CamNews

យល់ដឹង 

ណាសា ប្រាប់ថា ប្រជាពលរដ្ឋអាមេរិក ជាង ២៥ លាននាក់ជឿលើថ្ងៃ ២១ ធ្នូ

ថ្ងៃទី ២១ ខែធ្នូ នេះត្រូវបានគេផ្អើលថាជាថ្ងៃបញ្ចប់នៃពិភពលោក ទោះបីជាយ៉ាងណាក៏មានមនុស្ស
ខ្លះជឿ ខ្លះមិនជឿ។

តែបើតាម Nasa បានប្រាប់អោយដឹងថាវាមិនមានរឿងហេតុបែបនោះកើតឡើងនោះទេ។ តែយ៉ាង
ណាបើតាមការប៉ាន់ស្មានគេអាចនិយាយបានថា មានមនុស្សជាង ២៥ លាននាក់ទូទាំងសហរដ្ឋជឿ
ជាក់ថាថ្ងៃទី ២១ ធ្នូ នឹងមានហេតុការណ៍ដែលបណ្ដាលអោយផែនដីត្រូវរលាយជាមិនខាន។

David Morrison អ្នកវិទ្យាសាស្រ្តរបស់ ណាសា បានប្រាប់ថា មានក្មេងៗជាច្រើនដែលជឿថាវាគឺជា
រឿងពិតដែលនាំអោយគេមានភ័យខ្លាចជាខ្លាំង។ មានមួយចំនួននោះបានប្រាប់គេថា គេមិនអាច
គេងលក់ ញុំាមិនចូល ហើយមានខ្លះចង់សម្លាប់ខ្លួនទៀតផង ដោយសារតែមិនចង់ស្លាប់ដោយសារ
តែផែនដីរលាយថ្ងៃទី ២១ ធ្នូ។

លោកបានបន្តទៀតផងដែរថាវាគឺជាចិត្តសាស្រ្តមួយដែល ធ្វើអោយមនុស្សមានការភ័យខ្លាចហើយ
អាចនឹងមានចលាចលតាមតំបន់ជាពិសេសគឺនៅថ្ងៃទី ២០ ខែធ្នូ ដែលអាចនឹងមានក្រុមចោជាដើម
ទាំងនេះគឺព្រោះតែពាក្យចចាមអារាមមួយប៉ុណ្ណោះ៕

ដោយ៖ ផានិត
ប្រភពពី៖ oddee 


Tags: lifestyle knowledge