យានយន្ដ ៖ ហេតុការណ៍គ្រោះថ្នាក់ចររាចរមួយ បានកើតឡើងនៅលើកំណាត់ផ្លូវ តំបន់ជួរភ្នំមួយកន្លែង ក្បែទីក្រុង Furtwangen ក្នុងប៉ែក ខាងត្បូងនៃប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអង្គារ៍ ខណៈដែលគ្រោះថ្នាក់មួយនេះ បានបង្ករឡើង ដោយ រថយន្ដម៉ូដែល Lamborghini Aventador LP 700-4 ប្រលះជាមួយ រថយន្ដម៉ូដែល Opel Corsa ។
យោងតាមមន្ដ្រីប៉ូលីសដែលចុះធ្វើអន្ដរាគមន៍ទីនោះផ្ទាល់បានរាយឲ្យដឹងថា ហេតុការណ៍គ្រោះថា្នក់នេះបង្ក ឡើងដោយសារ រថយន្ដ Lamborghini Aventador LP 700-4 បើកបរដោយ ម្ចាស់ប្រុស វ័យ ៥៤ ឆ្នាំបើកបរមិនគោរពច្បាប់ចររាចរ ដោយព្យាយាមបើក ប្រជែងរថយន្ដមួយគ្រឿងទៀត គឺម៉ូដែល BMW កំពុងស្ថិតក្នុងស្ថានភាពផ្លូវ ឡើងទួលចំណោត មិនបានដឹងថាមានរថយន្ដ Opel Corsa បើកបរដោយម្ចាស់ស្រីវ័យ ៣២ ឆ្នាំ ធ្វើដំណើរមកពីខាងមុខនោះទេ ក៏វាក់បុក ពេញមួយទំហឹងធ្វើឲ្យក្រឡាប់ រមៀលផ្ងារជើងឡើងលើតែម្ដងទៅ ។
ក្រោយពីគ្រោះថ្នាក់បានកើតឡើង ក្រុមមន្ដី្រប៉ូលីសរក្សាសណ្ដាប់ធ្នាប់ចររាចរក៏ទៅដល់ទីកន្លែងកើតហេតុ ហើយក៏ប្រញាប់ជូនអ្នកដំណើរ និង អ្នកបើកបរទាំងពីរនាក់ដែលត្រូវធ្ងន់ធ្ងរទៅមន្ទីពេទ្យក្បែនោះ ដើម្បីព្យាបាល។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ carscoops