Bugatti គឺជាក្រុមហ៊ុនផលិតរថយន្ដទំនើបថ្លៃជាងគេបំផុតលំដាប់ថ្នាក់ លេខ ២ លើពិភពលោក ហើយបច្ចុប្បន្នក្រុមហ៊ុន បានកាន់តែបង្កើនភាពអស្ចារ្យបន្ថែមទៀត ដើម្បីឲ្យក្រុមហ៊ុនកាន់តែសម្រេចបានជោគជ័យ យ៉ាងណាមិញ ដូចជាក្នុងឆ្នាំ ២០១៤ នេះ គឺថារថយន្ដទំនើបដែល និង ចូលខ្លួនមកបន្ដទៀតនោះគឺ Bugatti Veyron 2014 និងត្រូវធ្វើបទបង្ហាញពីលក្ខណៈសម្បត្ដិដ៏អស្ចារ្យ ។
ឆ្លងកាត់តាមការបកស្រាយបង្ហាញរបស់ក្រុមហ៊ុនតាមរយៈគេហទំព័រ បាននិយាយថា រថយន្ដទំនើបថ្មីរបស់ក្រុមហ៊ុន Bugatti ដែលមានឈ្មោះថា Bugatti Veyron 2014 នេះ គឺជាប្រភេទរថយន្ដដែលស្ថិតក្រោមការរចនាឡើង យ៉ាងផ្ចិតផ្ចង់ ឆ្លងកាត់ការធ្វើតេស្ដពិសេាធន៍ គ្រប់ស្ថានភាពដំណាក់កាល។ បន្ទាប់ ពីធ្វើតេស្ដហើយ ក្រុមហ៊ុនបានបញ្ជាក់ឲ្យកាន់តែច្បាស់ទៀត ពីទំនើបភាព និង ប្រណិតភាព ថាតើគ្រប់លក្ខណៈរួបរាង ពិតជាអាចទទួលបានការឆ្លើយតប មកវិញបានទេនូវវត្ថុបំណងរបស់ខ្លួន ។
ជាការដោះស្រាយចំងល់ដែលកើតមាន ក្រុមហ៊ុន Bugatti សូមបកស្រាយបញ្ជាក់ថា ការចូលខ្លួនក្នុងពិភពទីផ្សាទំនើប Bugatti Veyron 2014 ត្រូវបានបំពាក់មកជាមួយលក្ខណៈពិសេសៗ ទាំងផ្នែកខាងក្នុងនិងខាងក្រៅ។ សម្រាប់ផ្នែកខាងក្នុង Bugatti Veyron 2014 ប្រើសមាសភាព ១៦ ម៉ាស៊ីន ខ្នាតរង្វាស់ ៨.០ មានកម្លាំង ១១៨៣ សេស ប្រើប្រអប់លេខដៃ ដែលមានដំណាក់កាល ៧ លេខ ដែលអាចប្រើសមត្ថភាពល្បឿនលឿនបំផុតដល់ទៅ ៤០៧ គ. ម ក្នុងមួយម៉ោង។ ចំណែកផ្នែកខាងក្រៅវិញ គឺជារថយន្ដដែលប្រើប្រភេទកង់ស្ពត កំរាស់ស្ដើង តែទំហំធំស្ថិតក្នុងប្រភេទកង់ដែលប្រើកៅស៊ូស្វិត អាចធន់បានគ្រប់ស្ថានភាពផ្លូវ និង ល្បឿនរថយន្ដ។
ទស្សនារួបភាព៖
អាន៖ Top 10 ប្រភេទរថយន្ដតម្លៃថ្លៃបំផុត ទាំង ១០ លើពិភពលោក
ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ topspeed