បើតាមប្រភពសារព័ត៌មាន បានចេញផ្សាយអោយដឹងថា មាននារីម្នាក់មានគោលបំណងធ្វើជា
តារាម៉ូដែល ឬក៏អ្នកសម្តែងនាពេលអនាគត តែអ្វីដែលគួរអោយសោកស្តាយនោះគឺថាសម្ផស្ស
របស់នាងត្រូវបានបាត់បង់ទាំងស្រុង ក្រោយពីអតីតមិត្តប្រុសរបស់នាង បានជះទឹកអាស៊ីតមក
លើនាង។
លើសពីនេះទៅទៀត បើតាមរបាយការណ៍ ក៏បានបញ្ជាក់ផងដែរថា នារីរូបនោះមានឈ្មោះ
Katie Piper និងមានវ័យ 28 ឆ្នាំ ។ ដំបូងនាងបានគិតថា ក្តីសុបិន្ត ក៏ដូចជាគោលបំណងរបស់
នាងត្រូវបានបំផ្លាញ ខណៈពេលដែលសម្រស់លើផ្ទៃមុខរបស់នាងត្រូវខូចទាំងស្រុង តែនាង
មិនព្រមចុះចាញ់នោះទេ ពោលគឺ នាងមានភាពអត់ធ្មត់យ៉ាងខ្លាំងជាមួយនឹងការឈឺចាប់ក៏ដូច
ជាស្លាកស្នាម ដែលជាចុងក្រោយនាងក៏បានសម្រេចចិត្តក្នុងការធ្វើការវះកាត់ ជាលទ្ធផល នាង
ក៏មានសម្រស់ស្រស់ស្អាត ដូចនារីផ្សេងៗទៀត។
គួរបញ្ជាក់ផងដែរថា នាងក៏បានឡើងបង្ហាញខ្លួនសាជាថ្មីនៅលើកញ្ជក់ទូរទស្សន៍ ក្រោយពីបាន
កើតរឿងឧបទ្ទេវហេតុនេះកាលពី 3 ឆ្នាំមុន ដោយនាងបានធ្វើការវះកាត់ទៅលើផ្ទៃមុខរបស់
នាងដល់ទៅ 80 ដងឯណោះ។
ទន្ទឹមនិងនេះដែរ បើតាមប្រភពសារព័ត៌មាន The Daily Mail ក៏បានបញ្ជាក់បន្ថែមផងដែរថា មុន
ពេលដែលកើតរឿងសោកនាដកម្មមួយនេះ Piper មានជីវិតរស់នៅដូចជានារីៗដទៃទៀតផង
ដែរ ពោលគឺនាងមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រព័ន្ធទំនាក់ទំនងសង្គម Facebook ។
លុះក្រោយមក នាងក៏បានចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ដែលមានឈ្មោះ
ថា Daniel Lynch ។
អំឡុងពេលដែលពួកគេកំពុងតែទាក់ទងគ្នានោះ នាង Piper បានរកឃើញថា សង្សាររបស់នាង
ធ្លាប់បានជាប់ពន្ធនាគារកន្លងមក ហើយវាក៏ជាហេតុផលមួយ ដែលធ្វើអោយទំនាក់ទំនងរបស់
ពួកគេទាំងពីរនាក់បានចាប់ផ្តើម ប្រេះស្រាំបន្តិចម្តងៗ ដែលក្រោយមកឈានទៅដល់ការចែក
ផ្លូវតែម្តង ។ គ្រាន់តែមូលហេតុខាងលើនេះ មិនមែនជាកត្តាចម្បងដែលធ្វើអោយនាងចែកផ្លូវពី
គេនោះទេ ពោលគឺ អតីតសង្សាររបស់នាងក៏ធ្លាប់បានចាប់រំលោភនាងផងដែរ តែនាងប្រកែក
និងមិនបានប្តឹងប៉ូលីសអ្វីនោះទេ។
ក្រោយមក អ្វីដែលមិនគួរអោយជឿនោះគឺថា អតីតមិត្តប្រុសរបស់នាងបានធ្វើការវាយប្រហារ
មកលើរូបនាង ដោយជះទឹកអាស៊ីត ខណៈ ពេលដែលនាងកំពុងអង្គុយមិនបានដឹងខ្លួនសោះ ។
គូរបញ្ជាក់ផងដែរថា ក្រោយពីកើតរឿងបែបនេះ បុរសដែលត្រូវជាអតីតសង្សាររបស់នាង និងជា
ជាជនដៃដល់ ត្រូវបានចាប់ខ្លួន និងជាប់ពន្ធនាគារអស់មួយជីវិត រីឯ នាង Piper ទាក់ទិននឹងការ
ខូចសម្រស់របស់នាង នាងបានធ្វើការវះកាត់រហូតដល់ទៅ 80 ដងឯណោះពោលគឺដើម្បីសំរេច
គោលបំណងរបស់នាងនាពេលអនាគត៕
ដោយ ៖ រិទ្ធី
ប្រភព ៖ yourhealth