CamNews

យល់ដឹង 

ប្រទេសចិន ៖ សាលាបង្រៀនវិធីរកប្ដីអ្នកមាន

កាយវិការ ឥរិយាបថ មុខរបរ និងវិធីគ្រប់គ្រងខ្លួនឯង ក្នុងរយៈពេលកំពុងទាក់ទងគ្នា ២ ទៅ ៣ខែ
ដំបូង គឺជាកត្ដាគន្លឹះ ក្នុងគោលបំណងធ្វើជាភរិយារបស់អ្នកមាន។

ថ្នាក់រៀននេះ ត្រូវបានបើកដំណើរការកាលពីថ្ងៃទី ២៧ ឧសភា។ ក្នុងរយៈពេលត្រឹមតែ ជាងមួយ
ខែប៉ុណ្ណោះ មាននារីចំនួន ១២នាក់ បានចុះឈ្មោះចូលរួម ដោយបង់ប្រាក់ ១០,៨០០យ៉ុន(ប្រមាណ
ជា ១,៧០០ដុល្លារ) និងទទួលបានចំណេះដឹងក្នុងរយៈពេល ៤០ម៉ោង។ សិក្ខាកាមក្នុងថ្នាក់រៀននេះ
ភាគច្រើនគឺជានារីដែលមានអាយុ ពី ២៦ ដល់ ៣៥ឆ្នាំ និងសុទ្ធសឹងតែជាអ្នកបានរៀនសូត្រខ្ពស់។
សិស្សម្នាក់ មានអាយុ ៤៤ឆ្នាំ មានទ្រព្យជាង ១០០០.០០០០០០យ៉ុន បានចំណាយប្រាក់ដល់ទៅ ២០,០០០យ៉ុន(ជាង ៣,០០០ដុល្លារ) ដើម្បីបានក្លាយជាសិស្សពិសេសរបស់ថ្នាក់រៀននេះ។

សិក្ខាកាមកំពុងស្ដាប់ការពន្យល់ពីវិធីរកស្វាមីអ្នកមាន នៅក្រុង Chengdu ខេត្ដ Sichuan ប្រទេស
ចិន កាលពីថ្ងៃទី ៨កាក្កដា។

ថ្នាក់រៀននេះ ត្រូវបានបង្រៀនដោយស្ដ្រីម្នាក់ឈ្មោះ Su Fei អាយុ ៤២ឆ្នាំ។ អ្នកស្រី Su Fei បាន
អោយដឹងថា គាត់ធ្លាប់ធ្វើការនៅមជ្ឈមណ្ឌលថែរក្សាសម្ផស្សមួយដែលមានឈ្មោះល្បីនៅលើពិភព
លោក។ បន្ទាប់ពីវិលត្រឡប់មកពីសិក្សានៅបរទេស និងទទួលបានវិញ្ញាបនបត្រស្ដីពីការប្រឹក្សា
ផ្នែកអាពាហ៍ពិពាហ៍ Su Fei ក៏បានរៀ​បការជាមួយបុរសអ្នកមានម្នាក់ នៅពេលដែលខ្លួនមានវ័យ ៣៧ឆ្នាំ។

កាលពី ៧ឆ្នាំមុន Su Fei ធ្លាប់បានបង្កើតថ្នាក់រៀនមួយដំបូងមួយស្ដីពីអាពាហ៍ពិបាហ៍ និងទាក់
ទាញបានអ្នកចូលរៀន ជាង ១០០នាក់។

Su Fei យល់ថា ដើម្បីអាចយកបានបេះដូងអ្នកមាន នារីទាំងឡាយត្រូវតែមានល្បិច និងអាថ៌កំបាំង
មួយចំនួន។ ដំបូងគឺត្រូវតែស្វែងយល់ពីចំណូលចិត្ត និងទីតាំងដែលបុរសនោះតែងទៅមក។ ក្រៅ
មក គួរតែធ្វើពុតជាបានជួបគ្នាដោយចៃដន់ ឬមានចំណូលចិត្តដូចគ្នា។ ទីពីរ​ ជ្រើសរើសកន្លែងអង្គុយ
ណាមួយដែលអាចមានពន្លឺចាំងមកលើរាងកាយអោយបាន ៣០ ទៅ ៤៥អង្សា បែបនេះនឹងជួយ
អោយរង្វង់មុខកាន់តែស្រស់ស្អាត។ ទីបី ​មិនត្រូវកុម្ម៉ង់អាហារថ្លៃៗ នៅក្នុងហាងលំដាប់ខ្ពស់នោះទេ
នៅពេលណាត់ជួបគ្នាម្ដងៗ។ ចំណុចសំខាន់ដែលត្រូវចងចាំ គឺថា បុរសអ្នកមាន តែងចូលចិត្តនារី
មានមុខរបបជាគ្រូបង្រៀន មន្ដ្រីរាជការ និងគ្រូពេទ្យ។ ពួកគេ មិនចូលចិត្ដអ្នកបម្រើតាមយន្ដហោះ អ្នកយកព័ត៌មាន និងម្ចាស់ហាងតូចតាច។

Su Fei ​ថ្លែងថា ៖ "ប្រសិន បុរសអ្នកមានម្នាក់ដែលបានទាក់ទងជាមួយអ្នករយៈពេល ២ឆ្នាំ ប៉ុន្ដែមិន
ទាន់ចង់រៀបការជាមួយអ្នក នោះអ្នកនឹងមិនមានឱកាសធ្វើជាប្រពន្ធរបស់បុរសនោះទេ"។ Su Fei
បន្ថែមថា ៖ "ប្រការសំខាន់ គឺគួរតែព្យាយាមជម្រុញអោយឈានដល់អាពាហ៍ពិពាហ៍ បន្ទាប់ពីបាន
ទាក់ទងគ្នា ១ឆ្នាំ។ អ្នកមិនត្រូវមានភាពស្និទ្ធស្នាលក្នុងរយៈពេល ២ខែដំបូង"៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ KGD


Tags: china chinese youth love