CamNews

តារា 

"Super Motor" style Rooney

ម៉ូតូស៊េរីទំនើបនេះ គឺត្រូវបានរចនាដោយដៃរបស់ខ្សែប្រយុទ្ធជំរើសជាតិអង់គ្លេស
Wayne Rooney
និងបានបំពាក់ដោយពេជ្រខ្មៅ ២១គ្រាប់ និងពេជ្រសមួយគ្រាប់
ដែលតំលៃសរុបនៃម៉ូតូទំនើបនេះ
ឡើងដល់ ៩០,០០០ដុល្លារសហរដ្ឋអាមេរិច។

គំរូរចនាដ៏ពិសេសសំរាប់ម៉ូតូ ដែលកីឡាករជំរើសជាតិអង់គ្លេស Rooney រចនាម៉ូត ត្រូវបានផ្ញើដល់
ក្រុមហ៊ុនរថយន្តល្បីឈ្មោះមួយ ឈ្មោះថា Lauge Jensen នៅដាណឺម៉ាកដើម្បីផលិត។

តាមអ្នកតំណាងរបស់ក្រុមហ៊ុន Lauge Jensen បានឲ្យដឹងថា ចំនុចពិសេសលេចធ្លោដែលអ្នក
ទាំងអស់គ្នាងាយស្រួលក្នុងការកំនត់សំគាល់ គឺវាជាម៉ូតូស្ទីល WR 10 ដែលផ្នែកខាងក្រោយនៃ
ម៉ូតូមានរូបខ្សែប្រយុទ្ធ Rooney កំពុងអបអរសាទរការស៊ុតបាល់បញ្ចូលទីបានសំរេចជាមួយនឹង
អាវប្រកួតពណ៌ក្រហមរបស់ក្លឹប Man United ហើយនៅលើធុងសាំងក៏មានឆ្លាក់ឈ្មោះ Rooney
និងលេខអាវប្រកួតរបស់គាត់នៅ Man United ផងដែរ។

ម៉ូតូស៊េរីទំនើបដែលរចនាម៉ូតដោយផ្ទាល់ដៃរបស់ Rooney

ទន្ទឹមនឹងនោះ ក្រុមហ៊ុនមកពីដាណឺម៉ាក ក៏មិនភ្លេចបំពាក់នូវតួអក្សរ WR 10 (ពាក្យសរសេរកាត់
Wayne Rooney 10) នៅលើតួម៉ាស៊ីនផងដែរ។ ចំណែកនៅកាបាំងខាងមុខក៏មានអក្សរ WR 10
យ៉ាងច្បាស់។ ម៉ូតូនេះមានសមត្ថភាពបង្កើនល្បឿនពី ០ - ១០០ km/h តែក្នុងរយះពេល ៤វិនាទី
និងមានល្បឿនអតិបរមា ២៤៨ km/h​ ៕

ដោយ៖ សិលា
ប្រភព៖ 24h



Tags: Super motor Rooney sports