CamNews

ព័ត៌មានអន្តរជាតិ 

KFC ប្រកាសប្តឹងទារសំណងពីចិន ២៤ ម៉ឺន ដុល្លារ និង ការសុំអភ័យទោស ពីរឿង មាន់ជើង ៨

ព័ត៌មានអន្តរជាតិ ៖ KFC បានដាក់ពាក្យប្តឹង សហគ្រាស ៣ របស់ប្រទេសចិន   ដោយចោទប្រកាន់ ពី បទបរិហារកេរ្តិ៍ តាមរយៈប្រើប្រាស់បណ្តាញសង្គម ចែករំលែកនូវ ព័ត៌មានមិនពិត  ស្តីពីអាហារសម្រន់ របស់ខ្លួន ក្នុងនោះរួមមានដូចជា មាន់ជើង ៨ ជាដើម ។


សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា KFC បានដាក់ពាក្យប្តឹងដោយទាមទារសំណង ជាមួយនឹងទំ ហំទឹកប្រាក់ ១,៥ លានយ័ន ស្នើនឹង ២៤២,០០០ ដុល្លារ រួមជាមួយនឹងការសុំអភ័យទោស   ជាដើម ។ សារមួយ បង្ហោះឡើងនូវតាមបណ្តាញសង្គមនោះ មានប្រភពដើមចេញពីសហគ្រាស ៣ខាងលើនោះ អោយដឹងថា ក្រុមហ៊ុន KFC ផលិតបានអាហារសម្រន់ មិនត្រូវតាមបច្ចេកទេស ពោលប្រើប្រាស់មាន់ មានស្លាប់ ៦ ជើង​៨ ។ ប្រភពពីទំព័រសារព័ត៌មាន ប៊ីប៊ីស៊ី អោយដឹងថា ៖ ករណីនេះត្រូវបានដាក់ពាក្យ ប្តឹងនៅឯតុលាការទីក្រុង សៀងហៃ ប្រទេសចិន ។ ទន្ទឹមនឹងគ្នានេះដែរ ប្រភព ពី KFC   អោយដឹងថា ពាក្យចចាមអារាម គ្មានមូលដ្ឋានច្បាស់លាស់ខាងលើ ត្រូវបានគេបញ្ជាក់បានថា មាន ការចែករំលែក នៅលើ WeChat app ។


សេចក្តីថ្លែងការណ៍រួម ពី KFC ចិនអោយដឹងថា ពាក្យ  ចចាម  អារ៉ាម ត្រូវបានចែករំលែក យ៉ាងហោច ណាស់មានការបង្ហោះឡើងចំនួន   ៤០០០ Post ។  ប្រធាន KFC ចិន លោក Qu Cuirong ប្រការនេះ មិនត្រឹមតែបណ្តាលអោយមាន    ការ ភ័នច្រឡំ យ៉ាងធ្ងន់ធ្ងរ ចំពោះអតិថិជនតែប៉ុណ្ណោះទេ តែក៏បាន បណ្តាលអោយស្លាកយីហោ KFC រងនូវផលវិជ្ជមានដូចគ្នាដែរ​ ។ បន្ថែមពីលើនេះ ក្រុមហ៊ុន KFC ចិន បានបញ្ជាក់ អោយដឹង ពីសហគ្រាសចិន   ទាំង ៣ ដែលខ្លួនចោទប្រកាន់នោះ រួមមានដូចជា Shanxi Weilukuang Technology Company Ltd, Taiyuan Zero Point Technology Company និងក្រុមហ៊ុន Yingchenanzhi Success and Culture Communication  Ltd    ។ ទោះជាយ៉ាងណាក៏ដោយចុះ សហ គ្រាសទាំង ៣ នេះ ពុំទាន់ប្រតិកម្មនៅឡើយ ពីពាក្យប្តឹងខាងលើ ។ របាយការណ៍បញ្ជាក់អោយដឹងថា មកទល់នឹងបច្ចុប្បន្នភាព ចុងឆ្នាំ ២០១៤ KFC មានសាខាសរុបនៅ  ក្នុងប្រទេសចិន ដល់ទៅ ៤៨២៨ កន្លែង ក្នុងនោះ វត្តមានសាខាថ្មី បើកដំណើរការជាបន្តបន្ទាប់ គ្រប់ទីកន្លែង ជារៀងរាល់ឆ្នាំ​៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Chongqing KFC