ដោយយោងតាមប្រភពសារព័ត៌មានបរទេសដែលចេញផ្សាយនាប៉ុន្មានម៉ោងមុននេះ បាន
អោយដឹងថា មានយុវសិស្សវ័យ ២០ ឆ្នាំម្នាក់ ហ៊ានប្រថុយជីវិតរបស់ខ្លួន ក្នុងការជួយ
សង្រ្គោះជីវិតរបស់បុរសម្នាក់ផ្សេងទៀត ក្នុងការប៉ុនប៉ងធ្វើអត្តឃាត ដោយឈរអោយរថ
ភ្លើងបុក ដែលមកទល់និងពេលនេះ បានអោយដឹងថា យុវសិស្សរូបនោះមានរបួសធ្ងន់ទៅ
នឹងជើងរបស់គេដែលអាចពិការក៏ថាបាន។
យុវសិស្សវ័យ ២០ ឆ្នាំរូបនោះ កំពុងដេកសំរាកព្យាបាលនៅមន្ទីរពេទ្យ
យុវសិស្សវ័យ ២០ ឆ្នាំរូបនោះមានឈ្មោះថា Li Boya ក៏កំពុងតែសម្រាកព្យាបាលជម្ងឺនៅក្នុងមន្ទីរ
ពេទ្យ Qinhuangdao នៅក្នុងខេត្ត Hebei ភាគខាងជើងប្រទេសចិន ។ បើតាមសម្តីរបស់លោកវេជ្ជ
បណ្ឌិតបានអោយដឹងថា ជើងឆ្វេងរបស់គាត់រងរបួសជាទម្ងន់ ដែលតំរូវអោយធ្វើការកាត់ចោល
រីឯ ជើងស្តាំរបស់គាត់វិញ ក៏កំពុងតែស្ថិតនៅក្នុងសភាពមួយយ៉ាប់យ៉ីនផងដែរ តែលោកគ្រូពេទ្យ
បាននិយាយដោយមានក្តីសង្ឃឹមថា លោកនិងព្យាយាមអោយអស់ពីសមត្ថភាពក្នុងការជួយសង្គ្រោះ
ជើងស្តាំរបស់គាត់ ដូច្នេះ នាពេលអនាគត គាត់និងត្រូវការជើងសិប្បនិម្មិតតែម្ខាង តែប៉ុណ្ណោះ។
លើសពីនេះទៅទៀត បើយោងតាមសម្តីរបស់លោកវេជ្ជបណ្ឌិត Zhang Xu ដែលជានាយកគ្រប់
គ្រងទូទៅខាងផ្នែកវះកាត់ ដៃ និង ជើងនៅក្នុងមន្ទីរពេទ្យនេះ បានអោយដឹងថា ៖ ស្ថានភាពរបស់
គាត់កំពុងស្ថិតនៅក្នុងការតាមដាន យ៉ាងហោចណាស់ ក្នុងអំឡុងពេល ១ សប្តាហ៏ទៀតទើបអាច
ដឹងបានថា តើស្ថានភាពជម្ងឺរបស់គេ និងមានការវិវត្តន៏យ៉ាងណានោះ។
គួរបញ្ជាក់ផងដែរថា រឿងហេតុការណ៍ដែលហ៊ានប្រថុយជីវិតក្នុងការជួយសង្គ្រោះបុរសម្នាក់ប៉ុនប៉ង
ធ្វើអត្តឃាត ដោយឈរអោយរថភ្លើងបុកនេះ បានកើតឡើងនៅវេលាម៉ោង 5:40 នាទីល្ងាច ដែល
នៅក្នុងពេលនោះ យុវសិស្សវ័យ ២០ ឆ្នាំដែលមានឈ្មោះថា Li Boya បានឃើញបុរសម្នាក់លោត
ចុះទៅឈរនៅលើផ្លូវខ្សែរថភ្លើង ដែលមានរថភ្លើងបានជិតមកដល់ផងនោះ ខណៈ ពេលដែលគេ
បានឃើញបែបនេះ គេក៏លោតចុះទៅជួយ តែជាអកុសលជើងទាំងគូររបស់គេ ត្រូវបានរថភ្លើង បើក
កិនពីរលើ ធ្វើអោយកំបុតទាំងពីរ ពោលគឺកំបុតក្រោមត្រឹមក្បាលជង្គង់ចុះក្រោម។
ក្រោយពីបាន កើតហេតុការណ៍មួយនេះ បើតាមទីភ្នាក់ងារសារព័ត៌មាន Beijing News បាន
អោយដឹងថា អាជ្ញាធរផ្លូវដែក នា ទីក្រុងប៉េកាំង ប្រទេសចិន បានផ្តល់ជាប្រាក់រង្វាន់ ដល់ទៅ
$31,700 សំរាប់សកម្មភាពដ៏ក្លាហានរបស់គេមួយនេះ និងសន្យាថា ផ្តល់ការងារសមស្របមួយ
ក្រោយពីគេបានបញ្ជប់ការសិក្សារបស់ខ្លួន ។ រីឯ បុរសដែលប៉ុនប៉ងធ្វើអត្តឃាតរូបនោះវិញ ត្រូវ
បានគេបញ្ជាក់ស្គាល់អត្តសញ្ញាណថា មានឈ្មោះ Liu Shichen មានវ័យ ៤១ ឆ្នាំហើយបើនិយាយ
ពីមូលហេតុដែលគាត់ប៉ុនប៉ងធ្វើអត្តឃាតនោះ ពុំទាន់ដឺងច្បាស់នៅឡើយទេ ដោយវាកំពុងស្តិត
នៅក្នុងការស៊ើបអង្កេតនៅឡើយ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ asiaone