យានយន្ដ៖ ក្រុមហ៊ុនផលិតរថយន្ដ Toyota សូមធ្វើការបង្ហាញនូវស៊េរីថ្មីសម្រាប់ ២០១៥ ម៉ូដែល Camry និងចូលខ្លួនក្នុងពិភពទំនើបភាពនៃទីផ្សារប្រកួតប្រជែង ដោយវត្ដមានពេលនេះ ក្រុមហ៊ុនបានបង្កើតជម្រើសថ្មីៗសម្រាប់អតិថិជន។
ក្រុមហ៊ុនតូយូតា ដូចដែលអ្នកទាំងអស់គ្នាបានស្គាល់ហើយថា ជាក្រុមហ៊ុនដែលទទួលបានការគាំទ្រខ្លាំងក្នុងសង្គមអ្នកប្រើប្រាស់រថយន្ដ ។ ទាំងរថយន្ដទំនើ និង រថយន្ដធន់ធ្ងន់ យើងសុទ្ធតែបានដឹង ថា គុណភាព និង ទំនើបភាព មិនបានធ្វើឲ្យ អតិថិជនរបស់អាក់អន់ចិត្ដឡើយ ហើយមិនត្រឹមតែប៉ុណ្ណោះទៀតសោធ ជាច្រើនម៉ូដែលរបស់ក្រុមហ៊ុនដែលបានផលិតពិតជាមានកាគាំទ្រច្រើនទៀតផង។ ដោយឡែក បើងាកមកមើលម៉ូដែលនេះវិញ គឺ Toyota Camry ធ្វើការវិវឌ្ឍន៍បានច្រើនជំនាន់ឆ្នាំ តាមការបង្ហាញគឺតាំងពីឆ្នាំ ១៩៨៨ មកម្លេះ។ ដូច្នោះបើធ្វើការធៀបមកបច្ចុប្បន្ន មិនតិចជាង ២០ ឆ្នាំនោះទេ។
បែមកមើល ស៊េរីថ្មីវិញ គឺ ២០១៥ ដែលក្រុមហ៊ុនបាន ឧទ្ទេសនាម និង ផ្ដល់ជម្រើសច្រើនសម្រាប់អតិថិជន ថាមាន ៣ ប្រភេទ តើមានអ្វីខ្លះទៅ?
ជាការពិតណាស់ ស្របពេលនៃការប្រកួតប្រជែងច្រើននៃប្រភេទរថយន្ដទំនើប Toyota Camry ២០១៥ ក៏មិនអន់ទេ ពីព្រោះការបោះជំហាននៃផលិតផល Toyota នីមួយៗ សុទ្ធសឹងតែទទួលបានការត្រួតពិនិត្យយ៉ាងល្អិតល្អន់បំផុតរបស់ក្រុមហ៊ុន ហើយជម្រើស ៣ ប្រភេទដែលក្រុមហ៊ុនចង់បង្ហាញគឺ Toyota Camry ២០១៥ នេះគឺ ទី ១ Toyota Camry ២០១៥ ប្រើកម្លាំងម៉ាស៊ីន ៤ ខ្នាតរង្វាស់ ២.៥ liter ទី២ ប្រើកម្លាំងម៉ាស៊ីន ៦ (V6) ខ្នាតរង្វាស់ ៣.៥ liter និង ទី ៣ ប្រើកម្លាំងម៉ាស៊ីន ៤ ខ្នាតរង្វាស់ ២.៥ liter ជាប្រភេទរថយន្ដ ប្រើប្រព័ន្ធ ហាយប្រ៊ីត ។ ប៉ុន្ដែសម្រាប់ប្រព័ន្ធបំពាក់រថយន្ដ គឺមិនខុសគ្នាទេ ទាំងទម្រង់រួបរាង និង ម៉ូដែល ស៊េរី។ ទស្សនារួបភាពទាំងអស់គ្នា ៖
សូមបញ្ជាក់ទៀតថា គ្រប់ស៊េរីថ្មីដែលបានបង្ហាញខាងលើ សុទ្ធតែប្រើប្រអប់លេខ អូតូ ។ ចំណែតម្លៃក្នុងទីផ្សារ យោងតាមការបកស្រាយរបស់ គេហទំព័រ មិនបានប្រាប់ឲ្យច្បាស់នោះទេ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed