យានយន្ដ ៖ ក្រុមហ៊ុនផលិតរថយន្ដ Kia ដែលជាក្រុមហ៊ុនមួយកំពុងទទួលបានប្រជាប្រិយភាពខ្ពស់ក្នុងទឹកដី ប្រទេសកូរ៉េខាងត្បូង ពេលនេះបានសម្រេចស្នាដៃថ្មីមួយទៀតហើយ សម្រាប់ឆ្នាំ ២០១៥ នោះគឺ Kia Optima 2015 ដែលជាប្រភេទរថយន្ដទំនើប ព្រមទាំងស្រស់សង្ហាទៀតផង ។
ទន្ទឹមនឹងការវិវត្ដនៃបច្ចេកវិទ្យា កាន់តែមានសន្ទុះកើនឡើងផងដែរនេះ ក្រុមហ៊ុនក៏បានចំណាយពេលយ៉ាងផ្ចិតផ្ចង់ ដើម្បីធ្វើការរចនាម៉ូតនូវម៉ូដែល Kia Optima 2015 ឲ្យកាន់តែមានភាពទំនើប ទាក់ទាញ នឹង គុណភាពផងដែរ ។
យោងតាមការចេញផ្សាយរបស់គេហទំព័រពាណិជ្ជកម្មអន្ដរជាតិមួយ បានលើកឡើងថា ម៉ូដែលមួយនេះ ត្រូវបានក្រុមហ៊ុន ធ្វើការឧទ្ទេសនាម បង្ហាញជាសាធារណៈជនម្ដង រួចមកហើយ កាលពីចុងឆ្នាំ ២០១៤ ខណៈដែល ស៊េរីមួយនេះ ទើបតែសម្រេចបានជោគជ័យទាំងស្រុង នូវគម្រោងនាំចេញលើផ្សារលើពិភពលោក ។
សមាសភាពដ៏អស្ចារ្យរបស់ Kia Optima 2015 ស៊េរីទំនើបមួយនេះ ត្រូវបានបំពាក់មកជាមួយ នូវសមាសភាពកម្លាំង ៤ ម៉ាស៊ីន ត្រូវនឹងខ្នាតរង្វាស់ ស៊ីយោប្រេង ២.៤ liter នឹង ទំហំកម្លាំងម៉ាស៊ីន ១៩២ សេះ ដែលបញ្ជាលើប្រអប់លេខអូតួ ស្មើនឹង ៦ លេខ។ សម្រាប់តម្លៃវិញគឺ ២២៥២០ ដុល្លារ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ edmunds