CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េខាងជើង ប្រតិកម្ម រឿងហូលីវូដ សម្លាប់មេដឹកនាំ របស់ខ្លួន ប្រកាសគំរាម វាយប្រហារ សង្គ្រាម ទៅអាមេរិក

ព័ត៌មានអន្តរជាតិ ៖ ប្រទេសកូរ៉េខាងជើង បានប្រកាសក្តែង អោយដឹងថា ខ្លួននឹង  ធ្វើការសងសឹក ដ៏ កំណាចមួយ បើសិនណា ខ្សែភាពយន្តហូលីវូដមួយដែលត្រូវបានគេកំពុងតែនឹងផលិតឡើងនិយាយ​ ពីការសម្លាប់មេដឹកនាំរបស់ខ្លួននោះ បានចេញផ្សាយ នាពេលអនាគត​   ដ៏ខ្លីខាងមុខនេះ ពិតប្រាកដ មែន នេះបើយោងតាមសម្រង់ អត្ថបទផ្សាយ ពីទំព័រ ប៊ីប៊ីស៊ី ។

អ្នកនាំពាក្យ តំណាងអោយ ក្រសួងការបរទេស កូរ៉េខាងជើង អះអាង    ដោយផ្តល់  ជាកិច្ចសម្ភាសន៍ ដល់ទីភ្នាក់ងារសារព័ត៌មាន អោយដឹងថា ការចេញផ្សាយ ខ្សែ      ភាពយន្ត ហូលីវូដ មួយនេះ វាគឺជា សកម្មភាព បង្កជម្លោះ នាំអោយមានសង្គ្រាម ។ ប្រភពមិនបានបញ្ជាក់ ពីចំណងជើងនោះទេ ក៏ប៉ុន្តែ បើតាមការអោយដឹង ខ្សែភាពយន្ត ហូលីវូដ មួយនេះ មានឈ្មោះថា   The Interview ខណៈនឹងមាន ការចេញផ្សាយ ក៏ដូចជា ចាក់បញ្ជាំង នៅអំឡុងខែ  តុលា ខាងមុខនេះ ។ ដោយនៅក្នុងនោះ មានរូប លោក James Franco និង លោក Seth Rogen ជាតារាកំប្លែង ហូលីវូដ    ចូលរួមសម្តែង នៅក្នុងខ្សែ ភាពយន្តមួយនេះ ខណៈ ពួកគេ ទាំង ២ នាក់នេះគឺជាមិត្តដ៏      ជិតស្និត ទាំងក្នុង និងក្រៅសាច់រឿង ហើយបានផលិតរឿង ជាមួយគ្នា ជាច្រើនដងមកហើយ ។


ឥលូវនេះ Seth និង James នឹងធ្វើដំណើរ ទៅប្រទេស    កូរ៉េខាងត្បូង  ក្នុងបេសកកម្ម ដើម្បីធ្វើឃាត មេដឹកនាំផ្តាច់ការ Kim Jung Un នៅក្នុងរឿង ដែលមានចំណងជើងថា " The Interview " ។

រឿង នេះមានដំណើរសាច់រឿងថា   Dave Skylark សំដែងដោយ James Franco និង Aaron Rapo - port សំដែង     ដោយ Seth Rogen ទាំង ២ អ្នកជាអ្នកផលិត កម្មវិធីទូរទស្សន៍ ជាមួយនិងតារា មួយ ដែល មានឈ្មោះថា " Skylark   Tonight " ។ ថ្ងៃមួយ ពួកគេទទួលបាន ដំណឹងថា Kim Jung Un មេ ដឹក នាំ ប្រទេសកូរ៉េ ខាងជើងគឺ ជាអ្នកគាំទ្រ កម្មវិធីរបស់ពួកគេ ហើយពួកគេ ក៏បានរៀបចំធ្វើដំណើរ ទៅ ទីក្រុង ព្យុងយ៉ាង    ដើម្បីសំភាសន៍ Kim Jung Un ។ តែមុនពេលទៅ CIA ក៏បានទាក់ទង ពួកគេ ទាំង ២ ហើយដាក់បេសកកម្ម​ ពិសេសមួយ អោយពួកគេ គឺធ្វើឃាត Kim Jung Un តែម្តង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news Asia Unt news North korea Washington USA