ព័ត៌មានអន្តរជាតិ ៖ ក្រុមហ៊ុនអាកាសចរណ៍ Asiana បានចំណាយសម្រាប់ការផ្សាយពាណិជ្ជ
ជកម្មសុំទោសនៅក្នុងកាសែតចិន ដើម្បីផ្តល់ជូននូវការចូលរួមរំលែកមរណៈទុក្ខ ក្រោយពី
បានជួប ឧបទ្ទេវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ កាល
ពីថ្ងៃសៅរ៍កន្លងទៅ នៅឯអាកាសយានដ្ឋានអន្តរជាតិ San Francisco ដែល បានសំលាប់
អ្នកដំណើរជនជាតិចិនពីរនាក់សុទ្ធសឹងជាសិស្សឆ្នើមរបស់ចិន ខណៈ ១៨០ នាក់ផ្សេងទៀត
បានទទួលរងរបួសធ្ងន់ និងស្រាល នេះបើយោងតាម ការដកស្រង់អត្ថបទផ្សាយ ពី គេហ
ទំព័រសារព័ត៌មាន បរទេស Chinadaily ។
កាសែតចិន Beijing Youth Daily និង Zhejiang Daily បានចុះផ្សាយសារលិខិតសរសរសុំ
ទោស និងចូលរួមរំលែកទុក្ខដ៏ក្រោមក្រំមួយនេះ ជាភាសាចិន ដោយមានការសម្រួលក៏ដូច
ជាបកប្រែជាភាសាជាតិផងដែរថា ៖ សមាជិកបុគ្គលិក ពីក្រុមហ៊ុនអាកាសចរណ៍ Asiana
សូមចូលរំលែកនូវមរណៈទុក្ខដ៏ក្រោមក្រំមួយនេះ ជាមួយនឹងគ្រួសារជនរងគ្រោះ ក្រោយពី
បានបាត់បង់សមាជិក បន្ទាប់ពីមានឧបទ្ទេវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះ របស់ក្រុមហ៊ុន
អាកាសចរណ៍មួយនេះ កាលពីថ្ងៃសៅរ៍កន្លងទៅ ។ ហើយពួកយើងនឹងប្រឹងប្រែងអោយ
អស់ពីលទ្ធភាពក្នុងការជូយសង្គ្រោះបងប្អូន ដែលបានទទួលរងរបួសធ្ងន់ និងស្រាលក្នុង
ឧបទ្ទេវហេតុមួយនេះ។
ក្រុមហ៊ុនអាកាសចរណ៍ Asiana ចង់បង្ហាញពីការអាណិតអាសូរបំផុត របស់យើង និងការ
សោកស្តាយ ជាមួយនឹងបទពិសោធន៍ដ៏អាក្រក់មួយ ចំពោះបងប្អូនប្រជាពលរដ្ឋចិន ក៏ដូច
ជារដ្ឋាភិបាលចិន។ យើងពិតជាមានការសោកស្តាយជាខ្លាំង ក៏ដូចជាធ្វើការសុំទោសផងដែរ
ទៅបងប្អូនអ្នកធ្វើដំណើរ នៃជើងហោះហើរ ២១៤ ក៏ដូចជា ក្រុមគ្រួសារជនរងគ្រោះចំពោះ
លទ្ធផល នៃការកើតមានឡើងនូវសោកនាដកម្មមួយនេះ៕
ដោយ ៖ ពិសី
ប្រភព ៖ chinadaily