CamNews

ព័ត៌មានអន្តរជាតិ 

បំភ័យជីដូនមួយ អោយសិចជាមួយខ្លួន បើមិនដូច្នេះបិសាច នឹងវាយលុកនាង ជាក់ជាមិនខាន

សឹង្ហបុរី ៖ បុរសវ័យ ២១ ឆ្នាំម្នាក់ត្រូវបានរកអោយឃើញថា ត្រូវបានផ្តន្ទាទោស អោយជាប់ពន្ធ
នាគាររយៈពេល  ២០ ខែ  បន្ទាប់ពីល្បួងជីដូនមួយ  អោយសិចជាមួយខ្លួន តាមរយៈការបំភ័យ
នាងតូចវ័យទើបតែ ១១ ឆ្នាំ  ថាបិសាចនឹងវាយលុយ  ក៏ដូចជាធ្វើទុក្ខទោម្នេញនាងជាក់ជាមិន
ខាន ខណៈពេលដែលនាងតូច    នាប៉ុន្មានថ្ងៃចុងក្រោយនេះ  ចេះតែមមើមមាយជាប់  នេះបើ
តាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស  អាស៊ីវ័ន​  ដែលទើបតែបានចេញផ្សាយកាលពី
ពេលកន្លងទៅនេះ។

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានបញ្ជាក់បន្ថែមអោយដឹងផងដែរថា បុរស
ដែលជាជនជាប់ចោទរូបនោះ ត្រូវបានកាត់ទោសអោយជាប់ពន្ធនាគារ  កាលពីថ្ងៃអង្ការកន្លង
ទៅ  ស្របពេលដែលឈ្មោះរបស់គាត់មិនត្រូវបានបញ្ជាក់អោយដឹងនោះទេ ជាការការពារអត្ត
សញ្ញាណជនរងគ្រោះ។

គួររំឭកផងដែរថា​  បុរសដែលជាជនជាប់ចោទ​ ត្រូវបានក្រុមគ្រួសារជនរងគ្រោះ យកមកចិញ្ចឹ
ម ដោយមានការមើលថែទាំ ពីសំណាក់ពូរបស់ខ្លួន  ស្របពេលដែលឪពុកម្តាយរបស់គេមាន
ជីវភាពលំបាកនៅឯប្រទេសម៉ាឡេស៊ី    ។   ហើយពូដែលត្រូវជាឪពុកជនរងគ្រោះ  បានគូស
បញ្ជាក់ថា គាត់ពិតជាមានអារម្មណ៍សោកស្តាយជាខ្លាំង បន្ទាប់ពីក្មួយប្រុសរបស់ខ្លួនបានតប
ស្នងសងគុណមកវិញ នូវអំពើអគតិមួយនេះ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ អាស៊ីវ័ន


Tags: international news strange news unbelievable news pic