ម៉ូតូ៖ ក្នុងសង្គមទីផ្សារប្រកួតប្រជែង អ្នកនិយមគាំទ្រម៉ូតូធំ កាន់តែមានសន្ទុះកើនឡើងជាលំដាប់ យ៉ាងណាមិញ ដូចគ្នាទៅនិងការផលិតផងដែរ ស្ទើតែគ្រប់សហគ្រាសផលិត មានការមរមាញឹកស្ទុះស្ទាបង្កើនល្បឿនជម្រែកអំណាចទីផ្សារ។ ថ្វីត្បិតតែការវិវឌ្ឍន៍ចេះតែបន្ដមាន ចំពោះទំនុកចិត្ដគុណភាព ក្រុមហ៊ុន មិនបានធ្វើឲ្យមានការរបេះចេញឆ្ងាយពីគ្នាបានឡើយ ហេតុដូច្នោះជាការលើកឡើង ក្រុមហ៊ុន Kawasaki ក៏សូមអំពាវនាវដល់ពិភពលោកថា គ្រូសារនិនចាស៊េរីថ្មីមួយទៀត និង បោះជំហ៊ានចូលទីផ្សារឆាប់ទៀតហើយ គឺ Kawasaki Ninja 1000 ABS ឆ្នាំ 2015។
Kawasaki Ninja 1000 ABS ឆ្នាំ 2015 គ្រឿងនេះច្បាស់ណាស់ ក្រុមហ៊ុនធ្វើការវាយតម្លៃ ជាប្រភេទទម្រង់ម៉ូតូដែលស្ថិតក្នុងបំណងប្រាថ្នាគ្រប់លំដាប់ស្រទាប់វណ្ណៈ ។ ពីព្រោះទាំងការ ឆ្នៃម៉ូត គុណភាព និង សមត្ថភាព បានផុសចេញពី ការស្រមើលស្រមៃ ហើយក៏លេចចេញជារួបភាពពិតប្រាកដ ក្នុងរួបរាងទំនើបនេះ ស្ទើតែមិនគួរឲ្យជឿ។ បន្ថែមពីលើនេះទៅទៀត ជាមួយការត្រៀមលក្ខណៈ ចួលក្រឡុកទីផ្សារ រួបរាងថ្មីនៃសមត្ថភាពកម្លាំងដ៏អស្ចារ្យបែបនេះ Kawasaki Ninja 1000 ABS បានទទួលនូវការបង្ហាញអនុសាសន៍មួយចំនួនធំថា តាមការរចនាម៉ូត រួបសម្បត្ដិ គឺឈរលើទម្រង់ស្ដង់ដាម៉ូតូស្ពតរួចទៅហើយ។
សមាសភាព Kawasaki Ninja 1000 ABS គឺប្រើថាមពល ម៉ាស៊ីន ៤ ស្មើ ១០៤៣ សេសេ ប្រើដងស៊ឺប៉ាប់ ៤ ដើម ស្របនិង ដំណាក់កាលម៉ាស៊ីន ៦ លេខ អាចរត់មានល្បឿនដល់ទៅ ២៤១ គីឡូម៉ែត្រក្នុងមួយម៉ោង។ រីឯផ្នែកក្រៅវិញគឺ ប្រើហ្រ្វាំងប្រេងមុខក្រោយ ខ្នាតរង្វាស់ល្បឿន ឌីជីថល (កុងទ័រ) កំណត់ល្បឿនដោយស្វ័យប្រវត្ដិ ចំណែក សមត្ថភាពកង់មុខក្រោយ ប្រើកៅស៊ូស្វិត មានរាងសំប៉ែតស្ដើង តែមានទំហំធំ អាចទ្រទ្រង់ទំងន់និង លំនឹងម៉ូតួបានយ៉ាងរឹងមាំ ជាពិសេស ក្នុងស្ថានភាពល្បឿនលឿន ។ ចំពោះតម្លៃវិញបើយោងតាមការបកស្រាយបង្ហាញរបស់គេហទំព័រគឺមានចំនួន ១១៩៩៩ ដុល្លារ៕
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed