CamNews

១០០ ឆ្នាំនៃប្រវត្តិសាស្ដ្រពិភពលោក

YouTube បានប្រើប្រាស់បច្ចេកវិទ្យា derDon1234 ដើម្បីបូកសរុបព្រឹតិការណ៍នៃប្រវត្តិសាស្ដ្រ
ពិភពលោកដែលមានរយៈពេល ១០០ឆ្នាំ(ពីឆ្នាំ ១៩១១ ដល់ឆ្នាំ ២០១១) អោយមកនៅត្រឹម
តែ ១០នាទី ដោយមានទិដ្ឋភាព និងសកម្មភាពពិតប្រាកដ។



ខ្សែវីដេអូនេះ បានចាប់ផ្ដើមដោយព្រឹតិការណ៍ Roald Amundsen នៅប៉ូលខាងត្បូងនៅឆ្នាំ
១៩១១ បន្ទាប់មកគឺគ្រោះថ្នាក់បុកកប៉ាល់ Titanic កាលពីឆ្នាំ ១៩១២ និងសង្គ្រាមលោកលើក
ទី ១, ការសម្ពោធអាគារ Empire State ក្នុងឆ្នាំ ១៩៣១ , ពិធីឡើងគ្រប់គ្រងអំណារបស់ Hitler
កាលពីឆ្នាំ ១៩៣៣, រូបភាពសង្គ្រាមលោកលើកទី ២ , ការវាយប្រហារទៅលើ Pearl Harbor
ដ៏ល្បាញល្បីក្នុងឆ្នាំ ១៩៤១ , ការវាយប្រហារដោយគ្រាប់បែកបរមាណូទៅលើប្រទេសជប៉ុន
ឆ្នាំ ១៩៤៥ រហូតដល់សង្គ្រាមនៅប្រទេសវៀតណាម,ការបោះឆ្នោតរបស់សម្ដេច Pope John
Paul II ក្នុងឆ្នាំ​១៩៧៨ , ជញ្ជាំង Berlin ត្រូវដួលរលំ , ការសាកល្បងគ្រាប់បែប នុយក្លេអែរ
ចុងក្រោយរបស់បារាំង នាឆ្នាំ ១៩៩៦ ,​Mars Rover ចុះទៅកាន់ភពព្រះអង្គារក្នុងឆ្នាំ ១៩៩៧,
អាគារភ្លោះរបស់អាមេរិកត្រូវកំទេចដោយការវាយប្រហារភេរវកម្មក្នុងឆ្នាំ ២០០១ និងរលក
យក្សវាយប្រហារទៅលើប្រទេសជប៉ុន កាលពីឆ្នាំ ២០១១។

ក្រៅពីព្រឹតិការណ៍ប្រវត្តិសាស្ដ្រដែលមិនអាចមិនរំឮកបានក្នុងរយៈពេល ១០០កន្លង ខ្សែ
វីដេអូនេះក៏បានបង្ហាញអំពីព្រឹតិការណ៍កីឡា សិល្បៈកំសាន្ដ និងបច្ចេកវិទ្យា ដូចជាប្រទេស អង់គ្លេចដណ្ដើមបានពានរង្វាន់ World Cup ឆ្នាំ ១៩៦៦ រហូតដល់មរណភាពរបស់ Steve
Jobs និងការបង្ហាញខ្លួនរបស់ក្រុមតម្រ្ដី The Beatles ៕




ដោយ ៖ សូរីយ៉ា
ប្រភព ៖ theglambeast

Tags: 2011international news