CamNews

យល់ដឹង 

បំបាត់​ការ​ឈឺ​ក​និង​ស្លេស្ម៍ប្រើក្រូច​​ឆ្មារ​ឬ​អម្ពិល

រសជាតិ​​ជូរ​​របស់​វី​តាមីន​​ពី​ធម្មជាតិ​​អាច​ជួយ​កាត់​បន្ថយ​​​​ការ​​​ឈឺ​ បំពង់​ក​ និង​អាច​​​បំលែង​​ជា​
ឱ​សថ​​សម្រាប់​ព្យា​បាល​​​​ការ​កាត់​ស្លេស្ម៍បាន​។​ ​វត្ថុ​ដែល​​មាន​រស​ជាតិ​ជូរ និង​ងាយ​​រក​បំផុត​
នា​ពេល​បច្ចុប្បន្ន​​​មានៈ

* ​ក្រូច​ឆ្មារ ៖ ក្រូច​ឆ្មារ​ជា​ប្រ​ភេទ​​អា​ហារ​ម្យ៉ាង​ងាយ​ស្រួល​​​រក​​នៅ​ក្នុង​ក្រុម​ គ្រួ​សារ និង​តាម
​ផ្សារ​ ​ព្រោះ​ក្រូច​ឆ្មា​រ​​មាន​​សារ​ធាតុ​អាស៊ីដ​​ច្រើន ដូច​ជា​អាស៊ីដ​​ស៊ី​ទ្រិច ​ម៉ា​លិច វី​តា​មីន C ​ប្រើ​
ប្រាស់​ធ្វើ​​ជា​ឱ​សថ​បុរាណ​​រំលាយ​កំហាក​​ ស្លេស្ម៍និង​ក្អក​បាន។ លោក​អ្នក​គ្រាន់​តែ​​​ទទួលទាន
​ទឹក​ក្រូច​ឆ្មារ​លាយ​ជា​មួយ​​ទឹក​​ក្តៅ​ឧណ្ហ ​ៗ​ និង​អំបិល​តិច​តួច​។​​​ម្យ៉ាង​ទៀត​​គេ​យក​ទឹក​ក្រូចឆ្មារ
​ទៅ​លាយ​ជា​មួយ​​ ទឹក​ឃ្មុំ​​ពិសា​ក៏​បាន​។​ ក្រៅ​ពី​នេះ​ ក៏​អាច​ចិតក្រូច​ឆ្មារ​ជា​បន្ទះ​ស្តើងៗ និង
​កាត់ជា​ជ្រុង​តូចៗ ជ្រ​លក់​ជា​មួយ​អំបិល​បៀម​មួយ​សន្ទុះ​រួច​ទំពា​​លេប​។​

*អម្ពិល​៖ ជា​រុក្ខ​ជាតិ​​សម្បូរ​ដោយ​អាស៊ីដ​ស៊ីទ្រិច​ ថាថារិច ​​និង​វី​តាមីន​ A ​មាន​រស​ជាតិ​ជូរ​​ជួយ​
កាត់​ស្លេស្ម៍​ ដោយ​លោក​អ្នក​​គ្រាន់​តែ​យក​​អម្ពិល​ទុំ​​ទៅ​ស្ងោរ​​នឹង​ទឹក ដាក់​ស្ករ​ និង​អំបិល​សំរាប់
​​ទទួល​ទាន​។​គួរ​បញ្ជាក់​ថា ក្រូច​ឆ្មារ និង​អំបិល​ មាន​ឥទ្ធិ​ពល​​ធ្វើ​ឱ្យ​រាក​​រូសបាន​ ដូច្នេះ​មិន​គួរ
ទទួល​ទាន​​ក្នុង​បរិមាណ​ច្រើន​ហួស​កម្រិត​ឡើយ​៕

ដកស្រង់ពីគេហទំព័រ rkdnews
ដោយ៖ រស្មី

Tags: healthheathysicklemonthroatach