ព័ត៌មានអន្តរជាតិ ៖ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផងនោះ សារមន្ទីរ Bardo ប្រទេស ទុយនេស៊ីបានបើកទ្វារសាជាថ្មី ក្រោយពី មានការវាយប្រហារ ពីសំណាក់ខ្មាន់ កាំភ្លើង សម្លាប់ភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ ហោចណាស់ ២២ នាក់ ភាគច្រើនជាជនជាតិអឹរ៉ុប នៅ កណ្តាលក្រុង Tunis ផ្ទាល់តែម្តង ។
ការជួបប្រជុំជាសាធារណៈ មានជាការប្រជុំតន្ត្រី ត្រូវបានគេរំពឹងទុកថា អាចនឹងកើតមានឡើងខណៈមន្រ្តី សារមន្ទីរអោយដឹងថា ខ្លួនធ្វើបែបនេះ ដើម្បីចង់បង្ហាញអោយជាក់ដល់ពិ ភព លោក ទាំងមូលអោយបាន ដឹងថា ក្រុមខ្មាន់កាំភ្លើង មិនទទួលបានជោគជ័យ នូវគោល បំ ណង វាយប្រហារ របស់ពួកគេនោះទេ ។ ពាក់ព័ន្ធនឹងការវាយប្រហារនេះ ញ៉ាំងអោយមានភាពភ័យខ្លាច ខណៈ មានការអះអាង ពីក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម ISIS អោយដឹងថា នឹងមានការវាយប្រហារ ទៅលើឧស្សាហកម្ម ទេសចរ របស់ប្រទេស ទុយ នេស៊ី ផ្ទាល់តែម្តង ។
គួររំឮកថា អំឡុងថ្ងៃច័ន្ទ ម្សិលមិញនេះ នាយករដ្ឋមន្រ្តីប្រទេស ទុយនេស៊ី បានដកតំណែងមន្រ្តីប៉ូលីស ៦ រូប ។ ប្រភពពីការិយាល័យការពារសន្តិសុខអោយដឹងថាអំឡុងពេលដែលលោកនាយករដ្ឋមន្រ្តីធ្វើដំណើរ ទស្សនកិច្ចទៅកាន់សារមន្ទីរ លោកកត់សម្គាល់បានថា មន្រ្តីសន្តិសុខមួយចំនួន មានភាពទន់ខ្សោយនៅ ឡើយ ខណៈទទួលបន្ទុកការពារ បណ្តារតនសម្បត្តិពីបុរាណជាច្រើន ។
របាយការណ៍ បញ្ជាក់អោយដឹងថា ហោចណាស់ ខ្មាន់កាំភ្លើង ២ រូប ត្រូវបានកងកម្លាំងបាញ់សម្លាប់ស្លាប់ ក្នុងហេតុការណ៍វាយប្រហារ ភារវកម្ម កាលពីអំឡុងថ្ងៃពុធ សប្តាហ៍កន្លងទៅនេះ ខណៈ ខ្មាន់កាំភ្លើងម្នាក់ ផ្សេងទៀត បានរត់គេចខ្លួនបាត់ទៅហើយ ។ ប្រភពបន្តអោយដឹងថា ករណីវាយប្រហារភារវកម្មលើកនេះ គឺជាករណីវាយប្រហារ អាក្រក់បំផុត ក្រោយពីសម្លាប់ ភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ ហោចណាស់ដល់ ទៅ ២២ នាក់ ។
គួររំឮកថា ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួន ខណៈ ២នាក់ក្នុងចំណោមជនសង្ស័យ ចាប់ ឃាត់ខ្លួនទាំង នោះ បានចូលដៃដោយផ្ទាល់ ទៅនឹងការវាយប្រហារ ឆ្មក់ចូល សារមន្ទីរជាតិ ។ ក្រុមជន សង្ស័យរងការ ចាប់ឃាត់ខ្លួននោះ ស្រាយបំភ្លឺអោយដឹងថា ធ្លាប់ទទួលបានការហ្វឹកហ្វើន នៅក្នុង ប្រទេស ល៊ីប៊ី ដែលជា តំបន់គ្រប់គ្រងដោយក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS ៕
- អាន ៖ វាយប្រហារ ភារវកម្ម នៅសារមន្ទីរ ម្សិលមិញ ស្លាប់ភ្ញៀវទេសចរ ជិត ២០ នាក់
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី