CamNews

ម៉ូតូ 

KTM 250 EXC Six Days ត្រៀម​លក្ខណៈ​រួច​​ជា​​ស្រេច​​ដើម្បី​​វាយ​លុក​ទីផ្សារ ២០១៥ មាន video

ក្រុមហ៊ុន KTM ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លានៅខាងផ្នែកបស្ចឹមប្រទេស​ ប៉ុន្ដែ​ក្នុង​ទឹក​ដី​អាស៊ី​វិញ​​យើងទើបតែ ប៉ុន្មានឆ្នាំក្រោយនេះទេដែលមានការពេញនិយមខ្លាំង យ៉ាងណាមិញដូចជា KTM Duke ដែលមាន​សកម្មភាព​ជាខ្លាំងក្នុងទីផ្សារ។​ 

ស្ទើតែគ្រប់ប្រភេទម៉ូតូរបស់ក្រុមហ៊ុន​ KTM តែងតែផ្ដល់ទំនុកចិត្ដជា​ខ្លាំង​ដល់​យើង​ទាំង​អស់​គ្នា​ទាំង​គុណ​ភាព និង ទំនើបភាព​ ដោយកាន់​តែមានការគាំទ្រច្រើន​ សមត្ថភាព​ក្រុមហ៊ុន​កាន់​តែ​បន្ថែម​ភាព​ប្រសើរ​ឡើងៗ ​លើ​ការ​​​ច្នៃ​ម៉ូត​​ឲ្យ​មាន​​ភាព​ខុស​គ្នា។​ តួយ៉ាង​ដូច​ជា​ផលិតផលថ្មី KTM 250 EXC Six Days បាន​ត្រូវ​ធ្វើការ​​កែ​​ប្រើ​ច្រើន​ ទាំង​​គុ​ណ​ភាព​ និង រួ​ប​រាង​​ដែល​អាច​ផ្ដល់​ឲ្យ​គ្រប់​អ្នកបើកបរ​បង្ហាញ​​ពីភា​ពអស្ចារ្យ​គ្រប់​លំដាប់​ទីមួយ​នៃ​សកម្មភាព​លើដងផ្លូវ។ 

តើ KTM 250 EXC Six Days មានអ្វីប្លែកដែរទៅ?

KTM 250 EXC Six Days ត្រូវបានបំពាក់មកនូវសមាសភាពកម្លាំង ២៥០ សេសេ​ ម៉ាស៊ីន ១ ប្រើ​ដំណាក់​កាល​ម៉ាស៊ីន​ ៦ លេខ ដែលអាចរត់បានល្បឿនប្រហែល ១២០ គ.មក្នុងមួយម៉ោង។ ចំណែក​​ផ្នែក​ខាង​ក្រៅ ប្រើ​ហ្វ្រាំង​ប្រេង​​មុខ​​ក្រោយ និង​ខ្នាត​រង្វាស់​ល្បឿន​​ឌីជីថល ចំណុះ​សាំង​អាច​ផ្ទុកបាន ៩ លីត។​ សូម​ទស្សនា​រួបភាព៖​









ប្រែសម្រួល៖​ អឿ អ៊ុយ
ប្រភព៖​ Topspeed

Tags: Vehicle KTM 250 EXC Six Days