CamNews

ព័ត៌មានអន្តរជាតិ 

កងទ័ព លេងចំណាត់ការក្តៅ វាយប្រហារ លើដីគោក បាញ់ម៉ីស៊ីល អមតាមក្រោយ វាយ IS ដណ្តើមគ្រប់គ្រង ទីក្រុង

ព័ត៌មានអន្តរជាតិ ៖ កងកម្លាំងរដ្ឋាភិបាល ប្រទេស   អ៊ីរ៉ាក់  អះអាង  អោយ ដឹងថា ពួកគេដណ្តើមបាន មកវិញ នូវបណ្តាសង្កាត់មួយចំនួន ជុំវិញក្រុង Tikrit   ក្រោយពីមានការប្រយុទ្ធ ដ៏ស្វិតស្វាញ វាយលុក ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម Islamic State (IS) ក្នុង  ប្រតិបត្តិការ វាយប្រហារ ដណ្តើមយកការកាន់កាប់ ទីក្រុង ត្រលប់មកវិញ ។​


កងកម្លាំង មានជាពលទាហាន និងយោធា ប្រមាណ  ៣០,០០០ នាក់ បានចាប់ផ្តើមធ្វើការវាយប្រហារ ទៅលើបណ្តាទីតាំងធំៗជាច្រើនកន្លែង នៃក្រុម IS  ខណៈមានការវាយប្រហារ តាមអាកាស ពីសំណាក់ យន្តហោះចម្បាំងអ៊ីរ៉ាក់​ តាមពីក្រោយ ។


សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា មេបញ្ជាការឆ្មាំបដិវត្តន៍ប្រទេសអ៊ីរ៉ាក់ Revolutionary Guards ក៏បានចូលរួមនៅក្នុងការវាយប្រហារ ដណ្តើមយកក្រុង ត្រលប់មកវិញ លើកនេះ ដូចគ្នាដែរ  គួរបញ្ជាក់ ថាទីក្រុង Tikrit មានទីតាំងស្ថិតនៅភាគខាងជើង រដ្ឋធានី Baghdadបានធ្លាក់ចូលក្នុងដៃក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម កាលពីអំឡុងខែ មិថុនា ឆ្នាំកន្លងទៅ ។

ប្រភពសន្តិសុខ មានការគូសបញ្ជាក់អោយដឹង ដល់ទំព័រ  ប៊ីប៊ីស៊ី    អោយដឹងថា កងកម្លាំងគាំទ្រ រដ្ឋាភិ បាល ដណ្តើមគ្រប់គ្រងបានត្រលប់មកវិញ នូវសង្កាត់ចំនួនពីរមានទីតាំងស្ថិតនៅជិតសកលវិទ្យាល័យ Tikrit ភាគខាងជើង ឆៀងខាងកើតទីក្រុង     ។ គួររំឮកថា មានការបំភ្លឺតិច  តួចបំផុត ស្តីពីប្រតិបត្តិការ វាយប្រហារលើកនេះ ប៉ុន្តែ ប្រភព ពីកងទ័ព និង     មន្ទីរពេទ្យ  អោយដឹងថា ពលទាហាន ៥ នាក់ បាន ស្លាប់បាត់បង់ជីវិត ខណៈ សមាជិក ក្រុម IS ១១ នាក់ ត្រូវបានសម្លាប់ដូចគ្នាដែរ ៕

- អាន ៖ ISIS បង្ហោះសារ លោហិត គម្រាមសម្លាប់ ស៊ីសាច់ហុតឈាម ស្ថាបនិក និងក្រុមការងារ​ទាំង​អស់ នៃបណ្តាញ Twitter

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Egypt ISIS