ព័ត៌មានកីឡា៖ ម្ចាស់ខ្សែក្រវ៉ាត់ WBO កីឡាករ ប៉ាក់ គឺអៅ នៅតែមិនមានសេចក្ដីសុខ ក្នុងអារម្មណ៍ដដែល បើទោះបីកីឡាករដៃគូរសត្រូវ Floyd យល់ព្រមប្រកាសជ្រើសរើសកាលប្រកួតនៅ ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០១៥ ក៏ដោយ។
កណ្ដាប់ដៃឥតស្រមោល ប៉ាក់ គីអៅ បានបកស្រាយពីសេចក្ដីទុកក្រៀមក្រំក្នុងចិត្ដរបស់ខ្លួន ប្រាប់ទៅដល់សាធារណៈថា គាត់ហាក់ដូចជាមិនមានភាពត្រជាក់ចិត្ដនិងការជ្រើសតាំងថ្ងៃប្រកួតរបស់ Floyd ទេ គាត់ចង់បានសេចក្ដីសម្រេចមួយដែលពិតប្រាកដសម្រាប់ការប្រកួតពួកគាត់ទាំងពីរ សំខាន់គឺការយល់ព្រមចុះហត្ថលេខាសម្រេចជ្រើសយកថ្ងៃនោះពិតប្រាកដ។ ស្របគ្នានោះផងដែរ លោក Bob Arum បានធ្វើសេចក្ដីជួបប្រជុំជាមួយ លោក Moonves ដែលជាបុគ្គលមួយរូបហ៊ានធានាអះអាងថា Floyd ប្រកដជាវៃនៅថ្ងៃនោះមែន។
ប្រភពដដែលបានបន្ដប្រាប់ដល់អ្នកការសែតអន្ដរជាតិថា សម្រាប់គាត់រង់ចាំចម្លើយជានិច្ច ហើយក៏គ្មានអ្វីត្រូវកែប្រែទៀតដែរ គ្រាន់តែអ្វីដែលសំខាន់ គាត់ចង់បានចម្លើយចុងក្រោយពិតប្រាកដមួយជាផ្លូវការបន្ទាប់ពីខែនេះទៅ និង យល់ព្រមចុះហត្ថលេខាលើកិច្ចកុងត្រាប្រកួត ដើម្បីបញ្ចប់រាល់ពាក្យចរចារាមទាំងឡើយដែលតែងតែកើតមានបន្ដបន្ទាប់។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ boxingscene