CamNews

សុខភាព 

ដើមឆាយា មានជាតិវីតាមីន ច្រើនជាងផ្ទី​ ជាច្រើនដង

ភ្នំពេញ៖ រុក្ខជាតិឈ្មោះ «ឆាយា» ដែលមានប្រភពនៅអាហ្វ្រិកខាងត្បូង គឺមានផ្ទុកជាតិវីតាមីនលើសផ្ទី ចំនួនពី ២ទៅ៣ដង។ ដើមឆាយា មានរូបរាង និងសណ្ឋានប្រហាក់ប្រហែលនឹងដើមដំឡូងមីដែរ ប៉ុន្តែវា មិនមានមើមដូចដំឡូងមីទេ។

លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (សេដាក) បានមានប្រសាសន៍ឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដឹងថា «ដើម និងស្លឹករបស់រុក្ខជាតិ ឆាយា គឺគេយកមកឆាជាមួយសាច់ជ្រូក ឬសាច់គោបាន ដូចឆាជាមួយខាត់ណាដែរ ប៉ុន្តែមានរសជាតិផ្អែមជាងខាត់ណា ។ ប្រភពរបស់រុក្ខជាតិឆាយានេះ គឺមានប្រភពមកពីអាហ្រ្វិកខាងត្បូង ដែលមានជាតិវីតាមីនលើសផ្ទីចំនួនពី២ទៅ៣ដង»។

លោកបណ្ឌិតបានអំពាវនាវឲ្យ ប្រជាពលរដ្ឋខ្មែរ គួរស្វែងរកដើមឆាយានេះ យកទៅដាំក្នុងដីភូមិ ឬដី ចម្ការរបស់ខ្លួន ដើម្បីទុកធ្វើជាបន្លែបង្កា និងយកទៅធ្វើម្ហូបដែលមានផ្ទុកជីវជាតិខ្ពស់។

ដើមឆាយានេះ បច្ចុប្បន្នមាននៅតាមការិយាល័យអង្គការសេដាក ដែលនៅតាមខេត្ត ក្រុងមួយចំនួន និងក៏មាននៅតាមដីភូមិ ចម្ការរបស់ប្រជាពលរដ្ឋខ្លះនៅកម្ពុជាផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news,  local news,  social news,  Cambodia,  Khmer,  Asia,  Phnom Penh