យានយន្ដ៖ ក្រុមហ៊ុនផលិតរថយន្ដ តូយូតា ដែលកន្លងប្រិយមិត្ដកន្លងមក ធ្លាប់ដឹងហើយថា ទទួលបានជោគជ័យមិនតិចនោះទេ ស្ទើគ្រប់ម៉ូដែលរថយន្ដ។ មិនត្រឹមតែប៉ុណ្ណោះទៀតសោធ បើនិយាយពីស៊េរីវិញក៏កាន់តែទាន់សម័យ ទៀតផងជាមួយនឹងការវិវត្ដឆ្នាំកាន់តែផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ យ៉ាងណាមិញដូចជាម៉ូដែល Toyota Venza 2015 នេះជាដើម ដែលបានភ្ជាប់មកជាមួយនឹងភាពហ៊ឺហា ទាក់ទាញ នឹងទាន់សម័យ ។
ម៉ូដែល Toyota Venza ស៊េរីឆ្នាំ 2015 មិនត្រឹមតែនិមិត្ដរូបរាងស្រស់សង្ហាមកជាមួយនោះទេ សម្រាប់ជម្រើសនៃតម្រូវកា ប្រើប្រាស់ក៏ត្រូវផ្ដល់ឲ្យអតិថិជនរបស់ខ្លួន នូវលក្ខណៈពិសេស ផងដែរ ទៅលើកំណែរទម្រង់ ៣ ផ្នែកផ្សេងគ្នាគឺ Toyota Venza 2015 ប្រភេទ LE, XLE, និង Toyota Venza 2015 Limited ។ ប្រភេទទាំង ៣ ដែលលើកឡើងនេះ គឺត្រូវ ចាត់ថ្នាក់ជាប្រភេទកម្លាំងម៉ាស៊ីនផងដែរ គឺ មាន Toyota Venza 2015 មាន ៤ ម៉ាស៊ីន និង ៦ ម៉ាស៊ីន ។
Toyota Venza ស៊េរីឆ្នាំ 2015 បានប្រកាសខ្លួនលើទីផ្សារម្ដងរួចទៅហើយ កាលពីដើមឆ្នាំ 2015 ហើយកំលុងពេលនេាះ ដំណើរការណ៍ចររាចរលើ ទីផ្សារក៏មានការពេញនិយមច្រើន ទៅតាមតំបន់ផងដែរ ។
យោងតាមការលើកឡើងរបស់ គេហទំព័រក្រុមហ៊ុនផ្ដល់បានបន្ថែមទៀតថា ម៉ូដែល Toyota Venza ស៊េរីឆ្នាំ 2015 គឺជាប្រភេទរថយន្ដ ដែលមានសមត្ថភាពការពារសុវត្ដិភាពខ្ពស់រហូតដល់ កម្រិតលំដាប់ ផ្កាយ ៥ ។ ហើយសម្រាប់តម្លៃវិញ ក៏មានភាពខុសគ្នាដែរ ត្រង់ ៣ ប្រភេទខាងលើគឺ LE គឺមានតម្លៃចាប់ពី ២៩១០០ ដុល្លារ, XLE គឺមានតម្លៃចាប់ពី ៣២១១០ ដុល្លារ និង ចុងក្រោយប្រភេទ Limited មានតម្លៃចាប់ពី ៣៩៩៥០ ដុល្លារ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ .toyota