CamNews

មិនគួរឲ្យជឿ 

ពីផ្សារទំនើប ប្រណិតភាពបំផុត កំពស់ច្រើនជាន់ កណ្តាលក្រុង ក្លាយជាបឹង ធម្មជាតិ ពោរពេញ ដោយត្រី រាប់ពាន់

ស្ទើរតែមិនគួរអោយជឿ ៖ គួរបញ្ជាក់ថា ជាមួយនឹងប្រធានបទ ដែលគេបានលើកឡើង អោយដឹងថា​"ពីផ្សារទំនើប ដែលត្រូវបានគេបោះបង់ចោល ក្លាយទៅជា បឹងធម្មជាតិ ពោរពេញ ដោយត្រីរាប់ពាន់ ក្បាល" បានក្លាយជាបេក្ខភាព សារព័ត៌មាន ​​    មាន ការចុះផ្សាយ ទំព័រមុខ នៅតាមបណ្តាគេហទំព័រ សារ ព័ត៌មានល្បីៗរបស់ពិភពលោក ពោល ផ្សារទំនើប​  The  New  World  Mall ផ្ទាល់តែម្តង ដែល មានទីតាំង ស្ថិតនៅក្រុង បាងកក ប្រទេសថៃ នេះ បើយោងតាមការដកស្រង់​ អត្ថបទផ្សាយ ពីគេហ ទំព័រសារព័ត៌មានបរទេស ដេលីម៉ែល ។

ប្រភព បញ្ជាក់អោយដឹងថា ផ្សារទំនើបមានកំពស់ច្រើនជាន់មួយកន្លែងនេះកាលពីអំឡុងឆ្នាំ១៩៩៧ បានបិទទ្វារ ក្រោយពីបានរកឃើញ ថាមានការសាងសង់ឡើង ខុសបច្ចេកទេសនិងរំលោភបទបញ្ជា ដោយនៅក្នុងនោះ រយៈពេលប៉ុន្មានឆ្នាំ ក្រោយ ពោល នៅឆ្នាំ ១៩៩៩ បេក្ខភាពផ្សារ ទំនើប ដែលត្រូវ បានគេបោះបង់ចោលមួយនេះ ក៏បានទទួលរងនូវគ្រោះអគ្គីភ័យ   ឆាប ឆេះ  ជា បន្តទៅទៀត ដោយ បានធ្វើអោយមានការខូចខាត យ៉ាងដំណំ រួមមានដំបូល អាគារដូចគ្នាដែរ ។

ក្នុងរយៈពេលដ៏ខ្លី ខណៈពេលវេលា ចេះតែដើររំកិលទៅមុខយ៉ាងលឿន អម    ជាមួយនឹង វដ្តនៃ រដូវ កាល រដូវ​ប្រាំង ក៏ដូចជា រដូវវស្សានោះ បានធ្វើអោយ ផ្សារទំនើបមួយកន្លែងនេះ​ ក្លាយទៅជាបឹងធម្ម ជាតិ ពោរពេញទៅដោយដង្កូវទឹក បង្កើតបានជាមូលខ្លា ។ ជាកិច្ចអន្តរាគមន៍ ដើម្បីឆ្លើយតប ទៅនឹង ហានិភ័យ អាចកើតមានឡើង បាននូវជម្ងឺគ្រុនឈាម ប្រជាជន ក្នុងតំបន់ ក៏បានយកត្រី ទៅប្រលែង នៅទីនោះ តែដឹងអីថា ក្នុងមួយពព្រិចភ្នែក បណ្តាត្រី ដែលបានប្រលែងទាំងនោះ បានកើតកូនចៅជា ច្រើនសន្ធឹកសន្ធាប់ ស្ទើរតែមិនគួរអោយជឿ ផ្ទាល់តែម្តង ខណៈ បានញ៉ាំងអោយ ទីតាំង ផ្សារទំនើប មួយកន្លែងនេះ ដែលត្រូវបានគេបោះបង់ចោល​ ក្លាយទៅជា បឹងធម្មជាតិ ពោរពេញទៅដោយត្រីគ្រប់ ប្រភេទតែម្តង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដេលីម៉ែល


Tags: Thailand Thai Bangkok Int news Unt news Breaking news Asia PM