យានយន្ដ៖ ស្ថិតក្នុងសង្គមមួយដែល បច្ចុប្បន្នកំពុងតែច្រួលច្របល់ជាខ្លាំងនៃ ពីបណ្ដាអ្នកគាំទ្ររថយន្ដទំនើប ស្ទើរតែមិនគួរឲ្យជឿ ឆ្លៀតក្នុងឱកាសនោះផង ក៏វត្ដមានផលិតក្រុមហ៊ុន Honda ផងដែរ កំពុងតែបញ្ចូលឈ្មោះចូលប្រកួតប្រជែងដណ្ដើមទីផ្សាររបស់ខ្លួន ជាមួយម៉ូដែលទំនើបៗ ទាន់សម័យសម្រាប់ឆ្នាំ ២០១៦ ។ ម៉ូដែល ដែលក្រុមហ៊ុន បានកំពុងតែត្រៀមខ្លួនបង្ហាញនោះគឺ Honda Pilot 2016 ជាប្រភេទរថយន្ដ SUV ។
Honda មិនត្រឹមតែទទួលបានការគាំទ្រខ្ពស់ លើផលិត ម៉ូតូតែប៉ុណ្ណោះទេ នៅក្នុងនោះផងដែរ ក្រុមហ៊ុនក៏ជោគជ័យទាំងស្រុង ជាមួយផលិតផលរថយន្ដ ដែលបានបំពេញបំណងប្រាថា្នរបស់អ្នកគាំទ្រខ្លួនអស់ជាច្រើនឆ្នាំ កន្លងមកហើយ ។ ជាមួយគ្នានេះផងដែរ ដើម្បីបំពេញតម្រូវការឲ្យកាន់តែមានភាពល្អប្រសើរជាងទៅទៀត ក្រុមហ៊ុនក៏បានសម្រេចម៉ូដែលបន្ដទៀតហើយ គឺ Honda Pilot 2016 ដែល ជាស៊េរីថ្មីបន្ទាប់ 2015 ដែលបានបង្ហាញខ្លួនដំបូងកាលពីចុងឆ្នាំ 2014 ។
សមាសភាពរួបរាង រវាង Honda Pilot 2015 នឹង Honda Pilot 2016 មានភាពខុសគ្នាស្ទើរតែទាំងស្រុងជាមួយនឹងការកែរច្នៃទៅតាមបច្ចេកវិទ្យាទំនើប បើយោងតាមការបង្ហាញរបស់ គេហទំព័រពាណិជ្ជកម្មកាលពីប៉ុន្មានថ្ងៃថ្មីៗនេះ ។
ក្រៅពីរូបរាងដ៏ស្រស់សង្ហាទៅ Honda Pilot 2016 ប្រើសមាសភាព ៦ ម៉ាស៊ីន ខ្នាតរង្វាស់ ៣.៥ Liter ប្រើប្រអប់លេខអូតូ ។ សូមទស្សនារូបភាពខាងក្រោម ៖
គូរបញ្ជាក់ផងដែរថា សម្រាប់ម៉ូដែលនេះ នូវមិនទាន់មានការបង្ហាញពីតម្លៃឲ្យពិតប្រាកដនៅឡើយទេ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ carsconcept2016