CamNews

យល់ដឹង 

ញ៉ាំ Chocolate ច្រើនអាចជួយបង្ការ ជម្ងឺដាច់សរសៃឈាម ក្នុងខួរក្បាល

គួរយល់ដឺង ៖ បើយោងទៅតាមការសិក្សាស្រាវជ្រាវរបស់ប្រទេសស៊ុយអែត បានអោយ
ដឹង
ថា ចំពោះបុគ្គលរួបណាដែលចូលចិត្តញ៉ាំស្ករសូកូឡាច្រើន  នោះពួកគេនឹងមានអត្រា
ទើបបំ
ផុតក្នុងការធ្វើអោយមានជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាល។


ការអះអាងនេះត្រូវបានធ្វើទៅបាន  ក្រោយពីមានការការសិក្សាស្រាវជា្រវ ក៏ដូចជាវាស់ស្ទង់មតិ
ស្រ្តីដល់ទៅ  33,000  នាក់និងបានរកឃើញថា  ក្នុងចំណោមអ្នក  ដែលចូលចិត្តញ៉ាំស្ករសូកូឡា
ច្រើន ពួកគេមិនសូវមានសញ្ញាណណាមួយ  ក្នុងការកើតជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាលនោះ
ទេ បើធៀបទៅនឹងស្រ្តីផ្សេងៗទៀត។

លើសពីនេះទៅទៀត  បើយោងទៅតាមសម្តីរបស់លោកវេជ្ជបណ្ឌិតម្នាក់មានឈ្មោះថា Susanna
Larsson ដែលបានមកពីមន្ទីរស្រាវជ្រាវ Karolinska នាទីក្រុង Stockholm ប្រទេស ស៊ុយអែត បាន
ប្រាប់ដល់ភ្នាក់ងារសារព័ត៌មាន  Reuters អោយដឹងថា​ ៖ ក្រោយពីមានការតាមដានទៅលើបញ្ហា
មួយនេះ  ពោលគឺក្រោយពីមានការសិក្សាស្រាវជ្រាវ  បានអោយដឹងថា  ចំពោះបុគ្គលមួយណាក៏
ដោយ អោយតែចូលចិត្តញ៉ាំស្ករសូកូឡាច្រើន នោះវានឹងអាចជួយលោកអ្នកក្នុងការបង្ការការកើត
ជម្ងឺដាច់សរសៃឈាមនៅក្នុងខួរក្បាល។

ផ្ទុយទៅវិញ ស្ករសូកូឡាវាពិតជាមានអត្ថប្រយោជន៍ចំពោះសុខភាពមែន បើកាលណា លោកអ្នក
ទទូលទានវាមានកំណត់ តែប្រសិនណា  បើលោកអ្នកទទួលទានវាហួសកំរិតនោះ  វានឹងអាចបង្ក
ជាហានិភ័យផ្សេងៗចំពោះសុខភាព។

គួរបញ្ជាក់ផងដែរថា  ដោយយោងទៅតាមវេជ្ជបណ្ឌិតរូបនេះដដែល បានបន្ថែមអោយដឹងថា​ នៅ
ក្នុងស្ករសូកូឡាវាមានរសជាតិម៉្យាងដែលមានសារៈសំខាន់បំផុត ពោលគឺ វាអាចជួយបង្ការសំពាធ
ឈាមមិនអោយកើនខ្ពស់ , ជួយបង្ការមិនអោយមានជម្ងឺដាច់សរសៃឈាមនៅក្នុងខួរក្បាល ក៏ដូច
ធ្វើអោយសុខភាពបេះដូងដំណើរការទៅបានល្អផងដែរ។

ទន្ទឹមនិងពេលនេះដែរ ដោយយោងទៅតាមដំបូន្មានរបស់លោកវេជ្ជបណ្ឌិតបានណែនាំផងដែរថា
ដើម្បីជាអត្ថប្រយោជន៍ចំពោះសុខភាព  ពោលគឺធ្វើអោយសុខភាពល្អនោះ  លោកអ្នកត្រូវប្រាកដ
អោយបានថា បានធ្វើលំហាត់ប្រាណជាទៀងទាត់ បោះបង់ទម្លាប់ជក់បារី ក៏ដូចជាទទួលទានស្រា
និងទទួលទានអាហារណាដែលមានជីវជាតិបំប៉នខ្ពស់ជាដើម៕

ដោយ ៖ មង្គល
ប្រភព ៖ yourhealth


Tags: international news strange entertainment