ស្បែកជុំវិញក្រចក មានតួនាទី ការពារក្រចក នៅពេលដែល ក្រចកដុះឡើងមក។ ប្រសិនបើអ្នក កាត់ស្បែក ហ៊ុមក្រចកនេះចេញ ជាញឹកញាប់ គឺប្រៀបដូចជាអ្នកបំផ្លាញ ស្រទាប់ការពារក្រចក និងស្បែករបស់អ្នកអីចឹងដែរ ដែលវាអាចធ្វើឲ្យស្បែក ជុំវិញក្រចក របស់អ្នកដាច់រហែក និងក្រចកដុះឡើងមិនស្មើគ្នា។ មិនតែប៉ុណ្ណោះវាថែមទាំង ធ្វើឲ្យក្រចករបស់អ្នក មានសភាពស្ងួត។
ជាងនេះទៅទៀត ការកាត់ស្បែកជុំវិញក្រចក អាចធ្វើឲ្យចេញឈាម និងកើតមានការឆ្លងមេរោគ ថែមទាំងធ្វើឲ្យស្បែកជុំវិញក្រចក កាន់តែក្រាស់។ វិធីដ៏ល្អបំផុតក្នុងការព្យាបាល ស្បែកជុំវិញក្រចក ដែលមានសភាពរបើកចេញមកនោះ គឺអ្នកគួរប្រើក្រែមបំប៉នស្បែក ដោយលាបត្រង់បរិវេណ ស្បែកនោះជាប្រចាំ ឬក៏អ្នកអាចប្រើក្រែមវ៉ាសឺលីន ជំនួសក៏បាន៕