បរទេស៖ បច្ចុប្បន្ននេះគេសង្កេតឃើញថា ផលិតផលធ្វើអំពី ផ្លែទំពាំងបាយជូរ មានការពេញនិយមយ៉ាងខ្លាំង នៅលើទីផ្សារ ទូទាំងពិភពលោកដូចជា ភេសជ្ជៈ ដំណាប់ និងស្រាទំពាំងបាយជូរក្រហមជាដើម ។ លើសពីនេះទៅទៀត ទំពាំងបាយជូរក៏ជាផ្លែឈើ និងបង្អែម ដែលមានផលប្រយោជន៍ល្អ ចំពោះសុខភាពផងដែរ ។
ចង់ដឹងថា ទំពាំងបាយជូរ មានផលវិជ្ជមានអ្វីខ្លះ សម្រាប់សុខភាពនោះ សូមអានអត្ថបទខាងក្រោមទាំងអស់គ្នា៖
១. ការពារជំងឺមហារីក
សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមាននៅក្នុង ទំពាំបាយជូរ អាចជួយការពារ ប្រភេទជំងឺមហារីក មួយចំនួនដូចជា សួត មាត់ បំពង់ក ស្បូន លំពែង និងក្រពេញប្រូស្តាត ។
២. ប្រឆាំងការរលាក
ជាតិសរសៃ និងប៉ូតាស្យូម ក្នុងផ្លែទំពាំងបាយជូរ អាចជួយប្រឆាំងការរលាក កាត់បន្ថយហានិភ័យ នៃជំងឺឈាមកក និងធ្វើឲ្យសរសៃឈាមបេះដូងមានសុខភាពល្អ ។
៣. ការពារជំងឺសម្ពាធឈាមទ្បើងខ្ពស់
តើអ្នកដឹងទេថា ជាតិប៉ូតាស្យូមមាន អត្ថប្រយោជន៍ច្រើនយ៉ាង សម្រាប់សុខភាព ប្រសិនបើរាងកាយរបស់អ្នក មានកម្រិតជាតិប៉ូតាស្យូមទាប អាចនឹងធ្វើឲ្យអ្នកកើតជំងឺ សម្ពាធឈាមទ្បើងខ្ពស់បាន ។ ហេតុដូចនេះ អ្នកគួរតែបរិភោគផ្លែទំពាំង បាយជូរ ព្រោះជាតិប៉ូតាស្យូម ក្នុងទំពាំងបាយជូរ អាចជួយការពារជំងឺ សម្ពាធឈាមទ្បើងខ្ពស់ ។
៤. ជួយសម្រួលដល់ការបន្ទោរបង់
ប្រសិនបើអ្នកមានបញ្ហា ទល់លាមកនោះ អាចបរិភោគជាមួយនឹង ផ្លែទំពាំងបាយជូរ ដើម្បីជួយសម្រួលដល់ការ បន្ទោរបង់របស់អ្នក ។
៥. ប្រតិកម្មអាឡែហ្សី
បរិភោគផ្លែទំពាំងបាយជូរ អាចជួយកាត់បន្ថយ រោគសញ្ញា នៃការអាឡែហ្សី មួយចំនួនដូចជា ការហៀរសំបោរ ទឹកនៅក្នុងភ្នែក និងកន្ទួលត្រអាក ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល