ព័ត៌មានអន្តរជាតិ ៖ ក៏ព្រោះតែបញ្ហាអាកាសធាតុ ពោលគឺភ្លៀងមួយមេយ៉ាងធំ ពិតជាមាន
កម្លាំងគ្រប់គ្រាន់ ក្នុងការធ្វើអោយយន្តហោះធន់ធំមួយគ្រឿង Boeing 737-800 បើករអិល
ធ្លាក់ចុះពីលើផ្លូវរត់ រហូតទៅជាប់គាំងនៅក្នុងវាលភក់ អំឡុងពេលនៃការរៀបនឹងហោះ
ចេញដំណើរនៅឯអាកាសយានដ្ឋានថៃ នេះបើតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំ
ព័រសារព័ត៌មានបរទេស អាស៊ីវ័ន ដែលទើបតែបានចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុន
នេះបន្តិច។
ជាការពិតភ្លាមៗនោះ ក៏មានការអន្តរាគមន៍ ដោយបានប្រើរថយន្តធន់ធំបីគ្រឿង ក្នុងការ
អូសទាញយន្តហោះធន់ធំមួយគ្រឿងនេះ ចេញពីវាលភក់ បន្ទាប់ពីបើកធ្លាក់ផ្លូវ ។ យ៉ាង
ណាមិញ ប្រភពសារព័ត៌មានដដែល ក៏បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា
រាល់ជើងហោះហើរ ដែលជាសេវាកម្មពីក្រុមហ៊ុនអាកាសចរណ៍ Nok Air ត្រូវបង្វែរគោល
ដៅរបស់ខ្លួន ដោយត្រូវធ្វើការចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ Nakhon Si Tha-
mmarat Airport ស្របពេលដែលរាល់ដំណើរការជើងហោះហើររ បស់ក្រុមហ៊ុនអាកាស
ចរណ៍ AirAsia ត្រូវបង្វែរធ្វើការហោះ និងចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ Krabi
Airport ។ ដោយឡែក ក្ រុមមនុស្សដែលជាអ្នកធ្វើដំណើរ នៅលើយន្តហោះបើករអិល
ធ្លាក់ផ្លូវទាំងនោះ ត្រូវបានឡានទៅទទួលយក ដោយធ្វើការបញ្ជូនមកអាកាសយាន
ដ្ឋានប្រកបទៅដោយសុខសុវត្ថិភាពវិញ។
យ៉ាងណាមិញ បើយោងតាមសម្តីអ្នកចាត់ការទូទៅ ប្រចាំអាកាសយានដ្ឋាន Trang
Airport ដែលជាកន្លែងកើតហេតុគឺលោក T haworn Saeng-ampai បានគូសបញ្ជាក់
អោយដឹងថា តាមពិតទៅ រាល់សេវាកម្មជើងហោះហើរ ក៏ដូចជា ប្រតិបត្តិការនៅក្នុងអា
កាសយានដ្ឋានមួយនេះ ត្រូវដំណើរជាធម្មតាវិញ ចាប់តាំងពីវេលាល្ងាចម្សិលមិញមក
ម្ល៉េះ តែដោយសារតែ មានសេចក្តីថ្លែងការណ៍ពី លោក Woradet Hanpraser មកពីនា
យកដ្ឋានអាកាសចរណ៍ស៊ីវិល ( Civil Aviation Department) អោយដឹងថា អាកាសយាន
ដ្ឋានមួយនេះ ដំណើរការជាធម្មតាវិញនាព្រឹកនេះ។
គួររំឭកផងដែរថា ដោយសារបញ្ហាអាកាសធាតុ ពោលគឺ អំឡុងនៃការមានភ្លៀងធ្លាក់
មួយមេធំ កាលពីល្ងាចថ្ងៃអង្គារកន្លងទៅនេះ បានធ្វើអោយយន្តហោះ ធន់ធំមួយគ្រឿង
ដែលផ្ទុកមនុស្សដល់ជាង ១៤០ នាក់នោះ បើករអិលធ្លាក់ផ្លូវ ទៅជាប់នឹងវាលភក់ តែ
ជាសំណាងល្អ ក្រុមមនុស្ស ដែលជាអ្នកធ្វើដំណើរទាំងនោះ មិនបានទទួលរងរបួស ឬក៏
មានការគំរាមគំហែងដល់អាយុជីវិតនោះទេ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន