CamNews

កីឡាអន្តរជាតិ 

តើទស្សនិកជន ដឹងទេថា Germany ទើបតែបំបែក កំណត់ត្រាថ្មីមួយក្នុង World Cup ឬទេ?

តាំងតែពីថ្ងៃដែល ចាប់ផ្តើមការប្រកួត មកទល់ពេលនេះ Germany មិនដែលធ្វើអោយ ក្រុមអ្នក គាំទ្រអាក់អន់ស្រពន់ ចិត្តម្តងណាឡើយ​ ។ Germany បានខំប្រឹងពុះពារ មកទល់ពេលនេះពួក គេបានឡើងដល់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីឈ្នះក្រុម France ១ ទល់ ០ ។



បើគិតមកទល់លើកនេះ Germany បានឡើងមកដល់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ទ្រ ៤ ដងហើយ ជាប់ៗគ្នាទៀត ដែលនេះជាកំណត់ត្រាថ្មី របស់ពួកគេ ។ Germany បានបញ្ចេញថ្វីជើង និងការ លេងដ៏ល្អគួបផ្សំ ជាមួយនិង កីឡាករដ៏មាន ទេពកោសល្យ របស់ពួកគេទៀត ធ្វើអោយក្រុម នេះមានសង្ឃឹមច្រើន ក្នុងការលើកពាន World Cup ឆ្នាំនេះ ។



ក្រៅពីនេះ Germany ក៏ធ្លាប់ឡើងមកដល់វគ្គ ផ្តាច់ព្រ័ត្រ ៧ ដងផងដែរ តែលើកពានបានតែ ៣ ដងប៉ុណ្ណោះ ហើយពានចុងក្រោយគេ នៅឆ្នាំ ១៩៩០ ៕ 

 

ប្រែសម្រួល ៖ កុសល
ប្រភព​ ៖ dailymail


Tags: football world cup germany