CamNews

កីឡា 

គ្មានថ្ងៃប៉ាក់គីអៅ ប្រកួតឈ្នះ Floyd នោះទេប្រសិនមានការប្រកួតលើកទី២ មែននោះ

ព័ត៌មានកីឡា៖ អតីតគ្រូបង្វឹកប៉ាក់គីអៅ លោក Alex Ariza បានចោលពាក្យសម្ដី ទៅកាន់កីឡាករ ព្រម​ទាំង មនុស្សជុំវិញខ្លួនកីឡាករ ដោយអះអាងពីឱកាសនៃការប្រកួតសារជាថ្មីម្ដងទៀត ជាមួយ Floyd នឹងមិនអាចកើត​មាននោះទេ ប្រសិន​ជាកីឡាករមិនប្ដូរ មនុស្សជុំវិញខ្លួន ។

លោក Alex Ariza បានទទួចថា គាត់គ្មានឃើញចំនុចត្រង់ណាដែលកីឡាករ គួរឲ្យចង់ទៅសងសឹកជា​មួយ ​Floyd នោះទេ បើយុទ្ធសាស្រ្ដនៃការប្រកួត​មើលទៅដូចជាមិនមានការប្លែកទាល់តែសោះ ។ ក្បាច់ប្រកួតរបស់​កីឡាករ ប្រើតែដដែល ចាប់ពីដើមទឹករហូតដល់ចប់ គ្មានរកវិធីថ្មីសម្រាប់ទប់ទល់ទាល់។ នេះគឺជាកំហុសដ៏ធ្ងន់ធ្ងរបំផុត របស់គ្រូបង្វឹក។ ប៉ុន្ដែសម្រេចលទ្ធផល កីឡាករបរាជ័យ គ្មាននរណាម្នាក់ទទួល​កំហុសទាស់តែសោះ ក្រៅពីយកលេស មកពីនេះ ពីនោះ ។ 

ប្រភពបានបន្ដទៀតថា គាត់ក៏ចង់មើលការប្រកួតម្ដងទៀតផងដែរ រវាង ប៉ាក់គីអៅ នឹង Floyd ប្រសិនជា​កីឡាករ បានកែប្រែទម្រង់ថ្មីនៃការហ្វឹកហាត់ និងក្បាច់ប្រកួត ពីព្រោះវាក៏ហាក់ដូចអ្វីដែលប្រិយមិត្ដ ជុំវិញ​ខ្លួនលើកឡើងផងដែរ។ 

យោងតាមការអះអាងនេះ ត្រូវបានគេសន្មត់ថា គ្រប់យ៉ាងនៅតែគ្មានឱកាសនឹងទទួលបានជ័យជំនះទាល់​តែសោះប្រសិនជាការប្រកួតពិតជាមានម្ដងទៀតមែន ហេតុដូច្នេះហើយ ក្នុងគំនិតនេះ គឺមិនចាំបាច់ប្រកួតនោះទេ។



ដោយ៖ អឿ អ៊ុយ

ប្រភព៖abs-cbnnews 


Tags: boxing news Manny Pacquiao