CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញពូជសត្វ ដាយនូស័រថ្មីមួយប្រភេទ រស់នៅតាំងពី ៧៦ លានឆ្នាំមុន មានស្នែង និងច្រមុះវែង

ព័ត៌មានអន្តរជាតិ ៖ អ្នកស្រាវជ្រាវមកពី សារៈមន្ទីរប្រវត្តិសាស្រ្ត ធម្មជាតិរដ្ឋ Utah (Natural
History Museum of Utah) បានអះអាងអោយដឹងថា ពួកគេបានរកឃើញនូវផូស៊ីលពូជសត្វ
ដាយនូស័រប្រភេទថ្មីមួយ    ដែលស៊ីរុក្ខជាតិជាអាហារ  មានស្នែងវែង  និងច្រមុះធំ នៅឯភាគ
ត្បូងរដ្ឋ Utah សហរដ្ឋអាមេរិក នេះបើតាមដកស្រង់អត្ថបទផ្សាយ  ពីគេហទំព័រសារព័ត៌មាន
ប្លែកបរទេស yahoo ។


                  An artist's rendition of Nasutoceratops (Lukas Panzarin)

ដោយមានឈ្មោះថា  Nasutoceratops titusi  គឺពាក្យដែលបានមកពី  Nasutoceratops រួម
ផ្សំនឹងពាក្យ titusi ។ Nasutoceratops គឺមានន័យថា "big-nose horned face.” ស្របពេល
ដែលពាក្យ titusi គឺបានមកពីឈ្មោះ បាសាណិភូតវិទូ (paleontologist) ឈ្មោះ  Alan Titus
ដើម្បីជាការស្តែងអោយឃើញពីការគោរពនូវសមិទ្ធផលស្នាដៃ របស់គាត់នៅក្នុងតំបន់។

គួរបញ្ជាក់ផងដែរថា ពូជសត្វដាយនូស័រប្រភេទថ្មីមួយនេះ  ត្រូវបានគេបញ្ជាក់អោយដឹងថា
វាមានភាពប្លែកទៅនឹងពូជសត្វដាយនូស័រផ្សងៗទៀត  ខណៈវាមានស្នែងវែង និងច្រមុះធំ
ជាងពូជសត្វដាយនូស័រធម្មតា។ យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែល អះអាងបន្ថែម
អោយដឹងផងដែរថា ពូជសត្វដាយនូស័រមួយប្រភេទថ្មីនេះ  ត្រូវបានគេសន្មត់ថា មានជីវិត
រស់នៅលើភពផែនដីនេះ តាំងពី ៧៦ លានឆ្នាំមុនមកម្ល៉េះ ៕

ដោយ ៖ មង្គល
ប្រភព ៖ yahoo


Tags: international news strange news video news pics