CamNews

យល់ដឹង 

សប្បុរសជន ស្វែងរក ភិក្ខុសីលជ្ជោតោ ខាត់ សុថុល ម្ចាស់កំណាព្យ“ថ្ងៃ១៤កុម្ភៈ ” ផ្ដល់រង្វាន់ជូន

ភ្នំពេញ ៖ សប្បុរសជន បាននឹងកំពុង ស្វែងរកភិក្ខុសីលជ្ជោតោ ខាត់ សុថុល ម្ចាស់ កំណាព្យ «ថ្ងៃ១៤កុម្ភៈ» ដើម្បី ផ្ដល់រង្វាន់ជូន ចំពោះខ្លឹមសារដ៏ល្អ នៃការតាក់តែងកំណាព្យ មួយនេះ ក្នុងគោលបំណងផ្សព្វផ្សាយនិងអប់រំដល់ យុវនារី នាថ្ងៃទី១៤ កុម្ភៈ នាពេលខាងមុខ នេះ ។

ម្ចាស់កំណាព្យ បានតែងកំណាព្យមួយ នេះ ដោយសរសេរដៃបង្ហាញពីការដាស់តឿន ដល់យុវវ័យ យុវនារី សម្រាប់ ថ្ងៃ១៤កុម្ភៈ ដែលជាទិវានៃក្ដីស្រឡាញ់ មិនត្រូវបណ្ដែតបណ្ដោយកាយជាមួយគូស្នេហ៍របស់ខ្លួននោះទេ ។

ម្ចាស់កំណាព្យ បានបង្ហាញថា តែងនៅ វត្ដបទុមសុរិយា នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០១៥ ដោយភិក្ខុសីលជ្ជោតោ ខាត់ សុថុល អមប៊ិចមួយដើម នៅលើលិខិតកំណាព្យដ៏ មានអត្ថន័យនិងខ្លឹមសារល្អមួយនេះ ។

កំណាព្យខាងលើ ត្រូវបានគេបង្ហោះនិង ចែកចាយនៅបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលធ្វើឱ្យ សប្បុរសជន ខ្លះចាប់អារម្មណ៍និងចង់ផ្ដល់រង្វាន់ដល់ម្ចាស់កំណាព្យ តែមិនដឹងទៅរកនៅទីណា មានតែផ្សព្វផ្សាយ លើសារព័ត៌មាន ប៉ុណ្ណោះ។

បើសិនម្ចាស់កំំណាព្យសីលជ្ជោតោ ខាត់ សុថុល ឫបងប្អូនណាបានស្គាល់ព្រះអង្គ បានឃើញព័ត៌មាននេះ អាច ទាក់ទង មកលេខទូរស័ព្ទ ០៨៨ ៨០០៣ ៨០៣


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh