CamNews

ជីវិត និងការងារ 

ទស្សនៈ៖ អុះ​ឱ មមាច​មិន​ស្គាល់​ភ្លើង

ភ្នំពេញៈ អុះឱមមាចមិនស្គាល់ភ្លើង សប្បាយភ្លើតភ្លើនក្នុងក្តីទុក្ខ ភ្លើងពណ៌ចម្រុះថាឋានសុខ
ប្រឹងហើរបំបុកលុះ មរណា។  ពាក្យកាពមួយល្បះនេះ គឹចង់ដាស់ស្មារតីយុវវ័យខ្មែរ មួយចំនួន
តូចនៅក្នុងសង្គមកម្ពុជាឲ្យភ្ញាក់រលឹក និងរិះគិតឡើងវិញ គួរគិតធ្វើយ៉ាងឲ្យសមជាទំពាងស្នង
ឬស្សី ជាជំនាន់ក្រោយ នៃសសរស្តម្ភរបស់ប្រទេសជាតិ ដែលគេបានបានប្រសិទ្ធនាមឲ្យនោះ។

ខ្ញុំគ្មានមូលដ្ឋានច្បាស់លាស់ក្នុងការវិភាគ និងវាយតម្លៃឲ្យគ្រប់ជ្រុងជ្រោយទៅលើអត្តចរិត ឧត្តម
គតិ ស្មារតីរបស់ យុវវ័យខ្មែរនាពេលបច្ចុប្បន្ននេះ ថា តើមានប៉ុន្មានភាគរយដែលគេកំពុងតែសង្វាត
ឧខិតខំក្រេបជញ្ជក់យកចំណេះ ដឹង សម្រាប់អនាគត និងសម្រាប់សសរទ្រូងដ៏ចាំបាច់សម្រាប់ប្រ-
ទេសជាតិ និងប៉ុន្មានភាគរយកំពុងប្រព្រឹត្តខ្លួន ខុសនោះទេ។ នៅតាមមហាវិទ្យាល័យជាច្រើន ក្នុង
រាជធានីភ្នំពេញ ជាពិសេសសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានភាសាបរទេស IFL យើង
សង្កេតឃើញយុវវ័យជាច្រើន គេបាននឹងកំពុងស្វាធ្យាយក្រេបជញ្ជក់នូវ ចំណេះដឹងយ៉ាងយកចិត្ត
ទុកដាក់ គួរឲ្យគោរព និងកោត សរសើរ ដែលយុវវ័យមួយក្រុមនេះ គេមិនសូវព្រួយបារម្ភ ប៉ុន្មាន
នោះទេ ព្រោះពួកគេកំពុងតែបានដើរលើផ្លូវ ដ៏ត្រឹមត្រូវសម្រាប់ជីវិត និងសង្គមជាតិរបស់គេ។

តែជ្រុងមួយទៀត នៃយុវវ័យ ដែលគេកំពុងតែព្រួយបារម្ភថា ពួកគេនឹងបង្កបញ្ហាមិនត្រឹមតែខ្លួនឯង
ក្រុមគ្រួសារ នោះទេ អាចបង្កភាពស្មុគស្មាញដល់ សង្គមយ៉ាងខ្លាំងថែមទៀតផង យុវវ័យមួយក្រុម
នេះហើយដែលសង្គមត្រូវគិត គូរ និងរិះរកវិធីទប់ស្កាត់ឲ្យបានខ្លាំងបំផុត។ ពួកយុវវ័យមួយក្រុមនេះ
ត្រូវបានមជ្ឈដ្ឋានទូទៅគេចាត់ទុកថា ជាក្រុម មមាច មិនស្គាល់ភ្លើង។ មិនស្គាល់ភ្លើងយ៉ាងម៉េច?
មិនស្គាល់ភ្លើង គឺពួកគេមិនបានដឹងថា ពួកគេកំពុងធ្វើអ្វី ពួកគេមិនបានកំណត់ទិសដៅ សម្រាប់ជីវិត
ថាត្រូវធ្វើយ៉ាងណានោះទេ។

ពួកយុវវ័យមួយក្រុមនេះ មិនថាជាកូនអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ឬក្នុងត្រកូលដែលមានជីវភាព
មធ្យមនោះទេ ត្រូវបានគេមើលឃើញថា ពួកគេហាក់ឥតមានខ្វល់អ្វីទាំងអស់ ពោលគឺពួកគេដឹងតែ
ពីសប្បាយមួយមុខគត់ ពេល រាត្រី ពួកគេនាំគ្នាចូលក្លឹប ផឹកស៊ីរាំច្រៀងយ៉ាងសប្បាយ មួយថ្ងៃៗពួក
គេទោទន់ តាមសម្ភារៈនិយមប្រកួតប្រជែង គ្នាប្រើរបស់ទំនើបៗ ដែលពួកគេគិតថា ជាមោទនភាព
របស់ពួកគេនៅពេលមានរបស់ទំនើបប្រើនោះ ក្រុមខ្លះ ទៀតជ្រុលជ្រួសប្រមូលផ្តុំគ្នាទៅសេពគ្រឿង
ញៀនថែមទៀត នេះពិតជាគ្រោះថ្នាក់ដ៏ធំ។

ពេលរសៀលឡើង ខណៈដែលយុវវ័យជាច្រើន កំពុងនាំគ្នាស្វែងរកកន្លែងសិក្សា បង្កើនសមត្ថភាព
បម្រើសង្គមកម្ពុជានោះ បែរជាតាម តំបន់កម្សាន្តជាច្រើន ក្នុងទីក្រុងដ៏ឆើតឆាយរាជធានីភ្នំពេញ មាន
យុវជមួយក្រុមតូចបាននាំគ្នាជិះម៉ូតូស្លៀកខើចខ្លី បង្អួតសាច់ បង្ហាញរៀងគ្នាជិះម៉ូតូទំនើបៗយ៉ាងព-
ពាក់ពពូន ខ្លះមានសង្សារខ្លះអត់គូក៏ជិះកំដរគេដែរ មើលទៅសប្បាយរីករាយណាស់។ ពិតជារីករាយ
សម្រាប់ពួកគេ តែសង្គមកម្ពុជាវិញ កំពុងតែជួបទុក្ខព្រួយហើយ ព្រួយ ព្រោះយុវវ័យដែលជាអ្នកជំ
នាន់ក្រោយ (New Generation) នោះ មិនបានបង្កើតសមត្ថភាពរបស់ខ្លួន ដើម្បី អភិវឌ្ឍន៍សង្គមនោះ
ទេ បែរជានាំគ្នារត់ចូលរណ្តៅអវិជ្ជាដ៏សែនជ្រៅ នាំបញ្ហាឲ្យសង្គមទៅវិញ។

បន្ទាប់ពីការរៀបរាប់ដ៏ខ្លី ខាងលើនេះ ខ្ញុំសូមលើកយក តឹកតាងមួយជ្រុងតូចតែប៉ុណ្ណោះ នៅលើ
បណ្តាញសង្គម ទំនាក់ទំនងហ្វេសប៊ុក គេឃើញអ្នកនិយមប្រើលេង បណ្តាញសង្គមមួយនេះ បាន
ដាក់បង្ហាញនូវវីដេអូឃ្លីបរយៈ ពេលជាង២នាទី ស្តីពីសកម្មភាពយុវវ័យមួយក្រុមមានប្រុស មានស្រី
កំពុងនាំគ្នាសម្ងំសេពគ្រឿងញៀននៅក្នុង បន្ទប់ដ៏តូចមួយ មិនដឹងជានៅកន្លែងណានោះទេ តែ
សង្ស័យនៅក្នុងផ្ទះសំណាក់។

ការដាក់បង្ហាញនេះ ខ្ញុំមិនបាន ដឹងពីបំណងពិតប្រាកដរបស់ពួកគេនោះទេ មិនដឹងជាគេដាក់ជា
សារអប់រំ ឬក៏ គ្រាន់តែចង់ដាក់កម្សាន្ត ឬយ៉ាងណា នោះទេ។ តែអ្វីដែលហួសចិត្តវីដេអូឃ្លីបមួយ
នេះ ទទួលបានការចុចចូលចិត្ត (Like) រហូតដល់១៩៩នាក់ និងចែក រំលែកបន្តរហូតដល់ ៨៥
ដង។ ជាការកត់សម្គាល់នៅក្នុងវីដេអូឃ្លីបនេះ មាន អ្នកបញ្ចេញយោបល់ (Comment) ជាច្រើន
តែភាគច្រើននៃការបញ្ចេញយោបល់នោះ ពួកគេមិនបានជួយហាម ឃាត់ ឬយកលទ្ធផលអាក្រក់
នៃការ សេពគ្រឿងញៀនមកអប់រំគ្នានោះទេ បែរជាអ្នកខ្លះចូលរួមជំរុញ និងលើកទឹក ចិត្តឲ្យសេព
គ្រឿងញៀន អ្នកខ្លះទៀតបញ្ចេញយោបល់ ហាក់បញ្ចើចបញ្ចើរ និងចូលរួមសប្បាយអរ និងកោត
សរសើរថែមទៀតជាមួយក្រុមនោះ ថែមទៀត។

តាមរយៈការបញ្ចេញយោបល់ ក្នុងវីដេអូឃ្លីបមួយនេះ បង្ហាញឲ្យឃើញយុវវ័យមួយក្រុមនេះ ពិតជា
កំពុងតែផ្តេស ផ្តាសពេកហើយ ហើយពួកគេហាក់ដូចជា ធ្លាប់បានប្រឡូកជាមួយនិង គ្រឿងញៀន
ផងដែរ ពួកគេពិតជាសប្បាយ សប្បាយលុះមរណាមែន។

យុវវ័យក្រុមនេះ គួរណាស់តែទទួលបានការយកចិត្តទុកដាក់ និងគាំពារខ្ពស់ពីអ្នកពាក់ព័ន្ធ ទាំងអស់
ក្នុងសង្គមកម្ពុជា ធ្វើយ៉ាងណាជួយអូសទាញ ពួកគេឲ្យត្រឡប់មករកផ្លូវត្រូវ និងចៀសឆ្ងាយពីថ្នាំបំ
ពុលសង្គមទាំងអស់នេះ បើមិនដូច្នោះទេ អ្នកដែលរងគ្រោះធំបំផុត គឺសង្គមកម្ពុជាទាំងមូល៕

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: lifestyle knowledge