ព័ត៌មានអន្តរជាតិ ៖ រញ្ជួយដី កម្លាំងខ្លាំង ដល់ទៅ ៦,៨ រ៉ិចទ័រ បានអង្រួនឡើង នៅឯតំបន់សមុទ្រ ភាគ ខាងកើតទីក្រុង Iwaki នៃប្រជុំកោះ Honshu របស់ប្រទេសជប៉ុន នេះបើតាមការអោយដឹងពី US Geo - logical Survey (USGS) ។
ខណៈមានកម្លាំងរញ្ជួយដ៏មានឥទ្ធិពល ដោយផ្តើមចេញពីជម្រៅទឹកសមុទ្រ ជ្រៅជាង ១០ ម៉ែត្រ ករណី រញ្ជួយលើកនេះ ត្រូវបានប្រកាសអាសន្ន ស្តីពី រលកយក្សស៊ូណាមិ ។ គួរបញ្ជាក់ថា កាលពីអំឡុងឆ្នាំ ២០១១ កន្លងទៅនេះ ភាគខាងកើត ឆៀងខាងជើងប្រទេសជប៉ុន គឺ ជាកន្លែងដ៏រស៊ើប ដែលមានការ ផ្ទុះឡើង នូវរលកយក្ស ក្រោយពីមានកម្លាំង គ្រោះរញ្ជួយដី ដ៏ខ្លាំងបំផុត ដោយនៅក្នុងបណ្តារោងចក្រ នុយក្លេអ៊ែរ នៅ Fukushima រងនូវការខូចខាត យ៉ាងដំណំ ញ៉ាំងអោយមាន គ្រោះអាសន្ន អាក្រក់បំផុត គ្រោះ លើគ្រោះ ។
យ៉ាងណាមិញ ភ្នាក់ងារសារព័ត៌មានក្នុងស្រុក NHK បាន ធ្វើសេចក្តីរាយការណ៍ អោយដឹងថា ជាមួយ នឹងវត្តមាន គ្រោះធម្មជាតិ ដ៏រស៊ើបចុងក្រោយនេះ បណ្តាបុគ្គលិករោងចក្រ នុយក្លេអ៊ែរ បានទៅត្រួតពិ និត្យមើលថាតើ មានការរងការខូចខាត ឬក៏យ៉ាងណា ផ្ទុយទៅវិញ ពុំមានការខូចខាតណាមួយត្រូវបាន គេរកឃើញនោះទេ ។
គួររំឮកថា កាលពីថ្ងៃទី ១១ មីនា ឆ្នាំ ២០១១ គ្រោះធម្មជាតិ រលកយក្ស ស៊ូណាមិ ដ៏កាចសាហាវ បំផុត របស់ប្រវត្តិសាស្រ្ត ប្រទេសជប៉ុន និង ពិភពលោក បាន បណ្តាល អោយមនុស្ស ១៥,០០០ នាក់ ស្លាប់ បាត់បង់ជីវិត ខណៈ ៣,២០០ នាក់ផ្សេងទៀត បានបាត់ខ្លួន ដោយ នៅក្នុងនោះ ករណីរញ្ជួយដី ដ៏មាន ឥទ្ធិពលបំផុតមួយនេះ បាន ធ្វើ អោយមានវិបត្តិ ប្រេង ឥន្ទនៈ នៅ ឯរោងចក្រនុយក្លេអ៊ែរ Fukushima ដោយបានបណ្តាលអោយ លេច ធ្លាយ វិទ្យុសកម្ម ញ៉ាំងអោយមនុស្ស រាប់ពាន់នាក់ ជម្លៀសខ្លួនមួយ រំ ពេច៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី