CamNews

ព័ត៌មានអន្តរជាតិ 

មុនសម្លាប់ កាត់ក្បាល អ្នកកាសែត ដើម្បីជាការសងសឹក ក្រុមឧទ្ទាម ទារ ១៣២ លានដុល្លារ ជាថ្នូរនឹង ការដោះលែង

ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី បានគូសបញ្ជាក់ ដោយបានចេញផ្សាយ នៅលើ ទំព័រមុខរបស់ខ្លួន អោយដឹងថា មុននឹងមានករណីកាត់ក្បាល  សម្លាប់អ្នកកាសែត  អាមេរិក ម្នាក់មាន ឈ្មោះថា លោក James Foley ក្រុមឧទ្ទាម Jihadists បានមានតម្រូវការ ដោយទាមទារប្រាក់ប្រមាណ ជាង ១៣២ លានដុល្លារ សហរដ្ឋអាមេរិក ជាថ្នូរសម្រាប់  ការដោះលែង  ចំណាប់ខ្មាំងជាអ្នកកាសែតរូប នេះ ។

លោក Philip Balboni នាយកប្រតិបត្តិ GlobalPost បានអះអាងអោយដឹងថា ក្រុមឧទ្ទាម អ៊ីស្លាមជ្រុល និយម IS បានមានតម្រូវការ ដោយលើកឡើង នូវការដោះដូរមួយនេះ តាំងពីឆ្នាំមុនមកម្ល៉េះ ។ គួររំឭក ថាលោក Foley ក្រុមសកម្មប្រយុទ្ធខាងលើ ចាប់ខ្លួន កាលពីអំឡុងខែ វិច្ឆិកា ឆ្នាំ ២០១២ ដោយនៅក្នុង នោះនិន្នាការចុងក្រោយបំផុត ទាក់ទិន នឹងចំណាត់ខ្មាំងរូបនេះ  គឺ   ក្រុម សកម្មប្រយុទ្ធ ក៏ ដូចជា ក្រុម ឧទ្ទាម IS បានធ្វើការសម្លាប់រូបគាត់​ ដោយកាត់ក្បាល និង ថតជាវីដេអូ  មានការ ផ្សព្វផ្សាយ  នៅតាម ប្រព័ន្ធអនឡាញ ស្របមានការគូសបញ្ជាក់ថា នេះជាការសងសឹក    ទៅ នឹង ចំណាត់ការ វាយប្រហារ តាមអាកាស មកលើក្រុមរបស់ខ្លួន ។

សហរដ្ឋអាមេរិក បានចាប់ផ្តើម ការស៊ើបអង្កេត ព្រហ្មទណ្ឌ ជាផ្លូវការ  ទាក់ទិន  នឹង ការសម្លាប់អ្នកកា សែតរូបនេះ ខណៈ អគ្គមេធាវីជាន់ខ្ពស់ បានធ្វើការព្រមានដល់ប្រទេស អោយដឹងថា នេះគឺជាការចង ចាំរយៈពេលយូរ  ។ ទន្ទឹម នឹង  គ្នានេះ នៅឯសន្និសិទ​កាសែត លោក Chuck Hagel រដ្ឋ    លេខាធិការ ក្រ សួង ការពារជាតិ សហរដ្ឋអាមេរិក បានលើកឡើង អោយដឹងថា​ IS គឺ  ជាក្រុម គំរាមគំហែងច្បាស់ ណាស់ ហើយក្រុមនេះលើសពី ក្រុមភារវករ ទៅទៀត ។

ពួកគេមានមនោគមវិជ្ជាកម្រិតខ្ពស់ អមទៅដោយ សមត្ថភាព ខាង   យុទ្ធសាស្រ្ត និង កលយុទ្ធយោធា កម្រិតកំពូល ហើយនេះគឺជាកត្តាចម្បង ហួសពីព្រំដែន    កំណត់ ដែលយើង  កំណត់សម្គាល់បានទៅ ទៀត ៕

- អាន ៖ មុនកាត់ក្បាល សម្លាប់អ្នកកាសែត អាមេរិក US ក៏មាន បេសកម្មយោធា សម្ងាត់ តែបរាជ័យ

- អាន ៖ កាត់ក្បាល សម្លាប់អ្នកកាសែតម្នាក់ ដោយមានថតជាវីដេអូ ជាការសងសឹក ការប្រហារ​ តាមអាកាស របស់សហរដ្ឋអាមេរិក

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news Iraq Obama US USA Foley James Foley