CamNews

ព័ត៌មានអន្តរជាតិ 

ប្រជុំរូបភាព ដ៏គួរអោយរន្ធត់ និង ព្រឺក្បាល ចេញផ្សាយ ដោយអំនួត ពីក្រុមសកម្មប្រយុទ្ធ ក្រោយ សម្លាប់រង្គាល

ព័ត៌មានអន្តរជាតិ ៖ ជាមួួយនឹង យុទ្ធនាការវាយប្រហារ ដោយកំហឹង ក្រេវក្រោធ របស់ខ្លួន ទូទាំង ប្រទេស អ៊ីរ៉ាក់ ក្រុមសកម្មប្រយុទ្ធ បានបញ្ជាក់អោយដឹង អមជាមួយនឹងភាពអំនួតរបស់ខ្លួនអោយ ដឹងថា ពួកគេបានសម្លាប់ ទ័ពរដ្ឋាភិបាល បានដល់ទៅ ១,៧០០ នាក់ នេះ     បើយោងតាមការដក ស្រង់សម្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស អឺរ៉ូញូវ ។

ជាមួួយនឹងការផ្ទៀតផ្ទាត់​ អោយបានម៉ត់ចត់ និង ត្រឹមត្រូវ ស្តីពីសំណុំរូបភាព ដ៏គួរអោយរន្ធត់ចេញ ផ្សាយ នៅលើទំព័រ ទ្វីតធើ អាចបញ្ជាក់បានថា វាគឺ    ជា ស្នាដៃ របស់ក្រុមសកម្មប្រយុទ្ធ ដោយនៅ ក្នុងនោះ បណ្តាសំណុំរូបភាពទាំងនោះ សរបញ្ជាក់អោយឃើញ ពីសកម្មភាព សម្លាប់រង្គាល ដោយ ពុំញញើតដៃ ពីសំណាក់ ក្រុមសកម្មប្រយុទ្ធ រួមមានដូចជា ជនស៊ីវិលត្រូវបានចងដៃព័ទ្ធទៅក្រោយ នឹងត្រូវដើរជាជួរ ខណៈរូបថត មួយផ្សេងទៀត បញ្ជាក់បានអោយដឹងថា ក្រុមមនុស្សដេកស្លាប់នៅ ក្នុងថ្លុកឈាមជាដើម ។

ជាការបញ្ជាក់អះអាង អោយកាន់តែច្បាស់ បុរសម្នាក់ ដែលបានរួចផុត ពីស្ថានភាពដ៏អាក្រក់បំផុត ខាងលើ បញ្ជាក់អោយដឹងថា គាត់ពិតជាបានឃើញ សាកសព ទាហានជាច្រើន ស្លាប់នៅតាមដង ផ្លូវពិតប្រាកដមែន ពោល ស្លាប់ច្រើនដល់ទៅ ៣០ នាក់ឯណោះ  ខណៈ នេះ គឹជាផ្នែកមួយនៃយុទ្ធ នាការវាយប្រហារ ដោយកំហឹង របស់ក្រុម សកម្មប្រយុទ្ធខាងលើ ។

គ្មានភាពសង្ស័យទៅលើការវាយប្រហារ សម្លាប់រង្គាលនោះទេ ពោល  ពួកក្រុមសកម្មប្រយុទ្ធ បាន លើកឡើង អោយដឹងថា បាននរណាម្នាក់ នៅតែទទូច រារាំង ពួកគេ នោះនឹងមានការបាញ់សម្លាប់ ដោយពុំញញើតដៃ តែផ្ទុយទៅវិញ បើសិនជនណាមួយ ព្រមចុះចាញ់    និង ប្រគល់ សព្វាវុធ នោះ នឹងមានការដោះលែង ។ គួរបញ្ជាក់ថា ក្រុមពលរដ្ឋស៊ីវិល រាប់ពាន់នាក់ នៅក្នុងប្រទេស អ៊ីរ៉ាក់បាន ផ្អើលនាំគ្នា រត់ភៀសខ្លួន ក្រោយពីបណ្តា     ក្រុងធំៗ  ត្រូវបានវាយលុក និង ដណ្តើមគ្រប់គ្រងបាន ដោយក្រុមសកម្មប្រយុទ្ធ ខណៈបច្ចុប្បន្នភាព ពួកគេក៏កំពុងតែ បើកប្រតិបត្តិការ វាយប្រហារ លុក លុយ រាលចូល ទៅដល់ក្រុង បាដាដ បន្ថែមទៀត ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ


Tags: Int news Unt news Breaking news Viral video Bomb Iraqi Middle East