CamNews

កីឡាអន្តរជាតិ 

វីរបុរសពិត ជួយសង្គ្រោះជីវិត កីឡាករម្នាក់ដែល ជាគូរប្រកួតរបស់ខ្លួន អោយចេញពីរណ្តៅ មរណា (មានវីដេអូ)

កាលពីម្សិលមិញនេះ មានហេតុការមួយ បានកើតឡើងលើ កីឡាករបាល់ទាត់ ក្រុម Dynamo Kiev ដែលប៊ិះតែ នឹងឆក់យកអាយុ ជីវិតរបស់កីឡាករ ម្នាក់នោះ បាត់ទៅហើយ ។ ម្សិលមិញនេះ គឺជាការ ប្រកួតរវាងក្រុម Dynamo Kiev និង Dnipro ក្នុងក្របខណ្ឌបាត់ទាត់ របស់អ៊ុយក្រែន ។



នៅក្នុងកំឡុង នាទីទី ២០ Oleh Husyev របស់ Dynamo បានខំរត់ទៅ យកបាល់ពី ការបញ្ចូន របស់មិត្ត រួមក្រុម ហើយពេលនោះផងដែរ អ្នកចាំទីរបស់ Dnipro ក៏ចេញមកហក់ចាប់ ។ ក្នុងពេលហក់ចាប់នោះ ជង្គង់របស់ខ្លួន បានទៅបុក ជាមួយនិងមុខ របស់ Oleh ពេញមួយទំហឹង ធ្វើអោយ Oleh សន្លប់ភ្លាមៗ តែម្តង​ ។ ក្នុងពេលនោះ ផងដែរ Jaba Kankava មិនខ្វល់ពី ក្រុមសត្រូវឬ យ៉ាងណានោះទេ តែកីឡាករក្រុម Dnipro ម្នាក់នេះ បានកត់សំគាល់ ហើយជួយ សង្គ្រោះ Oleh ភ្លាមៗ ផងដែរក្នុងពេលនោះ ដោយខ្លាច Oleh ខាំអណ្តាតខ្លួនឯង Jaba សុខចិត្តដាក់ដៃ ខ្លួនឯងអោយ Oleh ខាំមួយរយៈ រហូតដល់ពេល មកដល់ ជួយសង្គ្រោះ ។ បើតាមប្រភព ព័ត៌មាន បានអោយដឹងថា Oleh បានជាសះស្បើយ ឡើងវិញហើយ ។



ក្នុងការប្រកួតនោះ Dnipro ឈ្នះ Dynamo Kiev ២ ទល់ ០ ហើយមិនត្រឹមតែ ប៉ុណ្ណោះ កីឡាករ Jaba Kankava ក៏ជាប់ឈ្មោះ ជាវីរបុរស ពិតៗផងដែរ ដែលទទួលបាន ការកោតសរសើរ ជាខ្លាំងពីសំណាក់ កីឡាករ និងទស្សនិកជន ។


ប្រែសម្រួល ៖ កុសល
ប្រភព ៖ mirror 


Tags: football ukraine dynamo kiev dnipro oleh jaba kankava