CamNews

ព័ត៌មានអន្តរជាតិ 

ISIS បង្ហោះសារ លោហិត គម្រាមសម្លាប់ ស៊ីសាច់ហុតឈាម ស្ថាបនិក និងក្រុមការងារទាំងអស់ នៃបណ្តាញ Twitter

ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នកគាំទ្រ រដ្ឋអ៊ីស្លាមជ្រុលនិយម ISIS កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើ ការអំពាវនាវ ដល់បណ្តាអ្នកគាំទ្រឯទៀត រៀបផែនការសម្លាប់ ស្ថាបនិក និង បុគ្គលិកបណ្តាញ Twitter បន្ទាប់ពីក្រុមហ៊ុនបណ្តាញសង្គមមួយនេះ បានប្រើចំណាត់ការ បិទគណនី សមាជិក ជីហាតមួយចំនួន ដែលបានប្រើបណ្តាញរបស់ខ្លួន ក្នុងការចែករំលែកឃ្លីបវីដេអូ កាប់សម្លាប់ចំណាប់ខ្មាំងទាំងរស់​មានជា ការកាត់ផ្តាច់ក្បាលជាដើម ។

បន្ថែមពីលើនេះ សារព័ត៌មាន Buzzfeed News អោយដឹងថា  ការបង្ហោះនៅតាមប្រព័ន្ធអនឡាញ ពីសំ ណាក់ក្រុមជីហាតមួយក្រុម អំពាវនាវដល់ក្រុមឯទៀត វាយប្រហារ គោលដៅ  ស្ថាបនិក Twitter លោក Dorsey និងក្រុមបុគ្គលិកឯទៀត ថាគ្មានអោយនរណាម្នាក់ មានឱកាសរស់រានមានជីវិតនោះទេ ។ពាក់ ព័ន្ធនឹងការបង្ហោះសារឡើងនៅលើប្រព័ន្ធអនឡាញ គេឃើញមានការភ្ជាប់មកជាមួយនឹងសន្លឹករូបថត លោក​ Dorsey មានជាការតម្រង់បាញ់សម្លាប់ ចំកណ្តាលក្បាលតែម្តង ។  ពុំ ទាន់ជាក់ច្បាស់នៅឡើយ ទេ ថាតើ ប្រភពណាមួយជាអ្នកសរសេរ និងបង្ហោះសារព្រមាន នេះឡើងអោយពិតប្រាកដ ។


ជាក់ស្តែងណាស់ ការអំពាវនាវ អោយមានការចូលរួមគ្នា លើកផែនការសម្លាប់ ស្ថាបនិក Twitter លើក នេះ គឺបង្ហាញជាក់ស្តែង ជាមួយនឹងប្រតិកម្ម ក្រោយពីបណ្តាញសង្គម  មួយនេះ  បិទគណនីមួយចំនួន របស់សមាជិក ក្រុមឧទ្ទាន ។

ការបង្ហោះផ្សាយ គម្រាមតាមប្រព័ន្ធអនឡាញនោះអោយដឹងថា ៖ ចំណាត់  ការរបស់អ្នក នឹងនាំមកនូវ ហានិភ័យ សង្គ្រាមស៊ីសាច់ហុតឈាម​ ទៅដល់ខ្លូនអ្នកច្បាស់ណាស់អ្នកបានចាប់ផ្តើមបរាជ័យសង្គ្រាម ឃោរឃៅមួយនេះបណ្តើរៗហើយ ។ ដូចដែលពួកយើងធ្លាប់បានប្រាប់ពីដើមរៀងមកហើយថា នេះមិន មែនជាការធ្វើសង្គ្រាមជាមួយអ្នកនោះទេ ប៉ុន្តែ មិនយល់ការ បែរជា  បិទ  គណនី ពួកយើងនៅលើទំព័រ Twitter ប៉ុន្តែ ពួកយើងតែបន្តមានវត្តមានដដែល តួយ៉ាងនៅពេលដែល   ពួកយើងប្រើចំណាត់ការខ្លាំង និងផ្តាច់សង្ខាររបស់អ្នក នោះ អ្នកនឹងគ្មានឱកាសរស់រានមានជីវិតម្តងទៀតនោះទេ ។

គួររំឮកថា ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមសកម្មប្រយុទ្ធ បាន   ប្រើ ប្រាស់បណ្តាញសង្គម ក្នុងការផ្សព្វផ្សាយ ពីសង្គ្រាមក្តៅរបស់ខ្លួន ខណៈការ   វាយប្រហារចម្រុះ   ដឹក  នាំដោយអាមេរិក នោះ លើកឡើងអោយដឹងថា វត្តមានក្រុមសកម្មប្រយុទ្ធ នៅតាមប្រព័ន្ធអនឡាញ ត្រូវតែទប់ស្កាត់ ៕

- អាន ៖ យុវតី ៣ នាក់ ធ្វើដំណើរឆ្លងប្រទេស ទៅ "ការ" ប្តី ជាកំពូលអ្នកប្រយុទ្ធ ISIS ធ្វើអោយ​ពិភព​លោក តក់ស្លុត

- អាន ៖ បែកធ្លាយ ចារិត ពិត ពិជឃាត ISIS សម្លាប់ កាត់ក្បាល មិនញញើតដៃ "ស្លូត សុភាព និង ស្រគត់ស្រគុំ"



ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Egypt ISIS