CamNews

រថយន្ត 

Lexus GX 460 ​គឺ​ជា​ជម្រើស​ដែល​ពិសេស​បំផុត​សម្រាប់​ ២០១៤ (វីដេអូ)

យានយន្ដ៖ នៅក្នុងទីផ្សារបច្ចុប្បន្ន ក្រុមហ៊ុន Lexus ទទួលបានការពេញ​និយម​ជា​​ខ្លាំង គ្រប់​ប្រភេទទម្រង់ដូចជា LX GX ​RX។ ​ តែខណៈពេលនេះ ក្រុមហ៊ុនសូមធ្វើការបង្ហាញ​ពី​ស៊េរីថ្មី​មួយ​ទៀត​​សម្រាប់ ២០១៤ គឺ Lexus GX 460 ។ 

Lexus GX 460 គឺជាប្រភេទរថយន្ដទំនើប ផលិតឡើងស្របតាម​លក្ខណៈ​រថយន្ដ​ស្ពត​ តាំង​ពី​គ្រួសារ​ GX ​បាន​វិវឌ្ឍឡើង​ក្នុងឆ្នាំ ២០០៣ មកម្ល៉េះ ។​ រូបរាងលក្ខណៈឆ្នៃឡើង ​Lexus ​GX ​460 ​ផ្ចិត​ផ្ចង់​ទម្រង់​កាត់​រវាង​ គ្រួសា​រ​ ​RX នឹង LX  ដូច្នោះការផ្ដល់ឲ្យបែបនេះពិតជាធ្វើឲ្យមានភាពប្លែក ទាក់ទាញ និង ប្រណិត។  ​លើស​ពី​នេះ​ទៅ​ទៀត​ ដើម្បី​ទទួលបានភាព ល្អប្រសើ់រ Lexus GX 460 បានត្រូវបំពាក់បាននូវលក្ខណៈពិសេស ជា​ផ្នែក​បច្ចេក​វិទ្យា​​ទំ​នើប ទាំង​ក្នុង និង ក្រៅ។ 

លក្ខណៈពិសេសដែលត្រូវមុខងារ​ Lexus GX 460 គឺជារថយន្ដដែល​ផលិត​ឡើង​ ក្នុង​ ២០១៤ ​ប្រើ​អំពូល ​ឡាស៊ែ ជាមួយនឹងចង្កៀង HID មានថាមពលពន្លឺភ្លឺច្បាស់ ចំណែកតួរថយន្ដ ​មាន ​៣ ​បាំង ​អាច​ផ្ទុក​បាន​អ្នក​ដំណើរ​ជា​មធ្យមគឺ ៧ នាក់  ។ រីឯសមាសភាពម៉ាស៊ីនវិញគឺប្រើកម្លាំង ៨ ​ម៉ាស៊ីន(V8) ​ត្រូវ​និង​ ៤.៦ ខ្នាត​រង្វាស់​ ​៣០១ ​សេស​ប្រើប្រអប់លេខ​អូតូ ដែលអាចប្រើប្រាស់សមត្ថភាពល្បឿន​កំពូល ​១៧០ គ.ម ​ក្នុង​មួយ​ម៉ោង។​ ចំពោះ​តម្លៃ​វិញ យោង​ទៅ​តាម​គេហ​ទំព័រ​បង្ហាញ​ថាទាបបំផុត ៥០០០០ ដុល្លារ។ 














ប្រែសម្រួលដោយ៖ អឿ អ៊ុុយ
ប្រភព៖ Topspeed 


Tags: Vehicle Lexus GX 460