CamNews

តារា 

Taylor Swift ទាក់បានចៅប្រុស អតីតសមាជិកសភា ជាន់ខ្ពស់អាមេរិក

ប្រុសក្មេង Conor Kennedy ចៅប្រុសរបស់អតីតសមាជិកសភាជាន់ខ្ពស់អាមេរិក អាយុ ១៨ឆ្នាំ
ត្រូវស្នេហ៍តារាចម្រៀងស្រុកស្រែ Taylor Swift ។

កាលពីថ្ងៃទី ២៧កាក្កដា កន្លងទៅ គេបានប្រទះឃើញ Taylor Swift កាន់ដៃគ្នាដើរជាមួយ ប្រុស
ស្នេហ៍វ័យក្មេង គឺលោក Conor Kennedy នៅឯ តំបន់ Massachusetts ។ ក្រោយមក តារាចម្រៀង
ស្រុកស្រែ វ័យ ២២ ឆ្នាំ នាងTaylor Swift ក៏បានចំណាយពេល ២ថ្ងៃ នៅចុងសប្ដាហ៍ ដើម្បីទៅសួរ
សុខទុក្ខគ្រួសារ ត្រកូល Kennedy នៅទីនេះផងដែរ។

Conor Kennedy មានអាយុតិចជា Taylor Swift ៤ឆ្នាំ។ ​    Conor Kennedy គឺជាកូនប្រុសរបស់
មេធាវី Robert Kennedy Jr. និង Mary Richardson Kennedy និងជាចៅប្រុសបង្កើតរបស់អតីត
សមាជិកសភាជាខ្ពស់ អាមេរិក Robert F. Kennedy។

គូស្នេហានេះត្រូវបានគេមើលឃើញថា ទើបបានទាក់ទងគ្នាកាលពីពេលថ្មីៗនេះ។ កាលពីប៉ុន្មាន
ខែមុន មានពាក្យចចាមអារ៉ាមថា Taylor បានទាក់ទងជាមួយ Patrick Schwarzenegger កូនប្រុស
របស់តារាសំដែង Arnold Schwarzenegger ផងដែរ៕

Conor Kennedy មិនត្រឹមតែមានវ័យនៅក្មេងនោះទេ បុរសក៏មានរូបរាងសង្ហារផងដែរ។

Taylor ត្រូវបានមិត្តប្រុសរបស់ខ្លួន ឧទ្ទេសនាមអោយស្គាល់ សមាជិកគ្រួសារត្រកូល Kennedy។

Taylor បានចូលរួមក្នុងពិធីជប់លៀងជាមួយនឹងគ្រួសារ និងមិត្តភ័ក្ដរបស់ប្រុសស្នេហ៍។

 

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ XBM


Tags: Taylor Swift star uas