភពព្រះអង្គារ


ក្រុមអ្នកវិទ្យាសាស្ដ្រ NASA សម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ នៅពេលពួកគេបាញ់
បង្ហោះយាន ដំណើរការដោយស្វ័យប្រវត្តមួយឡើងទៅកាន់ភពព្រះអង្គារកាលពីខែវិច្ឆិកា។
តាមគម្រោង នៅក្នុងខែសីហា ឆ្នាំ ឆ្នាំ ២០១២ យាននេះនឹងធ្វើដំណើរនៅលើផ្ទៃដីនៃភពព្រះ
អង្គារ។ ភារកិច្ចរបស់វា គឺស្វែងយល់អំពីសារធាតុដី តាមដានអាកាសធាតុ ស្វែងរកដានរបស់
ទឹក រួមជាមួយធាតុ organic និងជាពិសេសគឺស្រាវជ្រាវអោយដឹងថា តើមាន ឬមិនមានសត្វ
មានជីវិតនៅលើភពព្រះអង្គារ។ នេះគឺជាផ្នែកមួយនៃគម្រោងដែលត្រូវបានធ្វើឡើងកាលពី
ឆ្នាំ ២០០៤ ដែលត្រូវចំណាយថវិកាឡើងដល់ ២.៥ដុល្លារ។

បញ្ចប់គម្រោង Mars-500

ក្រុមអ្នកជំនាញការនៃមន្ទីរស្រាវជ្រាវបញ្ហាជីវវិទ្យារូស្ស៊ី រួមជាមួយនឹងក្រុមដៃគូអ៊ឺរ៉ុប កាលពី
ថ្ងៃទី៤ វិច្ឆិកា បានបញ្ចប់ការពិសោធដ៏អស្ចា្យមួយ មានឈ្មោះថា Mars-500 ដែលអធិប្បាយ
អំពីការហោះហើរដោយមានមនុស្សទៅកាន់ភពព្រះអង្គារ។ ចាប់ពីថ្ងៃទី ៣ កក្កដា ឆ្នាំ ២០១០
ក្រុមសមាជិក ៦រូបដែលជាជនជាតិ រូស្ស៊ី បារាំង អ៊ីតាលី និងចិន បានចាប់ផ្ដើមរស់នៅក្នុង
បរិយកាសជិតមួយដែលដូចទៅនឹងការធ្វើដំណើរទៅកាន់អាវកាសពិតប្រាកដ។

គោងបំណងនៃការពិសោធនេះ គឺដើម្បីស្វែងយល់អំពីស្ថានភាពសុខភាពរបស់មនុស្សនៅ
ក្នុងការឃ្លាតឆ្ងាយដាច់ពីពិភពមនុស្សក្នុងរយៈពេល ៥២០ថ្ងៃ។ ក្នុងរយៈពេលនោះ ពួកគេ
បានត្រួតពិនិត្យដំណើរការរបស់យានអាវកាស ធ្វើការចុះចត ធ្វើការពិសោធផ្នែកជីវសាស្ដ្រ
ឱសថសាស្ដ្រ និងកំសាន្ដ។ល។

កែវយឹតអាវកាស Hubble រកឃើញភពរណប់ថ្មីមួយរបស់ភព Pluto


នៅចុងខែកក្កដា ឆ្នាំ ២០១១ តាមរយៈកែវយឹត Hubble ក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញភព
រណប់ទី ៤របស់ភព Pluto ។ ភពរណប់ទី ៤នេះ ត្រូវបានគេហៅថា P4 ដែលជាភពរណប់តូច
បំផុតរបស់ Pluto ដោយវាមានអង្កត់ផ្ចិតប្រមាណជា ១៣ ទៅ ១៤គម។ រីឯភពរណប់ធំបំផុត
របស់ Pluto គឺ Charon ដែលមានអង្កត់ផ្ចិត ១.៤០០គម ខណៈដែលភព Pluto មានអង្កត់ផ្ចិត ២.៣០០គម។

ព្រឹតិការណ៍ neutrino �មហាពន្លឺ�


កាលពីចុងខែកញ្ញា ឆ្នាំ ២០១១ ក្រុមអ្នកវិទ្យាសាស្ដ្រនៅមន្ទីរពិសោធ OPERA ជាផ្នែកមួយនៃ
ការស្រាវជ្រាវអំពីរការប្រតិកម្មរបស់ neutrino បានប្រកាស់ថា ពួកគេអាចវាស់បាននូវល្បឿន
នៃគ្រាប់នេះ ដោយវាមានល្បឿនលឿនជាងពន្លឺទៅទៀត។

ការប្រកាសនេះបានអោយដឹងថា គ្រាប់ neutrino ដែលត្រូវបានអោយចេញដំណើរពី CERN
ប្រទេសស៊្វិស បានធ្វើដំណើរ ៧៣០ម៉ាយ ក្រោមដីទៅកាន់ detector នៅ Gran Sasso
ប្រទេសអ៊ីតាលី លឿនជាង ៦០ nanoវិនាទី បើធៀបនឹងការព្យាករណ៍។

ការពិសោធលើកទី ២ នៅតែមានលទ្ធផលដូចមុន។

ភពដំបូងដែលមនុស្សអាចរស់នៅបាន

ក្រុមអ្នកវិទ្យាសាស្រដែលធ្វើការជាមួយកែវយឹតអាវកាស Kepler ជាលើកដំបូងបានរកឃើញ
និងអះអាងអំពីភពមួយចំនួនដែលដូចទៅនឹងផែនដី។ ភពនោះ ស្ថិតនៅសែនឆ្ងាយពីផែនដី
ប៉ុន្ដែដោយសារវាមានទឹកស្ថិតនៅក្នុងសភាពរាវ វានឹងអាចអោយសត្វ និងរុក្ខជាតិរស់នៅទី
នោះបាន។

រហូតមកទល់នឹងពេលនេះ Kepler បានរកឃើញភពប្រមាណជា ១.០០០ ដែលប្រហែលជា
អាចអោយមនុស្សរស់នៅបាន ក្នុងនោះមានភពប្រហែល ១០ មានទំហំប្រហាក់ប្រហែលនឹង
ផែនដី។

Juno ឡើងទៅកាន់ភព Jupiter

កាលពីខែសីហា យានអាវកាស Juno ត្រូវបានបាញ់បង្ហោះឡើងទៅកាន់ភពព្រហស្បត្ដិ៍។
នេះគឺជាយានអាវកាសទី ២ ស្ថិតក្នុងកម្មវិធី New Frontiers ។ Juno គឺជាឧបករណ៍មួយ
ដែលដំណើរការដោយថាមពលព្រះអាទិត្យ នឹងធ្វើដំណើរទៅដល់ភពព្រហស្បត្តិ៍នៅក្នុង
ខែកក្កដា ឆ្នាំ ២០១៦។ ក្រោយមក វានឹងធ្វើការហោះជុំវិញភពនេះ ក្នុងរយៈពេល ១ឆ្នាំ។
ទឹកប្រាក់សរុបដែលត្រូវចំណាយសម្រាប់ការស្រាវជ្រាវនេះគឺ ១,១ពាន់លានដុល្លារ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ KH

Tags: 2011scienceinternational newshighlightnotable