ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស រដ្ឋចិន ស៊ិនហួរ ដែលទើបតែបានចេញផ្សាយ កាលពីប៉ុន្មាន ម៉ោងមុននេះ បន្តិច អះអាងអោយដឹងថាកាល ពីអំឡុងថ្ងៃព្រហស្បត្តិ៍ ទី ១៥ ម្សិលមិញនេះ នៅឯក្រុង Ankara ប្រទេសទួរគី ឯណោះវិញ មានការ ផ្ទុះការតវ៉ា ប្រឆាំងទៅនឹងរដ្ឋាភិបាល ប្រទេសមួយនេះ ពោល តម្រូវ ក៏ដូចជា ទាមទារ អោយចុះ ចេញពីតំណែង ដើម្បីជាការឆ្លើយតប ក៏ដូចជា ការទទួលខុសត្រូវ ក្រោយពីមានករណីគ្រោះថ្នាក់ ផ្ទុះ អណ្តូងរ៉ែធ្យូងថ្ម នៅឯភាគខាងលិច ប្រទេស កាលពីប៉ុន្មាន ថ្ងៃមុននេះ ។
គួររំឭកថា ជាមួយនឹងករណី គ្រោះថ្នាក់ ផ្ទុះ អណ្តូងរ៉ែធ្យូងថ្ម មិនត្រឹមតែបានបណ្តាលអោយមនុស្ស មួយចំនួនបាត់ខ្លួន និង ទទួលរងរបួស ធ្ងន់ ស្រាល នោះទេ តែក៏បានបណ្តាល អោយមនុស្សដល់ ទៅជិត ៣០០ នាក់ ត្រូវបានគេអះអាង ថាបានស្លាប់ជាបន្តបន្ទាប់ ៕
អាន - ចំនួនអ្នកស្លាប់ ក្នុងហេតុការណ៍ផ្ទុះ អណ្តូងរ៉ែធ្យូងថ្ម កើនឡើងដល់ ២៧៤ នាក់
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ