កុមារជាសិស្សសាលា យកបាយមកកាន់សាលារៀនគឺជាប្រការដែលពេញនិយមក្នុងប្រទេស
មួយចំនួនលើពិភពលោក ប៉ុន្ដែ បណ្ដាប្រអប់អាហារថ្ងៃត្រង់ដែលត្រូវបានរៀបចំដោយអ្នកម្ដាយ
របស់កុមារជប៉ុន មានភាពចម្លែកគួរអោយចាប់អារម្មណ៍។
នៅក្នុងវប្បធម៌អាហារជប៉ុន រូបភាពនៃមុខម្ហូបត្រូវបានគេយកចិត្តទុកដាក់បំផុត។ វប្បធម៌នេះបាន
រាលដាលឆ្លងមកដល់ប្រអប់អាហារថ្ងៃត្រង់ (bento)ដែលជនជាតិជប៉ុនបានយកមកតាមខ្លួនជា
រៀងរាល់ថ្ងៃ។
ជាមួយនឹងប្រអប់បាយថ្ងៃត្រង់ដែលកុមារយកមកសាលា អ្នកម្ដាយជនជាតិជប៉ុន បានធ្វើអោយ
មានភាពចម្លែករហូតនឹកស្មានមិនដល់។ ជួនកាល ពួកគេត្រូវចំណាយពេលដល់ទៅ ២ម៉ោងក្នុង
ការរៀបចំតុបតែងអាហារដែលមានរូបភាពល្បីៗសម្រាប់កូន។
ខាងក្រោមនេះ គឺជាបណ្ដារូបភាពនៃប្រអប់បាយរបស់កុមារ ដែលត្រូវបានអ្នកម្ដាយជប៉ុន ធ្វើ
ឡើងដោយក្ដីស្រឡាញ់ជាទីបំផុត។ រូបភាពនៃអាហារត្រូវបានតុបតែងឡើងពី បាយ សារ៉ាយ
សមុទ្រ បន្លែ និងស៊ុតស្ងោរជាដើម។
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing